ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ព្រមានអ្នករឹងទទឹងមិនប្រគល់ដីបឹងទន្លេសាបត្រូវវៃខ្នោះភ្លាម អ្នកប្រគល់ គឺរួចខ្លួន

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ជា​ថ្មី​ម្តងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា បើ​អ្នក​ណា​ប្រគល់​ដី​ដែល​រំលោភ​ដី​ព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប…

ខេត្តព្រះសីហនុ ៖ ជា​ថ្មី​ម្តងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា បើ​អ្នក​ណា​ប្រគល់​ដី​ដែល​រំលោភ​ដី​ព្រៃ​លិច​ទឹក នៅ​តំបន់​បឹង​ទន្លេសាប ខេត្តកំពង់ឆ្នាំង គឺ​រួចខ្លួន ហើយ​អ្នក​ណា​រឹងទទឹង​វ៉ៃ​ខ្មោះ​ភ្លាម​ៗ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​សមិទ្ធផល​នានា ក្នុង​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១​ថា «​បើ​រឹងទទឹង​វៃ​ខ្មោះ​ភ្លាម​ៗ អត់​ឲ្យ​មានរ​ញ៉េ​រ​ញៃ ឥឡូវ​លឺ​ថា ចុះហត្ថលេខា​ប្រគល់​ដី ប្រគល់​រួចខ្លួន ដកខ្លួន អ្នក​ណា​មិន​សារភាព តាម​វៃ​ខ្មោះ​» ។

ជុំវិញ​ករណី​នេះ លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល​ថា សម្រាប់​លទ្ធផល​នៃ​ការ​ចុះ​បង្ក្រាប​នៅ​ខេត្ត​កំពង់​ឆ្នាំ កាលពី​ថ្ងៃ​២៩-៣០ វិច្ឆិកា​នោះ​ថា «​យើង​បាន​ដកហូត​មក​វិញ​ជិត​២០០០​ហិ​កតា ដោយ​បាន​ដក​បង្គោល និង​ត្រៀម​ដាំ​ដើមឈើ​វិញ​ខាង​មុខ​នេះ​ផង​ដែរ​» ។

សូម​ជម្រាប​ថា កាល​ពេល​កន្លង​មក​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទទួល របាយការណ៍​ពី​រាជបណ្ឌិត្យសភាកម្ពុជា​ថា អតីត​អភិបាលខេត្ត​កំពង់ឆ្នាំង​បាន​កាប់​បំផ្លាញ​យក​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​បឹង​ទន្លេសាប​ជាង​២​ពាន់​ហិ​កតា ។

បន្ទាប់​ពី​ទទួល​របាយការណ៍ និង​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ហើយ សម្តេច​តេ​ជោ បាន​ដាក់​ចេញ​បទបញ្ជា​ជា​បន្ទាន់​ភ្លាម​ៗ​ឲ្យ​ចាប់ខ្លួន និង​រឹបអូស​ទ្រព្យសម្បត្តិ អ្នក​កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​ទន្លេសាប ។

ក្នុង​នោះ សម្តេច​បាន​ចាត់តាំង​លោក ជា សុ​ផា​រ៉ា ត្រូវធ្វើ​កិច្ច​ការងារ​ចុះ​បង្ក្រាប ។ សម្ដេច​តេ​ជោ ក៏​បាន​បញ្ជា​លោក សៅ សុខា ដឹកនាំ​កម្លាំង​ចុះ​ដោះស្រាយ​បញ្ហា​ដី​ព្រៃ​លិច​ទឹក​ក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​ប្រើប្រាស់​គ្រប់​ម​ធ្យា​បាយ ខណៈ​សម្ដេច​តេ​ជោ បាន​ណែនាំ​អភិបាលខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ត្រូវ​ធ្វើការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ។

សម្រាប់​លោក ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សម្តេច​បាន​កំណត់​ឲ្យ​ដឹកនាំ​ដើម្បី​ចុះ​ស្រាវជ្រាវ រកម​ន្ដ្រី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាត់ទោស ។ បន្ទាប់​ពី​ចេញ​បទបញ្ជា​គេ​សង្កេត​ឃើញ​មាន​អ្នក​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ប្រកាស​ប្រគល់​ដី​នោះ​ឲ្យ​រដ្ឋ​វិញ ក្នុង​នោះ​មាន​ស្នងការ​នគ​បាល​រង​ខេត្ត​កំពង់​ឆ្នាំ​មួយ​រូប​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ