ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥​ ចំណុច​ដែល​កម្ពុជា​សម្រេច​បើក​ខេត្ត​ព្រះ​សី​ហ​នុ​ទទួលភ្ញៀវ​ទេសចរ​បរទេស​មុនគេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពលរដ្ឋ​ជា​ច្រើន​ប្រាកដជា​ឆ្ងល់​ថា​ ហេតុ​អ្វី​នៅ​ពេល​បើក​ទទួល​អ្នកទេសចរ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ហើយ រដ្ឋាភិបាល​ជ្រើសរើស​ខេត្ត​ព្រះ​សីហ​នុ​ មុនគេ មិន​យក​ខេត្តសៀមរាប ​ឬ​កន្លែង​ផ្សេង​នោះ តាម​លោក​រដ្ឋ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្រៅពី​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អភិវឌ្ឍន៍​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ផ្លូវថ្នល់​ដ៍​ស្អាត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ហើយ​នោះ…

រាជធានីភ្នំពេញ ៖ ពលរដ្ឋ​ជា​ច្រើន​ប្រាកដជា​ឆ្ងល់​ថា​ ហេតុ​អ្វី​នៅ​ពេល​បើក​ទទួល​អ្នកទេសចរ​បរទេស​ដែល​ចាក់​វ៉ាក់សាំង​ហើយ រដ្ឋាភិបាល​ជ្រើសរើស​ខេត្ត​ព្រះ​សីហ​នុ​ មុនគេ មិន​យក​ខេត្តសៀមរាប ​ឬ​កន្លែង​ផ្សេង​នោះ តាម​លោក​រដ្ឋ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ក្រៅពី​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​អភិវឌ្ឍន៍​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ផ្លូវថ្នល់​ដ៍​ស្អាត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ហើយ​នោះ តំបន់ឆ្នេរ​របស់​កម្ពុជា​នេះ មាន​សក្តានុពល​យ៉ាងតិច ​៥ ​ទៀត ​នៅ​ក្នុង​នោះ ក្រុងព្រះសីហនុ​ នេះ​មាន​ប្រជាជន​ដែល​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​ ១៩ ​ចំនួន ​២ ​ដូ​ស​ដល់​ទៅ​ ១០០% អ្នកខ្លះ​ក៏​បាន​ចាក់​ដល់​ទៅ ​៣ ​ដូ​ស​ទៅ​ទៀត​ ។

នេះ​ជា​មូលដ្ឋាន​គ្រឹះ​មួយ​ដែល​ផ្ដល់​ជា​សញ្ញា​ដ៏​រឹង​មាំ​ក្នុង​ការ​ជឿ​ទុកចិត្ត​របស់​ភ្ញៀវ​ទេសចរ​ ។ ក្រុងព្រះសីហនុ​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​នីមួយ​ៗ គេ​ពិនិត្យ​ទៅ​លើ​អត្រា​នៃ​អ្នក​ឆ្លង និង​អ្នក​ដែល​ស្លាប់​ដោយសារ​កូ​វី​ដ គឺ​មានការ​ថយ​ចុះ​ដែរ​ ឬទេ ? ​។ ជាក់ស្ដែង​នៅ​ខេត្ត​ព្រះ​សីហ​នុ គឺ​មានការ​គ្រប់គ្រង​ការ​រីក​រាលដាល​ជំងឺ​នេះ​បាន​ល្អ​ណាស់ ដែល​មិន​មាន​ហានិភ័យ​នោះ​ឡើយ​ ។

ខេត្ត​នេះ បាន​រៀបចំ​លក្ខណសម្បត្តិ​ខាង​ផ្នែក​សុខាភិបាល​នៅ​តាម​គោលដៅ​នីមួយ​ៗ គឺ​ត្រូវ​មាន​មន្ទីរពេទ្យ មន្ទីរពិសោធន៍ មាន​មធ្យោបាយ​សម្រាប់​ព្យាបាល​នៅ​ពេល​មាន​ករណី​ឆ្លង ​។ តាម​លោក ​ថោ​ង ខុន​ថា នៅ​ខេត្ត​ព្រះ​សីហ​នុ​ ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប គឺ​ធ្វើ​កិច្ចការ​នេះ​បាន​ល្អ​ ។

​នៅ​ក្នុង​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​នីមួយ​ៗ ផ្នែក​ឯកជន​ត្រូវ​ត្រៀម​លក្ខណសម្បត្តិ​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ ក្នុង​នោះ​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់ តើ​មាន​លក្ខណសម្បត្តិ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​បាន​ហើយ ​ឬ​នៅ​ ? ។ ជាក់ស្ដែង អ្នកធ្វើការ​នៅ​ក្នុង​មូលដ្ឋាន​អាជីវកម្ម​ទាំងអស់​នៅ​ក្នុង​គោលដៅ​ក្រុងព្រះសីហនុ គឺ​បាន​ចាក់​វ៉ាក់សាំង​ ១០០%​ គ្រប់​គ្នា​ហើយ ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ ថោ​ង ខុន​ថា ផ្អែក​លើ​សូចនាករ​ទាំងនេះ​ហើយ ដែល​កម្ពុជា​ហ៊ាន​ផ្សព្វផ្សាយ​ចេញ​ទៅ​ក្រៅប្រទេស ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ក៏​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ ​។ លោក​ថា ចាប់តាំងពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ប្រកាស​បើក​ប្រទេស​មក ជនបរទេស​ដែល​បាន​ចូល​មក​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មានការ​កើនឡើង​រហូត​ដល់​ជាង ​៧០០ ​នាក់​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​មាន​ទាំង​អ្នកដំណើរ និង​ភ្ញៀវ​ទេសចរ​ ។ នៅ​ទូ​ទាំង​ប្រទេស គឺ​មានការ​កើនឡើង​ជើង ហោះហើរ​រហូត​ដល់ ​២ ៨​ជើង​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​កើនឡើង ​៩​ជើង​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ