ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WTA ប្រកាស​ផ្អាក​ការ​ប្រកួត​ទាំងអស់​នៅ​ចិន ពាក់ព័ន្ធ​រឿង​កីឡាការិនី Peng Shuai

2 ឆ្នាំ មុន

អា​មេ​រិ​ក ៖ សមាគម​កីឡា​វាយ​កូន​បាល់​នារី (WTA) បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​ជា​បន្ទាន់ ចំ​ពេល​

អា​មេ​រិ​ក ៖ សមាគម​កីឡា​វាយ​កូន​បាល់​នារី (WTA) បាន​ប្រកាស​ផ្អាក​ការ​ប្រកួត​ទាំងអស់​នៅ​ក្នុង​ប្រទេស​ចិន​ជា​បន្ទាន់ ចំ​ពេល​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ចំពោះ​សុវត្ថិភាព​របស់​កីឡាការិនី​ចិន Peng Shuai​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី BBC​។ គួររំលឹកថា Peng Shuai បញ្ជាក់​បច្ចុប្បន្នភាព​ខ្លួន ក្រោយ​បាត់​មុខ​យ៉ាង​អាថ៌​កំបាំង​ច្រើន​ស​ប្តា​ហ៍

គូរ​រំលឹក​ថា កីឡាការិនី Peng Shuai អាយុ​៣៥​ឆ្នាំ បាន​បាត់​ខ្លួន​មិន​បង្ហាញ​មុខជា​សាធារណៈ​អស់​ពេល​៣​ស​ប្តា​ហ៍ បន្ទាប់​ពី​នាង​បាន​ចោទប្រកាន់​លើ​អតីតមន្ត្រី​ជាន់ខ្ពស់​កំពូល​ចិន​គឺ​លោក Zhang Gaoli ថា បាន​បង្ខំ​នាង​ឱ្យ​មាន​ទំនាក់ទំនង​ផ្លូវ​ភេ​.​ទ​ជាមួយ​គាត់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​។

លោក Steve Simon ប្រធាន WTA បាន​លើក​ឡើង​ថា គាត់​មានការ​បារម្ភ ក៏​ដូច​ជា​សង្ស័យ​យ៉ាង​ខ្លាំង ចំពោះ​សេរីភាព សុវត្ថិភាព របស់ Peng Shuai ដែល​ស្ថិត​ប្រទេស​ចិន​។ បើ​ទោះជា​កាលពី​ខែវិច្ឆិកា នាង​បង្ហាញមុខ​ចូលរួម​កម្មវិធី​ប្រកួត​ពាន​សប្បុរសធម៌​សម្រាប់​ជួយ​កុមារ រួម​ទាំង​ការ​អះអាង​ពី​នាង​ផ្ទាល់ តាម​រយៈ​វី​ដេ​អូ​ខ​ល​ជាមួយ​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ថា ខ្លួន​កំពុង​មាន​សុវត្ថិភាព​យ៉ាងណា​ក៏​ដោយ​។ ប៉ុន្តែ WTA នៅ​តែ​អះអាង​ថា មិន​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ពី​សុខ​សុវត្ថិភាព​របស់​នាង​ឡើយ​។

ស្ថាប័ន WTA នៅ​តែ​បន្ត​អំពាវនាវ​ម្តង​ហើយ​ម្តងទៀត ឱ្យ​មានការ​ស៊ើបអង្កេត​ដ៏​ពេញលេញ​មួយ​លើ​ការ​ចោទប្រកាន់​កន្លង​មក​របស់ Peng Shuai លើ​អតីត​ឧបនាយករដ្ឋមន្ត្រី​ចិន Zhang Gaoli ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក Steve Simon បាន​និយាយ​ថា គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង អំពី​ហានិភ័យ​អ្នកលេង និង​បុគ្គលិក​ទាំងអស់​អាច​ប្រឈម​មុខ ប្រសិនបើ​ព្រឹត្តិការណ៍​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ចិន​នៅ​ឆ្នាំ ២០២២ ខាង​មុខ​។

លោក​បន្ត​ថា «​ការ​ដឹកនាំ​នៅ​ចិន​មិន​បាន​ដោះស្រាយ​បញ្ហា​នេះ គួរ​ឱ្យ​ទុកចិត្ត​នោះ​ទេ​។ ប្រសិនបើ​មនុស្ស​មាន​អំណាច​អាច​គាប សង្កត់​លើ​សំឡេង​ចូលរួម​របស់​ស្ត្រី និង​ការ​ចោទប្រកាន់​ពី​បទ​រំ​លោ​.​ភ​ផ្លូ​.​វ​ភេ​.​ទ ក្នុង​នាម WTA ជា​អាណាព្យាបាល ខ្ញុំ​នឹង​មិន​អនុ ញ្ញាត​ឱ្យ​វា​កើតឡើង ចំពោះ​អ្នកលេង​នោះ​ទេ​។ ហើយ​ការ​ផ្អាក​នេះ ក៏​រួម​បញ្ចូល​ទាំង​ការ​ប្រកួត​នៅ​ហុងកុង​ផង​ដែរ​»៕

លោក Zhang Gaoli
លោក Steve Simon ប្រធាន WTA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ