ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​ចំណាយពេល​8​ឆ្នាំ​វះកាត់​ឱ្យ​ដូច​ហ្វែ​ន ប៊ី​ង​ប៊ី​ង

7 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង Super Girl ដ៏​ល្បី​របស់​ប្រទេស​ចិន បេ​ក្ខ​នារី​ម្នាក់​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ជាមួយនឹង​សម្រស់​របស់​នាង​ដែល​ស្រ​ដៀង​ទៅ​នឹង​តារា​ស្រី​ហ្វែ​ន ប៊ី​ង​ប៊ី​ង ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង Super Girl ដ៏​ល្បី​របស់​ប្រទេស​ចិន បេ​ក្ខ​នារី​ម្នាក់​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ជាមួយនឹង​សម្រស់​របស់​នាង​ដែល​ស្រ​ដៀង​ទៅ​នឹង​តារា​ស្រី​ហ្វែ​ន ប៊ី​ង​ប៊ី​ង ។ យោង​តាម​គេហទំព័រ PlastyTalk ថា​អ្នកគាំទ្រ​នោះ​ឈ្មោះ He Chengxi បាន​ចំណាយពេល​៨​ឆ្នាំ ក្រោម​ការ​វះកាត់​ដើម្បី​ឱ្យ​ដូច​តារា​ស្រី។

មិត្ត​ប្រុស​របស់​នាង He Chengxi បាន​គាំទ្រ​ការ​វះកាត់​របស់​នាង ដោយ​បាន​បើក​គ្លីនិក​វះកាត់​សម្រស់​ដើម្បី​ជួយ​សម្រេច​ក្តី​សុបិន​របស់​នាង ។ បន្ទាប់​ពី​លេចមុខ​លើ​កញ្ចក់​ទូរទស្សន៍​ជាតិ​មក​រូបភាព​របស់​នាង He Chengxi បាន​ចែកចាយ​ទៅ​កាន់​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត និង​អ្នក​ប្រើប្រាស់​គេហទំព័រ web users ហើយ​ពួក​គេ​មិន​អាច​ទាយ​បាន​ទេ​ថា​ម្នាក់​ណា​ជា ហ្វែ​ង ប៊ី​ង​ប៊ី​ង ពិតប្រាកដ និង​ម្នាក់​ណា​ក្លែងក្លាយ ។ ដូច​បង្ហាញ​ក្នុង​រូប​នាង He Chengxi ស្ទើរតែ​មាន​សម្រស់​ដូច Fan BingBing ១០០%​ទៅ​ហើយ​ទាំង​កែវ​ភ្នែក និង​ទម្រង់​មុខ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​មាន​អ្នកគាំទ្រ​នាង ហើយ​មួយ​ចំនួន​ទៀត​បាន​រិះគន់​នាង ។ នេះ​មិនមែន​ជា​រឿង​ប្លែក​ទេ ដែល​អ្នកគាំទ្រ​សុខចិត្ត​ចំណាយ​លុយ និង​ពេលវេលា​វះកាត់​កែ​សម្រស់​ឱ្យ​ដូច​តារា​ក្នុង​ដួច​ចិត្ត​របស់​ពួក​គេ ពោល​គឺ​មានរឿង​រ៉ាវ​ស្រ​ដៀង​នេះ​ជា​ច្រើន​មក​ហើយ​ដូច​ជា​បុរស​ម្នាក់​វះកាត់​ឱ្យ​ដូច​ចា​ស្ទី​ន ប៊ី​បើ និង​ម្នាក់​ទៀត​វះកាត់​ឱ្យ​ដូច​នាង​គី​ម កា​ដា​សៀន ៕