ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របបអាហារមិនគ្រប់ជីវជាតិ អាចធ្វើឱ្យមានសញ្ញាទាំងនេះលើរាងកាយ!

2 ឆ្នាំ មុន

ការទទួលទានអាហារគឺពិតជាសំខាន់ណាស់ សម្រាប់សុខភាពរាងកាយ។ តែមិនមែនគ្រប់អាហារ សុទ្ធតែមានជីវជាតិល្អនោះទេ។ អ្នកអាចនឹងញ៉ាំច្រើន តែមិនប្រាកដថា រាងកាយមានអាហារបំប៉ន់គ្រប់គ្រានឡើយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់នូវសញ្ញា៣យ៉ាង ដែលបង្ហាញថា…

ការទទួលទានអាហារគឺពិតជាសំខាន់ណាស់ សម្រាប់សុខភាពរាងកាយ។ តែមិនមែនគ្រប់អាហារ សុទ្ធតែមានជីវជាតិល្អនោះទេ។ អ្នកអាចនឹងញ៉ាំច្រើន តែមិនប្រាកដថា រាងកាយមានអាហារបំប៉ន់គ្រប់គ្រានឡើយ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់នូវសញ្ញា៣យ៉ាង ដែលបង្ហាញថា រាងកាយអ្នកកំពុងតែខ្វះជីវជាតិចិញ្ចឹម។

​១. មាន​អារម្មណ៍​អស់កម្លាំង​

​បើសិន​ជា​អ្នក​អស់កម្លាំង​គ្រប់ពេល វា​អាច​ជា​សញ្ញា​មួយ​ដែល​អ្នក​មិន​ទទួលបាន​ជាតិ​ដែល​គ្រប់គ្រាន់​ហើយ​។ ការ​ដែល​មាន​ជីវជាតិ​មួយ​នេះ​ក្នុង​ខ្លួន​តិចពេក អាច​នាំ​ឲ្យ​កង្វះ​គ្រាប់​ឈាម ដោយសារ​តែ​អ្នក​មិន​អាច​បង្កើកោ​សិកា​គ្រាប់​ឈាម​បាន​គ្រប់គ្រាន់​។ វា​ក៏​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ អ្នក​មិន​ទទួលបាន​ជាតិ​ប្រូតេអ៊ីន​គ្រប់គ្រាន់​ដែរ​។ មនុស្ស​ចាស់​ភាគច្រើន​មិន​ទទួលបាន​ជីវជាតិ​ទាំងនេះ​គ្រប់គ្រាន់​ពី​របប​អាហារ​ឡើយ​។​

​២. បញ្ហា​ធ្មេញ​

​មាត់​របស់​អ្នក​គឺជា​កន្លែង​ដំបូង​គេ​ដែល​បង្ហាញ​សញ្ញា​នៃ​ការ​កង្វះ​អាហារូបត្ថម្ភ​។ ការ​កង្វះ​វីតាមីន C អាច​ធ្វើ​ឲ្យ​ហូរឈាម រលាក​អញ្ចាញធ្មេញ ឬ​កើត​ជំងឺ​អញ្ចាញធ្មេញ​ជាដើម​។ ករណី​ធ្ងន់ធ្ងរ​គឺថា អ្នក​អាច​នឹង​បាក់ធ្មេញ​ថែមទៀត​ផង​។ បើសិន​ជា​អ្នក​បាក់ធ្មេញ​មែន​នោះ ការផ្លាស់ប្តូរ​ជម្រើស​របប​អាហារ​ប្រហែលជា​អាច​ជួយ​អ្នក​បាន​។ បើសិនជា​មាត់​ឈឺ ហើយ​មាន​បញ្ហា​ច្រើន​ទាក់ទង​នឹង​ធ្មេញ យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ឲ្យបាន​ច្រើន​វិញ ដើម្បី​ជួយ​ទាំង​សុខភាព​ទូទៅ និង​ធ្មេញ​។

៣. ការឆ្លើយតប​ប្រព័ន្ធ​ភាពស៊ាំ​យឺត​

បើសិនជា​មិន​មាន​ជីវជាតិ​ត្រឹមត្រូវ​ទេ រាងកាយ​អ្នក​នឹង​មិន​អាច​បង្កើត​កោសិកា​គ្រាប់​ឈាមស​ដើម្បី​ប្រឆាំង​នឹង​ជំងឺ​ដូចជា ការបង្ក​រោគ ឬ​មហារីក​បានទេ​។ ជីវជាតិ​សំខាន់ៗ​ភាគច្រើន​គឺ​ដើរតួនាទី​ជម្រុញ​ដល់​ភាពខ្លាំង​របស់​ប្រព័ន្ធ​ភាពស៊ាំ ដោយ​មាន​ដូចជា ប្រូតេអ៊ីន និង​ស័ង្គសី ជាមួយនឹង​វីតាមីន A, C និង E៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ