ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! ម៉ា​នី​តា មិន​សុខចិត្ត រឿង សន ពិសិដ្ឋ ដោះ​សារ​​រ​ក​ត្រូវ​ក្នុង​ជម្លោះ​ស្នេហា​ត្រីកោណ

2 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​នា​ពេល​នេះ ជម្លោះ​ស្នេហា​ត្រីកោណ​រវាង​នាង ម៉ា នី​តា និង​អតីត​គូស្នេហ៍​លោក សន ពិសិដ្ឋ នៅ​មិន​ទាន់​ស្ងប់​រលក​កំ​ដៅ​នៅឡើយ​ទេ ត្បិត​នាង​នៅ​តែ​កើត​ទុក​មិន​សុខចិត្ត​នៅ​ពេល​ដែល​លោក សន ពិសិដ្ឋ បាន​រក​លេស​ដោះសារ​រក​ត្រូវ ហើយ​ទម្លាក់​កំហុស​មក​លើ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​នា​ពេល​នេះ ជម្លោះ​ស្នេហា​ត្រីកោណ​រវាង​នាង ម៉ា នី​តា និង​អតីត​គូស្នេហ៍​លោក សន ពិសិដ្ឋ នៅ​មិន​ទាន់​ស្ងប់​រលក​កំ​ដៅ​នៅឡើយ​ទេ ត្បិត​នាង​នៅ​តែ​កើត​ទុក​មិន​សុខចិត្ត​នៅ​ពេល​ដែល​លោក សន ពិសិដ្ឋ បាន​រក​លេស​ដោះសារ​រក​ត្រូវ ហើយ​ទម្លាក់​កំហុស​មក​លើ​រូប​នាង​ទៅ​វិញ​។

គេ​ថា ប្រុស​ប្រកែក​ស្រី​ប្រកាន់ ដោយសារ​តែ​មិន​មានការ​អស់ចិត្ត​ចំពោះ​ការ​បកស្រាយ​របស់​លោក សន ពិសិដ្ឋ តាម​រយៈ​បណ្តាញ​សារព័ត៌មាន​នោះ នាង ម៉ា​នី​តា បាន​ចេញ​មុខ​ធ្វើ​ស​ន្និ​សីត​កាសែត​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ ដើម្បី​បកស្រាយ និង​បង្ហាញ​ភស្តុ​តាង​មួយ​ចំនួន​រវាង​នាង និង​តារា​សម្តែង​លោក សន ពិសិដ្ឋ​។

តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នោះ ម៉ា​នី​តា បាន​លើក​ឡើង​ដោយ​បាន​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង ចំពោះ​ការ​បកស្រាយ​ពី​សំណាក់​លោក សន ពិសិដ្ឋ ត្បិត​នាង​ចាត់​ទុក​ការ​អះអាង​ពី​តារា​ប្រុស​រូប​នេះ គ្រាន់តែ​ជា​លេស​ដោះសារ​តែ​ប៉ុណ្ណោះ​។

ម៉ា​នី​តា បាន​លើក​ឡើង​ថា ការ​ចេញ​មុខ​បកស្រាយ​របស់​នាង​នា​ពេល​នេះ គឺ​ក្នុង​គោលបំណង​ចង់​ឲ្យ​លោក សន ពិសិដ្ឋ និង​គូស្នេហ៍​ថ្មី​របស់​លោក ទទួលស្គាល់​ការ​ពិត ពី​ការ​លួច​ទាក់ទង​គ្នា​នៅ​ពេល​ដែល​លោក សន ពិសិដ្ឋ កំពុង​រស់នៅ​ជាមួយនឹង​រូប​នាង​។

នាង​បញ្ជាក់​ថា រូប​នាង និង​លោក សន ពិសិដ្ឋ បាន​ចាប់ផ្តើម​ទំនាក់ទំនង​គ្នា និង​ស្រឡាញ់​គ្នា​តាំងពី​ឆ្នាំ​២០១៧ ខណៈ​ពេល​ដែល​ពួក​នាង​ទាំង​ពីរ​បាន​សម្រេចចិត្ត​រួមរស់​នៅផ្ទះ​តែ​មួយ ដោយសារ​តែ​នាង​អាណិត​លោក សន ពិសិដ្ឋ ដែល​មាន​ជីវភាព​ខ្វះខាត ហើយ​រស់នៅ​តែ​បន្ទប់​ជួល​។

នាង​ថា លុះដល់​ឆ្នាំ​២០២០ នាង និង​លោក សន ពិសិដ្ឋ បាន​បែកបាក់​គ្នា ដោយសារ​នាង​បាន​តាម​ទាន់​ជា​ច្រើន​ដង​ពេល​ដែល​លោក សន ពិសិដ្ឋ និង​នារី​ថ្មី​របស់​លោក បាន​លួច​ទាក់ទង​គ្នា ក្នុងអំឡុងពេល​លោក​កំពុង​រស់នៅ​ជាមួយ​គ្នា​។ នាង​បន្ត​ថា អំឡុង​ពេល​នោះ នាង​មិន​ដែល​បាន​សុំ​អង្វរ​ឲ្យ​លោក សន ពិសិដ្ឋ វិល​មក​រក​នាង​វិញ​ឡើយ ប៉ុន្តែ​លោក​ផ្ទាល់​ដែល​តែងតែ​និយាយ​ថា ទោះជា​យ៉ាងណា លោក​នឹង​មិន​ទៅ​ចោល​រូប​នាង​នោះ​ឡើយ​។

យ៉ាង​បី​ជា​ណា បើ​តាម​នាង ម៉ា​នី​តា បាន​ធ្វើការ​ច្រានចោល​នូវ​ការ​បកស្រាយ​របស់​លោក សន ពិសិដ្ឋ ដល់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ថា ទំនាក់ទំនង​រវាង​នាង និង​លោក បាន​ត្រឹម​ជា​មនុស្ស​សេពគប់​គ្នា​ប៉ុណ្ណោះ​។ ត្រង់​ចំណុច​នេះ ម៉ា​នី​តា បញ្ជាក់​ថា នាង​មិន​អាច​ទទួលយក​បាន​នោះ​ឡើយ ដោយសារ​នៅ​ក្នុង​សង្គម​សិល្បៈ ក៏​ដូច​ជា​បងប្អូន​អ្នក​ជិតខាង​ជា​ច្រើន​បានដឹង​ពី​ទំនាក់ទំនង​រវាង​ពួក​នាង​ដែល​បាន​រួម​រស់នៅ​ជាមួយ​គ្នា​ប្រមាណ​៤​ឆ្នាំ​មក​ហើយ បើ​ទោះបី​ពួក​នាង​មិន​ទាន់​បាន​ចុះ​អេ​តា​ស៊ី​វិល​ជាមួយ​គ្នា​ក៏​ដោយ​។
ម៉ា នី​តា បាន​ឲ្យ​ដឹង​ទៀត​ថា លោក សន ពិសិដ្ឋ បាន​ចោទប្រកាន់​រូប​នាង​ហាមឃាត់​មិន​ឲ្យ​លោក​ទៅ​ស្រឡាញ់​អុ្ន​ក​ផ្សេង ដែល​នោះ​មិនមែន​ជា​ការ​ពិត​ឡើយ ព្រោះ​នាង​មិន​ដែល​ហាមឃាត់​លោក​ឡើយ​នៅ​ពេល​ដែល​ពួក​នាង​បាន​បែក​គ្នា​នោះ​។ នាង​បញ្ជាក់​ថា រឿងហេតុ​ដែល​នាង​រំលឹក​បើក​កកាយ​រឿង​នេះ​ឡើង គឺ​ដោយសារ​ខាង​គូស្នេហ៍​ថ្មី​របស់​លោក សន ពិសិដ្ឋ បាន​ប្តឹង​រូប​នាង ហើយ​បាន​ទាញ​នាង​ឲ្យ​ចូល​ក្នុង​រឿង​នេះ នោះ​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​សម្រេចចិត្ត​ចេញ​មក​តតាំង​បកស្រាយ​រឿង​នេះ​ឲ្យ​បាន​មហាជន​បានដឹង​។

ទោះជា​យ៉ាងណា អ្វី​ដែល​នាង​ចេញ​មុខ​មក​បកស្រាយ​នា​ពេល​នេះ គឺ​មិនមែន​នាង​ចង់បាន​លោក សន ពិសិដ្ឋ មក​វិញ​នោះ​ឡើយ ពោល​គឺ​នាង​គ្រាន់តែ​ចង់​ឲ្យ​មហាជន​បានដឹង​ពី​រឿង​ពិត​នៅ​ពីក្រោយ​ទំនាក់ទំនង​នាង និង​លោក សន ពិសិដ្ឋ ហើយ​ចង់​ឲ្យ​តារា​ប្រុស​រូប​នេះ និង​គូស្នេហ៍​ថ្មី​របស់​លោក ទទួលស្គាល់​ការ​ពិត​ពី​កំហុស​ដែល​អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​មក​លើ​រូប​នាង​។

ជា​ការ​កត់សម្គាល់​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ តារា​សម្តែង​លោក សន ពិសិដ្ឋ ធ្លាប់​បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា រវាង​លោក និង​ម៉ា​នី​តា មិន​មាន​អ្វី​ទាក់ទង​គ្នា​ទៀត​ឡើយ ហើយ​នាង​ក៏​គ្មាន​សិទ្ធិ​ផ្លូវច្បាប់​ណាមួយ​ដែល​អាច​ហាមឃាត់​រូប​លោក​ទៅ​ទាក់ទង​អ្នក​ថ្មី​នោះ​ឡើយ ខណៈ​ពេល​ដែល​លោក​នឹង​មិន​រំលឹក​ឈ្មោះ​របស់​នាង​ទៀត​ឡើយ ក្នុង​ករណី​ដែល​នាង​មិន​បាន​ធ្វើ​អ្វី​អោយ​ប៉ះពាល់​ដល់​រូប​លោក​។ លោក​សារភាព​ថា លោក​ពិតជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ក្រោយ​នេះ​ពិតមែន ហើយ​ប្រសិនបើ​មិន​មាន​បញ្ហា​ជំងឺ​កូ​វី​ដ​១៩ ពួក​លោក​ទាំង​ពីរ​នឹង​ឈាន​ទៅ​ដល់​ពិធី​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​រួច​ហើយ ព្រោះ​ស្នេហា​ពួក​លោក​គឺ​ត្រូវ​បានដឹង​លឺ​ដល់​ចាស់​ៗ​ទាំង​សងខាង​ដែរ​។

គួរ​រំលឹក​ទៀត​ថា ៖ សន ពិសិដ្ឋ ចេញ​មុខ​បកស្រាយ​ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ជម្លោះ​ស្នេហា​ត្រីកោណ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ