ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WHO ណែនាំឱ្យមនុស្សចាស់ដែលមិនបានចាក់វ៉ាក់សាំង កុំទាន់ធ្វើដំណើរផ្តេសផ្តាស

1 ខែ មុន

អង្គការសុខភាពពិភពលោក (WHO) បានណែនាំដល់អ្នកដែលមិនបានទទួលថ្នាំបង្ការ ដែលមានអាយុលើសពី ៦០ឆ្នាំ និងអ្នកដែលមានបញ្ហាសុខភាពប្រចាំកាយមួយចំនួន កុំធ្វើដំណើរទៅកាន់កន្លែងដែលកូវីដកំពុងតែផ្ទុះ ស្របពេលជាមួយនឹងការលេចវត្តមានរបស់កូវីដបម្លែងថ្មីអូមីក្រុងកំពុងឈានទៅរកការរីករាលដាលជាសកល។ WHO បានប្រកាសកាលពីថ្ងៃអង្គារថា៖…

អង្គការសុខភាពពិភពលោក (WHO) បានណែនាំដល់អ្នកដែលមិនបានទទួលថ្នាំបង្ការ ដែលមានអាយុលើសពី ៦០ឆ្នាំ និងអ្នកដែលមានបញ្ហាសុខភាពប្រចាំកាយមួយចំនួន កុំធ្វើដំណើរទៅកាន់កន្លែងដែលកូវីដកំពុងតែផ្ទុះ ស្របពេលជាមួយនឹងការលេចវត្តមានរបស់កូវីដបម្លែងថ្មីអូមីក្រុងកំពុងឈានទៅរកការរីករាលដាលជាសកល។

WHO បានប្រកាសកាលពីថ្ងៃអង្គារថា៖ “”អ្នកដែលមិនបានទទួលវ៉ាក់សាំងពេញលេញ ឬមិនធ្លាប់ឆ្លងកូវីដពីមុន ឬ កំពុងតែមានជំងឺប្រចាំកាយប៉ះពាល់ដល់ជីវិត ដោយរាប់ទាំងអ្នកដែលមានអាយុលើសពី៦០ឆ្នាំ និង អ្នកមានជំងឺដូចជា ជំងឺបេះដូង មហារីក និង ទឹកនោមផ្អែម កុំទាន់អាលធ្វើដំណើរទៅកាន់កន្លែងដែលកំពុងមានការឆ្លង។”

អង្គការសុខភាពពិភពលោក ក៏បានសរសើរដល់អាហ្វ្រិកខាងត្បូង និង បូតស្វាណា ចំពោះសមត្ថភាពឃ្លាំមើល និង ការរាយការណ៍លឿនស្តីពីការរកឃើញកូវីដបម្លែងថ្មីអូមីក្រុងនេះ ឱ្យពិភពលោកត្រៀមខ្លួនទប់ទល់។

WHO បានបន្ថែមថា៖ “ការហាមប្រាមការធ្វើដំណើរ នឹងមិនអាចរារាំងការរីករាលដាលជាអន្តរជាតិទេ ហើយវាដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសដែលបានបិទមិនឱ្យចូលទឹកដីគេ។ លើសពីនេះ វាអាចធ្វើឱ្យប្រទេសផ្សេងៗដែលរកឃើញកូវីដថ្មី ឬ មានករណីឆ្លងច្រើន មិនហ៊ានប្រកាសពីទិន្នន័យពិត ដែលជាលទ្ធផល យើងមិនអាចមានទិន្នន័យត្រឹមត្រូវផ្លូវការណាមួយបាន៕”