ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ​ជុំ​ ក្លាយជា​ស្រុក​បញ្ឈប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​មុនគេ​បង្អស់សម្រាប់​ខេត្តរតនគិរី

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖ កាលពីថៃ្ង​ទី​ ១ ខែធ្នូ ឆ្នាំ ​២០២១ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍…

ខេត្តរតនគិរី ​៖ កាលពីថៃ្ង​ទី​ ១ ខែធ្នូ ឆ្នាំ ​២០២១ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ រួម​គ្នា​លើកកម្ពស់​ការ​យល់​ដឹង​អំពី​សារ​:​សំខាន់​អនាម័យ និង​បង្កើន​ការ​ទទួល​បាន​ព័ត៌មាន អំពី​អនាម័យ​នៅ​តាម​សហគមន៍​ជនបទ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទទួល​បាន​ចំណេះដឹង និង​បទ​ពិសោធន៍​ពី​ការ​អនុវត្ត​អនាម័យ​បាន​ល្អ​ត្រឹមត្រូវ ដើម្បី​ព​ន្លឿ​ន​ការងារ​ឈាន​ទៅ​សម្រេច​ឲ្យ​បានការ​អនុវត្ត​ការ​លើកកម្ពស់​អនាម័យ​ជនបទ ​។

លោក យី គី​ម​ថា​ន នាយករង​ប្រចាំ​ប្រទេស​ផ្នែក​កម្មវិធី នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា

​ក្នុង​ពិធី​ប្រារ​ព្វ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី ​១២ ឆ្នាំ ​២០២១ លើ​ប្រធានបទ «​គុណ​តម្លៃ​នៃ​ការ​អនុវត្ត​អនាម័យ និង​ការ​សំអាត​» នៅ​ស្រុក​អូរ​ជុំ ខេត្តរតនគិរី លោក យី គី​ម​ថា​ន នាយករង​ប្រចាំ​ប្រទេស​ផ្នែក​កម្មវិធី នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​ បានឱ្យដឹង​ថា​ ​ក្នុង​នាម​ជា​តំណាង​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​អូរ​ជុំ និង​ខេត្តរតនគិរី ដែល​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ ជាមួយ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រេច​បានជា​ស្រុក​បញ្ឈប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​ថ្ងៃនេះ ​។ យើង​មាន​មោទនភាព​ក្នុង​ការ​ប្រកាស​ថា ស្រុក​អូ​ជុំ​គឺជា​ស្រុក​បញ្ឈប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ដំបូង​គេ​ក្នុង​ខេត្តរតនគិរី និង​ទី​មួយ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​ ​។

លោក​បន្ថែម​ទៀត​ថា​ ទឹក​ស្អាត និង​អនាម័យ​ គឺជា​កម្មវិធី​ស្នូល​មួយ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ​ដែល​ប្រជាជន​ប្រមាណ ១,៥ លាន​នាក់​រស់នៅ​ក្នុង ៣២០,០០០ គ្រួសារ ក្នុង ១,៥០០ ភូមិ ក្នុង​ខេត្ត​ចំនួន ១៣ ទទួល​បាន​បញ្ឈប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល សហគមន៍​ដឹកនាំ​អនុវត្ត​អនាម័យ (CLTS)​ ។ កុមារ​ប្រមាណ ៥០០,០០០ ​នាក់ ជា​ពិសេស​កុមារី ២៦០,០០០​ នាក់ ដែល​រស់នៅ​ក្នុង​សហគមន៍​ទាំងនោះ ឥឡូវនេះ​កំពុង​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ​នៅ​ក្នុង​បរិស្ថាន​ស្អាត​ ​។

ក្នុង​ឆ្នាំ ២០១៥ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ និង​មន្ទីរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​ទឹក​ស្អាត និង​អនាម័យ ហើយ​បច្ចុប្បន្ន​នេះ ស្រុក​អូរ​ជុំ​នៃ​ខេត្តរតនគិរី​ បាន​សម្រេច​បាន​ស្រុក​បញ្ឈប់​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ឆ្នាំ ២០២១ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា គឺជា​អង្គការ​អភិវឌ្ឍន៍ និង​មនុស្សធម៌​មួយ​ដែល​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​សម្រាប់​ក្មេង​ស្រី ​។ យើង​ខិតខំ​ដើម្បី ពិភពលោក​ដ៏​យុត្តិធម៌​មួយ ដោយ​ធ្វើការ​រួម​គ្នា​ជាមួយ​កុមារ យុវជន អ្នកគាំទ្រ និង​ដៃគូ​របស់​យើង​ ។ ដោយ​មាន​បទ​ពិសោធ​ជាង ៨០ ​ឆ្នាំ នៅ​ទូ​ទាំង​ពិភពលោក កម្មវិធី​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​មាន​គោល បំណង​គាំទ្រ​ក្មេង​ស្រី និង​ក្មេង​ប្រុស​ឱ្យ​រៀន ដឹកនាំ សម្រេចចិត្ត និង​លូតលាស់ ​។ យើង​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០០២ ​។

ពិធី​នេះ​មានការ​ចូលរួមពីឯកឧត្តម​បណ្ឌិត ជ្រុ​ន ថេ​រ៉ា​វ៉ា​ត រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី និង​ជា​ប្រធាន​ក្រុមការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ប្រចាំ​ខេត្តរតនគិរី និង​តំណាង​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ