ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ចិន៣​គ្រឿង​ឈ្លានពាន​ដែនអាកាស​របស់​កោះ​តៃវ៉ាន់

1 ខែ មុន

តៃវ៉ាន់ ៖ យន្តហោះ​យោធា​ចិន​ចំនួន ៣​គ្រឿង​បាន​ហោះ​ឈ្លានពាន​ចូល​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍

តៃវ៉ាន់ ៖ យន្តហោះ​យោធា​ចិន​ចំនួន ៣​គ្រឿង​បាន​ហោះ​ឈ្លានពាន​ចូល​តំបន់​ការពារ​ដែនអាកាស​របស់​តៃវ៉ាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​ជា​ការ​លុកលុយ​ចូ​លលើក​ទី ២​ក្នុង​ខែធ្នូ​នេះ​។

ក្រសួងការពារជាតិ​តៃវ៉ាន់​បាន​និយាយ​ថា យន្តហោះ​ចំបាំង​ប្រភេទ Chengdu J-10 ចំនួន ២​គ្រឿង​របស់​កងទ័ព​រំដោះប្រជាជន​ចិន និង​យន្តហោះ​ប្រឆាំង​នាវាមុជទឹក​ប្រភេទ Shaanxi Y-8 មួយ​គ្រឿង បាន​ហោះ​ចូល​ដែនអាកាស​របស់​តៃវ៉ាន់​នៅ​ភាគ​និរតី​។

កោះ​តៃវ៉ាន់​បាន​ធ្វើការ​ឆ្លើយ​តប ដោយ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ខ្លួន​ចេញ ចេញ​ការ​ព្រមាន​តាម​វិទ្យុទាក់ទង និង​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដើម្បី​ត្រួតពិនិត្យ​យន្តហោះ​របស់​ចិន​។

ការ​ឈ្លានពាន​របស់​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​គឺជា​ការ​ឈ្លានពាន​ទី ២៩​ថ្ងៃ​ជាប់​គ្នា​ចូល​ក្នុង​ដែនអាកាស​របស់​តៃវ៉ាន់ ពី​សំណាក់​មហា​យក្ស​ចិន​។

ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​មុន​មក ចិន​បាន​បង្កើន​ការ​ប្រើប្រាស់​យុទ្ធសាស្ត្រ​តំបន់​ប្រផេះ​ដោយ​ធ្វើការ​បញ្ជូន​យន្តហោះ​ចូល​ក្នុង​ដែនអាកាស​របស់​តៃវ៉ាន់​ជា​ប្រចាំ ដែល​ការ​ឈ្លានពាន​នោះ​ភាគច្រើន​កើតឡើង​នៅ​ភាគ​និរតី​នៃ​តំបន់​អាកាស​របស់​ខ្លួន​។

ចិន​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ពេល​អនាគត ប៉ុន្តែ​មេដឹកនាំ​តៃវ៉ាន់ បាន​ប្រកាស​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​ដើម្បី​ការពារ​សេរីភាព និង​ប្រជាជន​របស់​ខ្លួន​។

តៃវ៉ាន់​បាន​ផ្តាច់​ចេញពី​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់​ពី​មាន​សង្គ្រាមស៊ីវិល​៕ (​យោង​តាម​ប្រភព​៖ Taiwan News)