ពេជ្រ​មិន​ទាន់​ច្នៃ​ធំ​បំផុត​មិន​ធ្លាប់​មាន​ក្នុង​លោក


AFP កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ក្រុមហ៊ុន​ដេញថ្លៃ «Sotheby’s» ត្រៀម​យក​ពេជ្រ​មិន​ទាន់​ច្នៃ​មាន​តម្លៃ​ជាង​៧០​លាន​ដុល្លារ ដាក់​លក់​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស នា​ខែមិថុនា ២០១៦ ។ ពេជ្រ​នោះ​មានឈ្មោះ «Lecedi La Rona» ជីក​រក​ឃើញ​កាលពី​៩​ខែ​មុន​នៅ​ប្រទេស​បុត​ស្វា​ណា ដោយ​ក្រុមហ៊ុន «Lucara Diamond Corps» ។

លោក David Bennett ប្រធាន​ផ្នែក​គ្រឿង​ពេជ្រ​អន្តរជាតិ​របស់​ក្រុមហ៊ុន Sotheby’s ឱ្យ​ដឹង​ថា ពេជ្រ​ប្រភេទ​នេះ​មាន​ទម្ងន់ ១.១០៩​ការាត់ និង​ជា​ពេជ្រ​ដ៏​ធំ​បំផុត​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​រយៈពេល​ជា​ច្រើន​រយ​ឆ្នាំ​កន្លង​មក ។ លើស​ពី​នេះ​ជា​ពេជ្រ​មិន​ទាន់​ច្នៃ​ធំ​បំផុត​មិន​ធ្លាប់​ដេញថ្លៃ​កន្លង​មក​ដែរ ។

ការ​តាំង​បង្ហាញ​ពេជ្រ​មួយ​គ្រាប់​នោះ​នៅ Sotheby’s សាខា​ក្រុង​ញូ​វ​យ៉​ក​ត្រឹម​ថ្ងៃ​ទី​៨ ឧសភា ក្រោយមក​យក​ទៅ​តាំង​បង្ហាញ​នៅ​ស្នាក់​ការ​ធំ Sotheby’s ក្នុង​ក្រុង​ឡុ​ង​ដ៍​ពី​ថ្ងៃ​ទី​១៨ ដល់​២៨ មិថុនា ៕

Facebook Google Twitter Email

Live

Sponsored News

០២:៤៤ | ក្នុងស្រុក

សារលិខិត​អបអរសាទរ ជូន​ចំពោះ​លោក​​ជំទាវ​-​លោក​ជំទាវ​ឧកញ៉ា​ទាំង​២១ រូប ដែល​ត្រូវ​បាន​តែងតាំង​ជា​ឧត្តម​ទីប្រឹក្សា​និង​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ បួរ គ្រី

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ