ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញពពុះសណ្តែកផ្ទុកសារធាតុគីមីរាប់សិបគីឡូនៅសិប្បកម្មមួយក្នុងខេត្តកណ្ដាល

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ចំណីអាហារ​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ហួស​កម្រិត​ប៉ះពាល់​សុខភាព​នៅ​តែ​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​អ្ន​ប្រើប្រាស់ ព្រោះ​មិន​បានដឹង​ប្រាកដ​ថា តែ​ចំណីអាហារ​លក់ដូរ​តាម​ទីផ្សារ​នានា​មាន​សុវត្ថិភាព​កម្រិត​ណា​នោះ ។ ជាក់ស្តែង​មន្ត្រី​ជំនាញ​ផ្នែក​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា…

ខេត្តកណ្តាល ៖ ចំណីអាហារ​មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ហួស​កម្រិត​ប៉ះពាល់​សុខភាព​នៅ​តែ​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​អ្ន​ប្រើប្រាស់ ព្រោះ​មិន​បានដឹង​ប្រាកដ​ថា តែ​ចំណីអាហារ​លក់ដូរ​តាម​ទីផ្សារ​នានា​មាន​សុវត្ថិភាព​កម្រិត​ណា​នោះ ។

ជាក់ស្តែង​មន្ត្រី​ជំនាញ​ផ្នែក​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ហៅ​កាត់​ថា CCF បាន​រក​ឃើញ​ពពុះសណ្ដែក​ប្រមាណ ១៦​គីឡូក្រាម​មាន​ផ្ទុក​សារ​ធា​រុ​គីមី​ហាមឃាត់​នៅ​សិប្បកម្ម​ក្នុង​ខេត្តកណ្ដាល ។

ការ​ឈាន​ទៅ​ដល់​ការ​រក​ឃើញ​ពពុះសណ្ដែក​ប្រមាណ ១៦​គីឡូក្រាម​មាន​ផ្ទុក​សារ​ធា​រុ​គីមី​ហាមឃាត់​នៅ​សិប្បកម្ម​មួយ​កន្លែង​ក្នុង​ខេត្តកណ្ដាល ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​បាន​រក​ឃើញ​សារធាតុ​គីមី​ហាមឃាត់​នៅ​លើ​ពពុះសណ្ដែក​ជា​បន្តបន្ទាប់​នៅ​លើ​ទីផ្សារ ។

ប្រភព​ពី​អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បានឱ្យ​ដឹង​ថា មន្ត្រី​សើ​ប​អង្កេត​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. បាន​ធ្វើការ​ស៊ើបអង្កេត​តាម​មុខសញ្ញា​ដែល​បាន​រក​ឃើញ​នៅ​លើ​ទីផ្សារ​រហូត​ឈាន​ដល់​ការ​រក​ឃើញ​នូវ​សិប្បកម្ម​ផលិត​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ នេះ​។

«​ក្រោយ​ពី​បាន​ធ្វើការ​ត្រូ​ត​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ក៏​បាន​រក​ឃើញ និង​ដកហូត​បាន​ពពុះសណ្ដែក​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​ចំនួន ១៦​គីឡូក្រាម​យក​មក​រក្សា​ទុក​ដើម្បី​កម្ទេច​ចោល​តាម​នីតិ​វី​ធី​។ សម្រាប់​ម្ចាស់​សិប្បកម្ម​ត្រូវ​បាន​មន្ត្រី​ក​.​ប​.​ប​. ធ្វើការ​ពិន័យ​អន្តរការណ៍ និង​បាន​ណែនាំ​ឱ្យ​បញ្ឈប់​ការ​ចែកចាយ​នូវ​ទំនិញ​មិន​អនុលោម​» ។ នេះ​បើ​យោង​តាម​មន្ត្រី មន្ត្រី​ក​.​ប​.​ប​. ។

យ៉ាងណាមិញ អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​លើក​ឡើង​ថា វិធានការ​ត្រឹម ពិន័យ​អន្តរការណ៍ និង​បាន​ណែនាំ​ឱ្យ​បញ្ឈប់​ការ​ចែកចាយ​នូវ​ទំនិញ​មិន​អនុលោម ទំនង​មិន​អាច​បញ្ឈប់​ឈ្មួយ​ខិលខូច​នោះ​ទេ គួរតែ​ចាត់វិធានការ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ជាមួយ​ម្ចាស់​សិប្បកម្ម ឬ​អាជីវកម្ម​ដែល​លក់ ឬ​ចែកចាយ​ពពុះសណ្តែក​ផ្ទុក​សារធាតុ​គីមី​នៅ​ក្នុង​ទីផ្សារ​។

«​និយាយ​រួម​ទៅ ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​បានជា​បន្តបន្ទាប់​ចំណីអាហារ​មាន​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​សុខភាព តែ​ខ្ញុំ​នៅ​តែ​បារម្ភ​ព្រោះ​មិនដឹង​ថា​រាល់ថ្ងៃ​ចូល​ផ្សារ​ទំនើប ឬ​ផ្សារ​រដ្ឋ​ផ្សេង​ៗ ថា​ចំណីអាហារ បន្លែ​ផ្សេង ក៏​ដូច​ត្រី​សាច់​មាន​សុវត្ថិភាព​កម្រិត​ណា​នោះ​ទេ​» ។ នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកស្រី សោ​ភ័​ណ្ឌ ស្ត្រី​មេផ្ទះ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ ។

អ្នកស្រី​បន្ត​ថា «​កន្លែង​ណា​គេ​ប្រាប់​ថា លក់​បន្លែ​ធម្មជាតិ ចេះ​តែ​ទៅ​រក​ទិញ​មក​ធ្វើ​ម្ហូប​ឱ្យ​កូន​ៗ ហើយ​ពពុះសណ្តែក​នេះ​ទៀត​សោត សុទ្ធតែ​ជា​របស់​កូន​ៗ​ចូល​ចិត្ត​ញុំាំ​ជាមួយ​ស៊ុប​។ ពិតជា​បារម្ភ​ណាស់ មិនដឹង​ថា​ទិញ​ប៉ះ​ពពុះសណ្តែក​ល្អ ឬ​ពពុះសណ្តែក​ផ្ទុក​សារធាតុ​គីមី​ប៉ះពាល់​សុខភាព​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ