ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! នៅ ស៊ី​នឿ​ន ដឹក​ដៃ​ម្ចាស់​ចិត្ត​ថត Pre-Wedding លើ«​ស្ពាន​ភ្ជាប់​និស្ស័យ​»

2 ឆ្នាំ មុន
  • កំពង់ចាម

មហាជន​មានការ​សរសើរ​ដល់​លោក នៅ ស៊ី​នឿ​ន និង​ភរិយា ដែល​ដង្ហែ​គ្នា​ទៅ​ផ្តិត​រូបភាព​នៅ​លើ​ស្ពាន​ស្ទឹង​ត្រង់ ធ្វើ​អោយ​អ្នកស្រុក​នៅ​ទីនោះ ភ្ញាក់ផ្អើល និង​លាន់មាត់​ថា

រាជធានី​ភ្នំពេញ ៖ មហាជន​មានការ​សរសើរ​ដល់​លោក នៅ ស៊ី​នឿ​ន និង​ភរិយា ដែល​ដង្ហែ​គ្នា​ទៅ​ផ្តិត​រូបភាព​នៅ​លើ​ស្ពាន​ស្ទឹង​ត្រង់ ធ្វើ​អោយ​អ្នកស្រុក​នៅ​ទីនោះ ភ្ញាក់ផ្អើល និង​លាន់មាត់​ថា​សម​គ្នា​។ អ្វី​ដែល​ល្អ ក្រោយ​ពេល​តារា​លេចធ្លោ​រូប​នេះ​ថត​នៅ​លើ​ស្ពាន​នោះ ធ្វើ​អោយ​គូស្នេហ៍​ដទៃ​ទៀត ក៏​នាំ​គ្នា​ទៅ​ផ្តិត​យក​រូប​ទុកជា​អនុស្សាវរីយ៍ ធ្វើ​អោយ​ស្ពាន​ស្ទឹង​ត្រង់ ក្រូចឆ្មារ ក្លាយ​ជាទី​ទេសចរណ៍​មួយ​ទាំង​មិនដឹង​ខ្លួន​។

មហាជន​បាន​ចាត់​ទុក​ថា តារាង​ចម្រៀង នៅ ស៊ី​នឿ​ន និង​អនាគត​ភរិយា បាន​ក្លាយជា​គូស្នេហ៍​ទី​១ ដែល​មានគំនិត​មក​ផ្ដិត​យក​រូបភាព​ដ៏​ស្រស់​ត្រកាល នៅ​លើ «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ​» ដែល​ថ្នាក់ដឹកនាំ​ប្រទេស គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ទើបតែ​ប្រកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ពេល​ថ្មី​ៗ​នេះ​។ ហើយ​រូបភាព «Pre-Wedding» នេះ នឹង​ជម្រុញ​ឲ្យ​គូស្នេហ៍​ដទៃ​ទៀត មិន​ថា​តែ​អ្នកស្រុក​ក្រូចឆ្មារ ឬ​ស្រុក​ស្ទឹង​ត្រង់នោះ​ទេ រួម​គ្នា​មក​ថតរូប​តាំង​លម្អ សម្រាប់​ថ្ងៃ​មង្គលការ​កូនប្រុស​ស្រី​ផ្សេង​ៗ​ទៀត ជាក់​ជា​មិន​ខាន​។

ចំណែកឯ​ពិធី​មង្គលការ​របស់​តារា​ប្រុស​រូប​នេះ ពិតជា​ផ្អើល​គេឯង​នា​ចុងឆ្នាំ​នៅ​ថ្ងៃ​ទី​២២ ធ្នូ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ លំដាប់​ផ្កាយ​។ អ្វី​ដែល​គេ​មិន​នឹក​ស្មាន​ដល់​លោក​ស្រាប់តែ​ដឹក​ដៃគូ​ស្នេហ៍ បណ្តែត​មនោសញ្ចេតនា នៅ​លើ​ស្ពាន​ដ៏​ថ្មី​ច្រើ​ង ទើបតែ​សាងសង់​រួច ដែល​កម្រ​នឹង​មាន​អ្នក​ណា​នឹកឃើញ​។ ម្ល៉ោះហើយ​ទើប​ក្លាយជា​អ្នក​ទី​១ សម្រាប់​ស្នេហា ជិត​ចូល​រោងការ មានគំនិត​មក​ថត​លើ​ស្ពាន​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​ទើបតែ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់ ហើយ​បាន​ហៅ​ស្ពាន​សម្ពោធ​ថ្មី​នេះ​ថា ជា «​ស្ពាន​ភ្ជាប់​និស្ស័យ​» បន្ថែម​ពីលើ​ឈ្មោះ​បច្ចុប្បន្ន «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ​» ។

សូម​បញ្ជាក់​ថា «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ​» ដែល​ភ្ជាប់​រវាង​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​ប្រទេស​កម្ពុជា​។

ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ស្ពាន​សម្ពោធ​ថ្មី​នេះ​ថា ជា «​ស្ពាន​ភ្ជាប់​និស្ស័យ​» បន្ថែម​ពីលើ​ឈ្មោះ​បច្ចុប្បន្ន «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹង​ត្រង់​-​ក្រូចឆ្មារ​»​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា «​ស្ពាន​ភ្ជាប់​និស្ស័យ​» នេះ​មាន​ន័យ​ទូលំទូលាយ​ណាស់ ព្រោះ​ប្រៀប​ដូច​ជា​ការ​ភ្ជាប់​និស្ស័យ​រវាង​កម្ពុជា និង​ចិន​។ ស្រប​ពេល​ជាមួយ​គ្នា នឹង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ក៏​បាន​អំពាវនាវ​ដល់​អ្នក​ដែល​ត្រៀម​រៀប​ការ ឬ​រៀប​ការ​ហើយ ចង់​ថតរូប​អនុស្សាវរីយ៍​នានា ឬ​ថត Pre-Wedding គប្បី​ថត​នៅ​តាម​បណ្ដា​ស្ពាន ហើយ​ក៏​មិន​ត្រូវ​បោះបង់​ចោល​ស្ពាន​ភ្ជាប់​និស្ស័យ នៅ​ស្រុក​ស្ទឹង​ត្រង់ និង​ស្រុក​ក្រូចឆ្មារ​នេះ ដែល​សម្ដេច​ហៅ​ស្ពាន​នេះ​ថា ជា​ចំណង​មួយ​ទាក់ទង​ធំ​ណាស់​។

បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា «​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​» មាន​ប្រវែង​១១៣៣​ម៉ែត្រ ទទឹង​មាន​ប្រហែង​១៣.៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង A មេ ប្រើ​រយៈពេល​សាងសង់​៤២​ខែ ចំណាយ​ទឹកប្រាក់​ជាង​៥៦​លាន​ដុល្លារ​។ ស្ពាន​នេះ​ស្ថិត​នៅ​ចំណុច ភូមិ​បឹង​ដែង ឃុំ​ព្រៃ​កក់ ស្រុក​ស្ទឹង​ត្រង់​ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត​។ នេះ​ជា​ស្ពាន​ថ្មី​មួយទៀត ដែល​ត​ភ្ជាប់​ពី​ខេត្តកំពង់ចាម ទៅ​ខេត្ត​ត្បូងឃ្មុំ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ