រឿងអ្វីក៏កើតមានដែរ! វេជ្ជបណ្ឌិតអូទ្រីសម្នាក់ កា.ត់ជើងអ្នកជំងឺច្រឡំម្ខាង
អូទ្រីស ៖ ពេទ្យវះកា.ត់ម្នាក់នៅក្នុងប្រទេសអូទ្រីសបានរងការផាកពិន័យ បន្ទាប់ពីបានកា.ត់ជើងរបស់អ្នកជំងឺខុសម្ខាង កាលពី
អូទ្រីស ៖ ពេទ្យវះកា.ត់ម្នាក់នៅក្នុងប្រទេសអូទ្រីសបានរងការផាកពិន័យ បន្ទាប់ពីបានកា.ត់ជើងរបស់អ្នកជំងឺខុសម្ខាង កាលពី
អូទ្រីស ៖ ពេទ្យវះកា.ត់ម្នាក់នៅក្នុងប្រទេសអូទ្រីសបានរងការផាកពិន័យ បន្ទាប់ពីបានកា.ត់ជើងរបស់អ្នកជំងឺខុសម្ខាង កាលពីដើមឆ្នាំនេះ។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍នេះ។
ជើងឆ្វេងរបស់អ្នកជំងឺវ័យចំណាស់ម្នាក់ត្រូវធ្វើការកា.ត់ចេញ ប៉ុន្តែពេទ្យរូបនោះបែរជាទៅកា.ត់ជើងស្តាំទៅវិញ។ ពេលកា.ត់រួចបានរយៈពេល២ថ្ងៃ ទើបដឹងថាមានការកា.ត់ច្រឡំខាង។
កាលពីថ្ងៃពុធ ទី១ ខែធ្នូ ម្សិលមិញនេះ តុលាការនៅក្នុងទីក្រុង Linz ប្រទេសអូទ្រីសបានរកឃើញថា ពេទ្យវះកា.ត់វ័យ ៤៣ឆ្នាំរូបនេះមានទោសពីបទធ្វេសប្រហែសធ្ងន់ធ្ងរ និងបានផាកពិន័យគាត់ជាទឹកប្រាក់ចំនួន ២.២៩៦ផោន។
អ្នកជំងឺរូបនោះបានស្លា.ប់មុនពេលរឿងក្តីរបស់លោកមកដល់តុលាការ។ ភរិយារបស់លោកដែលក្លាយជាស្ត្រីមេម៉ាយ ទទួលបានសំណងជំងឺចិត្តចំនួនជាង ៥.៦០០ដុល្លារ។
សូមរម្លឹកថា អ្នកជំងឺខាងលើបានចូលក្នុងគ្លីនិកមួយកន្លែងក្នុងទីក្រុង Freistadt កាលពីខែឧសភា ដើម្បីធ្វើការកា.ត់ជើងម្ខាងរបស់គាត់ ប៉ុន្តែពេទ្យវះគាត់បានគូសចំណាំលើអវយវៈរបស់គាត់ខុស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។
កំហុសដ៏ធ្ងន់ធ្ងរនោះត្រូវបានគេដឹងអំឡុងពេលមានការផ្លាស់ប្តូរបង់រុំរបួស ហើយអ្នកជំងឺត្រូវបានប្រាប់ថាជើងម្ខាងទៀតរបស់គាត់ក៏នឹងត្រូវកា.ត់ចេញផងដែរ។
អ្នកគ្រប់គ្រងមន្ទីរពេទ្យបានធ្វើការសុំទោសជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មាន។
នៅក្នុងតុលាការ ពេទ្យស្រីដែលបង្កកំហុសធ្ងន់ធ្ងររូបនោះបាននិយាយថា វាតែងមានកំហុសនៅក្នុងប្រព័ន្ធនៃប្រតិបត្តិការ។ នៅពេលសួរថាហេតុអ្វីគាត់គូសចំណាំជើងស្តាំ ជំនួសឲ្យជើងឆ្វេង គាត់បានឆ្លើយតបវិញថា គាត់មិនដឹងទេ។
ចាប់តាំងពីមានហេតុការណ៍នោះមក ពេទ្យរូបនោះបានផ្លាស់ទៅធ្វើការនៅគ្លីនិកផ្សេង ហើយប្រាក់ផាកពិន័យពាក់កណ្តាលរបស់គាត់ត្រូវបានព្យួរ។
សូមបញ្ជាក់ថា ករណីបែបនេះកម្រកើតមានខ្លាំងណាស់ ប៉ុន្តែវាមានលក្ខណៈស្រដៀងគ្នាទៅនឹងករណីកើតឡើងនៅអាមេរិក។ នៅក្នុងឆ្នាំ ១៩៩៥ វេជ្ជបណ្ឌិតម្នាក់នៅអាមេរិកបានដឹងពាក់កណ្តាលទីអំឡុងការធ្វើការវះគាត់ថា គាត់បានកាត់ជើងអ្នកជំងឺទឹកនោមផ្អែមម្នាក់ខុសខាង៕ (យោងតាមប្រភព៖ BBC & AFP)
ចែករំលែកព័តមាននេះ