ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​ជាង​១​ឆ្នាំ​! ប្រុស​ថ្លៃ​ប្រើស​ម្តី​បែប​នេះ នាង​ឈឺចាប់​យំ​ផ្អើល​ស្ពាន​ជ្រោយចង្វា​ចាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជា​បុគ្គលិក​ឥណទាន​តូចចិត្ត​នឹង​គូស្នេហ៍​របស់​នាង ដែល​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ទៅ​ហើយ បែរជា​

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជា​បុគ្គលិក​ឥណទាន​តូចចិត្ត​នឹង​គូស្នេហ៍​របស់​នាង ដែល​ស្រឡាញ់​គ្នា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ទៅ​ហើយ បែរជា​បែកចិត្ត​លួច​ទៅ​មាន​អ្នក​ថ្មី ថែម​ទាំង​បោះពាក្យ​សម្ដី​មើលងាយ​នាង​ទៀត ធ្វើ​អោយ​នាង​ហួសចិត្ត គិត​អ្វី​មិន​ចេញ ក៏​បាន​ទៅ​លើ​ស្ពាន​ជ្រោយចង្វា​ប៉ុនប៉ង​លោ​.​ត​ទឹក​ដើម្បី​បញ្ចប់​បញ្ហា​ទាំងអស់ តែ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ឃាត់​ទាន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​០១ ខែធ្នូ ឆ្នាំ​២០២១ នៅ​លើ​ស្ពាន​ជ្រោយចង្វា​ចាស់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

នារី​តូចចិត្ត​នឹង​សង្សារ​មាន​អ្នក​ថ្មី​ខាងលើ​នេះ មានឈ្មោះ លី អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ឥណទាន ស្នាក់​នៅ​ម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​ស្រលាញ់​គ្នា​ជាមួយ​បុរស​ម្នាក់​មានឈ្មោះ កុ​ល ដា​រ៉ូ អាយុ​២៦​ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ បច្ចុប្បន្ន​រស់នៅ និង​ធ្វើការ​នៅ​ខេត្តកំពង់ស្ពឺ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គាត់​និង​គូស្នេហ៍​គាត់​បាន​ស្រលាញ់​គ្នា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំទៅ​ហើយ និង​បាន​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្តី​ប្រពន្ធ​អ​ញ្ចឹ​ង ដោយ​មាន​ចាស់ទុំ​ទាំង​សង្ខាង​បានដឹង​លឺ​ទៀត​ផង ។

នារី​ខាងលើ​បន្ត​ថា ស្រាប់តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ សង្សារ​របស់​គាត់​បាន​លួច​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ថ្មី ហើយ​សុំ​នាង​បែក​គ្នា ដោយ​លើក​ហេតុផល​ថា គ្រួសារ​គាត់​មិន​ពេញចិត្ត​នាង តែ​ការ​ពិត គឺ​បុរស​នោះ​បាន​លួច​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ថ្មី​ជា​យូរណាស់​មក​ហើយ លុះ​ពេល​គាត់​តាម​ទាន់ សង្សារ​គាត់​ក៏​បាន​សុំ​នាង​បែក​គ្នា និង​បាន​ផ្ញើ​សារ​មក​នាង ដោយ​សរសើរ​អ្នក​ថ្មី​ថា ល្អ​ជាង​នាង សរសើរ​ថា គេ​អាច​ផ្តល់​អ្វី​គ្រប់យ៉ាង​អោយ​ខ្លួន​បាន ហើយ​ពួក​គេ នឹង​ត្រៀម​ចូល​រោងការ​ជាមួយ​គ្នា ក្នុង​ពេល​ឆាប់​ៗ​នេះ មិន​ដូច​នាង​បង្ក​តែ​រឿង ។

នារី​ខាងលើ​បន្ត​ទៀត​ថា ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ បាន​ធ្វើ​ឲ្យ​នាង​ឈឺចាប់​ខ្លាំង​ណាស់ មិន​ដែល​នឹក​ស្មានថា មនុស្ស​ប្រុស​ដែល​គាត់​ស្រលាញ់​ស្មើ​ជីវិត បែរជា​ហ៊ាន​និយាយ​ពាក្យ​បែប​នេះ​ដាក់​នាង​ទៅ​វិញ ហើយ​នាង​ក៏​បាន​ដេក​យំ​តែ​ម្នាក់ឯង​ស្ទើរតែ​រាល់ថ្ងៃ សុញគំនិត​គិត​អ្វី​មិន​ចេញ ក៏​សម្រេចចិត្ត​ជិះ​ម៉ូតូ​ពី​ម្តុំ​ផ្សារ​ស្ទឹង​មាន​ជ័យ​ថ្មី មក​លើ​ស្ពាន​ជ្រោយចង្វារ រួច​ឈរ​យំ​តែ​ម្នាក់ឯង និង​មានគំនិត​ចង់​បញ្ចប់ជីវិត​ដើម្បី​គេច​ផុត​ពី​បញ្ហា​ទាំងនេះ តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ឃើញ ក៏​ជួយ​ឃាត់​ទាន់​ពេលវេលា​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល នារី​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជួយ និយាយ​ពាក្យលួងលោម និង​លើកទឹកចិត្ត​អោយ​នាង​គិត​សារ​ជា​ថ្មី​ម្តងទៀត និង​បាន​ជូន​នារី​ខាងលើ ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​សុវត្ថិភាព​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ