ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សោកស្តាយ! ផ្ទះ​១ខ្នងរបស់​អាចារ្យគណៈកម្មការវត្ត​ ត្រូវ​ខ្ទេចត្រឹម​មួយប៉ប្រិចភ្នែក​

1 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​មួយ​ខ្នង មាន​ទំហំ10ម៉ែត្រ​ គុណនឹង​7ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេចអស់​​ទាំងស្រុង​ ខណៈ​ដែល​កូន​

ខេត្តកំពង់ឆ្នាំង ៖ ផ្ទះ​ឈើ​មួយ​ខ្នង មាន​ទំហំ10ម៉ែត្រ​ គុណនឹង​7ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេចអស់​​ទាំងស្រុង​ ខណៈ​ដែល​កូន​ម្ចាស់ផ្ទះ​ដាំបាយ​ចំ​ង្ក្រា​ន​ហ្គា​ស​ទុក​ចោល ។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​9​និង​30​នាទី​ព្រឹក​ថ្ងៃ​ទី​2 ខែធ្នូ​ ឆ្នាំ2021 នៅ​ចំណុច​ទួល​អំពិល​ ​ស្ថិត​​ក្នុងភូមិ​ដំណាក់​ពពូល​ សង្កាត់​កំពង់ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង ​ខេត្តកំពង់ឆ្នាំង ។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​ត្រូវ​អគ្គី​ភ័យ​ឆេះ​ខ្ទេច​ខាងលើ មាន​ទំហំ7​ម៉ែត្រ​x​10​ម៉ែត្រ​ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ជា​កម្មសិទ្ធិ​របស់​លោក នុ​ត សា​រិ​ន ហៅ​វែង ជា​អាចារ្យ​គណៈ​កម្ម​ការ​វត្ត​ទួល​អំពិល ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ ចំពោះ​សម្ភារៈ​ខូចខាត​មានផ្ទះ​មួយ​ខ្នង​ទំហំ​10ម៉ែត្រ​ គុណ​នឹង​7​ម៉ែត្រ ប្រាក់​8​លាន​រៀល​ មាស1​​តម្លឹង​3​ជី ម៉ូតូ​1​គ្រឿង ស្រូវ​1​តោន និង​សម្ភារៈ​ក្នុងផ្ទះ​ខូចខាត​ទាំងស្រុង ។

ចំពោះ​មូលហេតុ​ ត្រូវ​បានសមត្ថកិច្ច​បញ្ជាក់​អោយ​ដឹង​ថា ដោយសារ​ដាំបាយ​ចង្ក្រានហ្គាសទុក​ចោល ​​ទើប​បង្កជា​អគ្គិភ័យ​​ឆាបឆេះ​រាលដាល​ដល់​កំប៉ុង​ហ្គា​ស​3​ទៅ​4កំប៉ុង​ ដែល​នៅ​ក្បែរ​នោះ ផ្ទុះ​ឆាបឆេះ​តែ​ម្តង ៕