ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​២​នាក់​បបួល​គ្នា​វាយ​ស្មើ​រួច​រត់ ២​ថ្ងៃក្រោយ​ធ្លាយ​ដំណឹង​នារី​ម្នាក់​នៅ​ផ្សារ​មួយ​កន្លែង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រង​របួស​ស្នាម​ពេញ​មុខ​បាន​អះអាង​ថា ជន​បង្ក​ជា​ស្ដ្រី​ដូច​គ្នា​បាន​វាយ និង​យក​កន្ត្រៃ​ចាក់​ផ្ទៃមុខ និង​បំពង់​.​ក​របស់​នាង ហើយ​ជន​បង្ក​នោះ​ក៏​បាន​គេចខ្លួន​បាត់​អស់​២​ថ្ងៃ ទើប​ប្រទះ​ឃើញ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រង​របួស​ស្នាម​ពេញ​មុខ​បាន​អះអាង​ថា ជន​បង្ក​ជា​ស្ដ្រី​ដូច​គ្នា​បាន​វាយ និង​យក​កន្ត្រៃ​ចាក់​ផ្ទៃមុខ និង​បំពង់​.​ក​របស់​នាង ហើយ​ជន​បង្ក​នោះ​ក៏​បាន​គេចខ្លួន​បាត់​អស់​២​ថ្ងៃ ទើប​ប្រទះ​ឃើញ​ជន​បង្ក ហើយ​ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​តែ​ម្តង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ KV ខេ​ស៊ី ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ជន​រង​គ្រោះ និង​ជន​បង្ក​ជា​ស្រី​ដូច​គ្នា​បាន​ផឹកស៊ី​ជាមួយ​គ្នា នៅ​ហាង​ផឹកស៊ី​ក្នុង​បុរី ឈូក​វ៉ា​២ ជិត​ផ្លូវ​រថភ្លើង​ដែល​ស្ថិត​នៅ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​បន្ត​ថា នៅ​ពេល​ផឹកស៊ី​នោះ ជន​រង​គ្រោះ និង​ជន​បង្ក​មិន​បាន​ស្គាល់គ្នា​នោះ​ទេ តែ​អង្គុយ​តុ​ជិត​គ្នា ហើយ​មិត្ត​ប្រុស​ម្នាក់​បាន​ស្គាល់​ជន​រង​គ្រោះ​និង​ជន​បង្ក ហើយ​ក្នុង​ចំណោម​នោះ​មាន​មិត្ត​ចាស់​(​ស្រី​ស្នេហ៍​) នឹង​មិត្ត​ថ្មី ក្នុង​នោះ​មិន​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ ឬ​ជន​បង្ក​ជា​មិត្ត​ចាស់​នឹង​មិត្ត​ថ្មី​ទេ ។

ប្រភព​ដដែល​បន្ត​ថា តែ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ប្រាប់​ថា ខណៈ​ពេល​ផឹកស៊ី​នោះ គឺ​មាន​គ្នា​៧​នាក់ ក្នុង​នោះ​ស្រី​មាន​២​នាក់ គឺ​ជន​រង​គ្រោះ​និង​ជន​បង្ក ហើយ​ពេល​កំពុង​ផឹកស៊ី ជន​រង​គ្រោះ​និង​ជន​បង្ក​បាន​ឌឺដង​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​ពេល​នោះ​ជន​បង្ក​ចិត្ត​ឆៅ​បាន​បបួល​ជន​រង​គ្រោះ​វាយ​គ្នា​មួយ​ស្មើ ហើយ​ជន​បង្ក​ក៏​យក​កន្ត្រៃ​កាត់​សាច់​មក​ចា​.​ក់​ជន​រង​គ្រោះ​ពេញ​ផ្ទៃមុខ និង​ចាក់​បំពង់​.​ក​ទៀត តែ​មិន​របួស​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត​នោះ​ទេ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​វាយ​ភ្លាម​ៗ​នោះ​ដែរ ជន​បង្ក​បាន​ជិះ​រថយន្ត​គេចខ្លួន​បាត់​ស្រមោល ចំណែក​បុរស​២​នាក់​ក៏​មិន​បាន​ជួយ​ឃាត់​នោះ​ដែរ គ្រាន់តែ​ឈរ​មើល​តែ​ប៉ុណ្ណោះ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​ភ្លាម​ៗ​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​បញ្ជាក់​ប្រាប់​ថា ដឹង​ដំណឹង​ជន​បង្ក​នៅ​កន្លែង​ណា សូម​រាយការណ៍​ដល់​សមត្ថកិច្ច​ភ្លាម​ៗ ដើម្បី​ឃាត់​ជន​បង្ក​មក​ផ្តល់​ទោស​តាម​ច្បាប់​។

ប្រភព​ដដែល​បន្ត​ទៀត​ថា លុះ​នៅ​យប់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ ជន​រង​គ្រោះ​ទើប​ដឹង​ថា ជន​បង្ក​បាន​មក​លាក់ខ្លួន​នៅ​ក្នុង​ផ្សារ KC ទើប​ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដើម្បី​ឃាត់​ជន​បង្ក​តែ​ម្តង តែ​ដោយសារ​នៅ​វេលា​យប់​ទៅ​ហើយ នៅ​ក្នុង​ផ្សារ​ឯកជន​ទៀត ទើប​សមត្ថកិច្ច​មិន​បាន​ឃាត់​ជន​បង្ក​ភ្លាម​ៗ​នោះ​ដែរ មាន​តែ​រង់ចាំ​ថ្ងៃស្អែក​ចាត់ការ​តាម​នីតិវិធី​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ