ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់ដូរ​ចល័ត​លើ​រឺ​ម៉ក​មិន​ត្រឹម​មិន​ចំណាយ​លុយ​ទិញ​តូប ​តែ​អាច​យក​ជា​កន្លែងអាស្រ័យ​ជំនួស​ផ្ទះ​បាន​ទៀត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ​មិន​ថា ​លក់​បន្លែ លក់​ត្រី លក់​សម្លៀក​បំពាក់ គ្រឿង​ប្រើប្រាស់​នានា​នោះ​ទេ មាន​ម៉ូតូ​មួយ​គ្រឿង សម្រាប់​ទាញ​រឺ​ម៉ក់ ដែល​អាច​ផ្ទុកទំនិញ​ទាំងនោះ…

រាជធានីភ្នំពេញ ​៖ ​មិន​ថា ​លក់​បន្លែ លក់​ត្រី លក់​សម្លៀក​បំពាក់ គ្រឿង​ប្រើប្រាស់​នានា​នោះ​ទេ មាន​ម៉ូតូ​មួយ​គ្រឿង សម្រាប់​ទាញ​រឺ​ម៉ក់ ដែល​អាច​ផ្ទុកទំនិញ​ទាំងនោះ គឺ​អាច​រក​លុយ​ចិញ្ចឹមជីវិត​ហើយ ខុស​ពី​មុនការ​លក់ដូរ​លុះត្រា​មាន​តូប មាន​កន្លែង​ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន​ទើប​រកស៊ី​បាន ​។ លោក អៀង វិទ្យា អាយុ​ ៤៩ ​ឆ្នាំ និង​អ្នកស្រី ខុន ធី អាយុ​ ៣៣ ​ឆ្នាំ ពី​មុន​ជា​កម្មករ​សំណង់​ទាំង​ពីរ​នាក់ ប៉ុន្តែ​ដោយសារ​ពួក​គាត់​គិត​ថា​ ការ​រកស៊ី​ខ្លួនឯង​ប្រសើរ​ជាង​ទើប​សម្រេចចិត្ត ដើរ​លក់ដូរ​តាម​រឺ​ម៉ក​ច​ល័​នេះ ​។

អ្នកស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ​រូប​នោះ​បាន​និយាយ​ថា សម្ភារៈ​ដែល​គាត់​ដឹក​លក់​ចល័ត​តាម​រ៉ឺ​ម៉ក​ម៉ូតូ​រាល់​ថ្ងៃនេះ​មាន​ដូច​ជា ខោអាវ ខ្សែ​ក្រ​វ៉ា​ត់ កាបូ​បបុស ​និង​ស្ត្រី ស្បែកជើង មួក របស់​ក្មេង​លេង ថ្នាំ​ និង​ច្រាស់​ដុសធ្មេញ សាប៊ូ ព្រមទាំង​របស់​មួយ​ចំនួន​ទៀត ​។ ពួក​គាត់​បាន​រកស៊ី​ចល័ត​នេះ​រយៈពេល​ជាង ​២​ ឆ្នាំ​ហើយ ចំណែក​ទីតាំង​ដែល​ត្រូវ​ដើរ​លក់​គឺ​នៅ​ជាយ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ និង​ខេត្តកំពង់ស្ពឺ ។

ការ​លក់ដូរ​ចល័ត​តាម​រឺ​ម៉ក​នេះ​ត្រូវ​គេ​មើលឃើញ​ថា ​ជា​សេវាកម្ម​លក់ដូរ​ល្អ​មួយ ដែល​ដឹក​ទំនិញ​ដល់​ដៃ​អតិ​ថ​ជន បាន​នៅ​គ្រប់កន្លែង ពិសេស​អ្នក​ដើ​លក់​ចល័ត​បែប​នេះ តែងតែ​យក​រ៉​ម៉ក​របស់​ខ្លួន​ជា​កន្លែង​ស្នាក់​អាស្រ័យ​ជំនួស​ផ្ទះ​បាន​ទៀត​ផង​ ។ លោក អៀង វិទ្យា ដែល​ជា​ស្វាមី ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ពួក​គាត់​ពុំ​បាន​ជួល​ផ្ទះ​ស្នាក់​នៅ​ភ្នំពេញ​នោះ​ទេ គឺ​ដើរ​លក់​ចល័ត​គ្រប់កន្លែង ពេល​ថ្ងៃត្រង់​បាន​ចូល​សម្រាក​ហូប​បាយ​យក​កម្លាំង​នៅ​ក្នុង​បរិវេណ​វត្ត​នានា ​។ រហូត​ដល់​វេលា​រសៀល​រៀង​ត្រជាក់​បន្តិច ទើប​បន្តដំណើរ​ទៅ​លក់​ទៀត ហើយ​យប់​ត្រង់​ណា​សម្រាក​ត្រង់នោះ​តែ​ម្ដង​មិន​កំណត់​ទីកន្លែង​ឡើយ​ ។

បុរស​កូន​ពីរ​ខាងលើ​និយាយ​ថា ជា​ទូទៅ​អីវ៉ាន់​ ១ ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​ត្រឹមតែ​រយៈពេល ​១ ​អាទិត្យ​ ឬ​ ១០​ ថ្ងៃ​ប៉ុណ្ណោះ ពេល​លក់​អស់​ទើប​ឡើង​មក​ភ្នំពេញ​ទិញ​អីវ៉ាន់​ថ្មី យក​ទៅ​ដឹក​ដើរ​លក់​ទៀត​ហើយ ។ ក្នុង​ ១​ ថ្ងៃ​អាច​រក​ប្រាក់​បាន​ចាប់​ចាប់ពី ​៤០​ ម៉ឺន​ទៅ ​៥០​ ម៉ឺន​រៀល ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​គួរសម​ដែរ​ ។

ដោយសារ​កូ​វី​ដ ​១៩ ការ​លក់ដូរ​រៀង​យ៉ាប់​បន្តិច ​។ លោក អៀង វិទ្យា បាន​រៀបរាប់​ប្រាប់​ទៀត​ថា ប៉ុន្តែ​ឥឡូវនេះ​មិន​ដូច​មុន​ឡើយ លោក ​និង​ប្រពន្ធ​បើក​រ៉ឺ​ម៉ក​ដឹក​សម្ភារៈ​ដើរ​លក់​ត្រាច់ចរ​គ្រប់កន្លែង ហើយ​រយៈពេល​ ១៥ ​ទៅ​២០​ថ្ងៃ​ទើប​អស់​១​រ៉ឺ​ម៉ក​និង​ឡើង​មក​ភ្នំពេញ​យក​ថ្មី​ទៅ​លក់​បន្ត​ទៀត​ទៀត ។​ចំណែក​ប្រាក់​ចំណូល​ហាក់​ធ្លាក់​ចុះ​ខ្លាំង ដោយ​ក្នុង​១​ថ្ងៃ​លក់​បាន​ត្រឹមតែ​ជាង​១០​ម៉ឺន​ទៅ​ជាង​២០​ម៉ឺន​រៀល ដោយ​អាច​ទទួល​បាន​ប្រាក់​ចំណេញ​បាន​ចន្លោះ​ពី​៥​ទៅ​៦​ម៉ឺន​រៀល​ប៉ុណ្ណោះ ។​ប៉ុន្តែ​ទោះជា​បែប​នេះ​ក្ដី​លោក​គិត​ថា​មិន​ចាញ់​ការងារ​សំណង់​ឡើយ ថែម​ធូរ​កម្លាំង​ជាង​ឆ្ងាយ​ណាស់ និង​មាន​ពេលវេលា​សម្រាប់​ឈប់​សម្រាក​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ