ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ខ្មែរ​ចាញ់​កម្លាំង​លុយ​យ៉េន​ជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្រា​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ចុះ​បន្តិច បើ​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន ។ អនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២ ខែធ្នូ ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ អត្រា​ប្រាក់​រៀល​ខ្មែរ​បាន​ធ្លាក់​ចុះ​បន្តិច បើ​ធៀប​នឹង​ប្រាក់​យ៉េន​ជប៉ុន ។ អនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២ ខែធ្នូ ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៦០៥ រៀល ហើយ​លក់​ចេញ​រហូត​ដល់ ៣៦៤១ រៀល ខណៈ​ថ្ងៃ​ម្សិលមិញ​ត្រឹមតែ ៣៥៩៦ រៀល និង​លក់​ចេញ​តែ ៣៦៣២ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧១ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦០៧ រៀល លក់​ចេញ ៤៦៥៣ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨៩៣ រៀល លក់​ចេញ ២៩២២ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៣៩ រៀល លក់​ចេញ ៦៤៦ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៦ រៀល លក់​ចេញ ៣៤៩ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៨២ រៀល លក់​ចេញ ៣០១២ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២១ រៀល លក់​ចេញ ១២២ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៩ រៀល លក់​ចេញ ១៨១ រៀល ៕​ ​

​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ