ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិសុខឮសំឡេង​លាន់ដូចរន្ទះ លុះមើលក្រោមស្ពាន​បាឡេ ឃើញសាឡង់ដឹកខ្សាច់​ផ្អើ.ល

2 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ សា​ឡង់​ដឹក​ខ្សាច់​ធុនយក្ស​មួយ​គ្រឿង​ដឹក​ខ្សាច់​ពេញ​សា​ឡង់​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្រោម​ស្ពានដែក​បា​ឡេ ដែលមាន​

​​រាជធានីភ្នំពេញ ៖ សា​ឡង់​ដឹក​ខ្សាច់​ធុនយក្ស​មួយ​គ្រឿង​ដឹក​ខ្សាច់​ពេញ​សា​ឡង់​ធ្វើ​ដំណើរ​ឆ្លងកាត់​ក្រោម​ស្ពានដែក​បា​ឡេ ដែលមាន​ទឹក​ហូរ​ខ្លាំង កាច់ចង្កូត​មិន​ឈ្នះ​ បណ្តាល​អោយ​សា​ឡង់កៀរ​បង្គោល​ស្ពានធ្វើ​អោយ​វៀច​រង​ការ​ខូចខាត ចំណែក​សា​ឡង់​ដឹក​ខ្សាច់ ​ក្រពិត​ និង​ឆ្កូត​តួ​សា​ឡង់​អស់​មួយ​ចំហៀង តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួសនោះ​ទេ ។

ហេតុការណ៍​​ខាងលើនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​7​និង​30​នាទី​យប់ថ្ងៃទី​1 ខែធ្នូ ឆ្នាំ​2021 នៅចំណុច​​ក្រោម​ស្ពានដែក​បា​ឡេ តាម​បណ្ដោយ​ដង​ទន្លេសាប ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ​រាជធានីភ្នំពេញ​។

​តាម​ប្រភព​ពី​សន្តិសុខ​យាម​នៅ​ក្នុង​ក្រុមហ៊ុន នៅ​ក្បែរ​ច្រាំង​ទន្លេ​កើតហេតុ ​បាន​ឱ្យ​ដឹង​ថា ពួក​គាត់​បាន​ឮសំឡេង​​ប៉ះទង្គិច​លាន់​​សូរ​ដូច​រន្ទះ​នៅ​ក្រោម​ស្ពានដែក​បា​ឡេ ។ ភ្លាម​ៗនោះ​​ពួក​គាត់ ក៏​ចុះ​មក​ពិនិត្យ​មើល ឃើញ​សា​ឡង់​ដឹក​ខ្សាច់​បើក​ឆ្លងកាត់​ក្រោម​ស្ពាន​នោះ ​សង្ស័យ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ឃាត់​សា​ឡង់​ដឹក​ខ្សាច់​នោះ​សួរនាំ ។ បន្ទាប់​ពី​បង្កហេតុ​ សា​ឡង់​ដឹក​ខ្សាច់​ខាងលើ បាន​បន្តដំណើរ​មក​ហួស​ស្ពាន​ជ្រោយចង្វា​បន្តិច ក៏​ឈប់​សា​ឡង់ នៅ​កណ្ដាលទន្លេ ពេល​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ឃើញ​មាន​ស្នាម​ប៉ះទង្គិច ក៏​ឃាត់​សា​ឡង់​នោះ​បណ្តោះអាសន្ន​សិន ។

យោង​តាម​ប្រភព​ពី​អ្នក​បើក​សា​ឡង់​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់បើកសាឡង់​ដែល​មាន​​ដឹក​ខ្សាច់​ពេញ​សា​ឡង់ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ដង​ទន្លេសាប ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ឆ្លងកាត់​ក្រោម​ស្ពានដែក​បា​ឡេ​ដោយ​ស្ថានភាព​ទឹក​ហូរ​ខ្លាំង គាត់​កាច់ចង្កូត​មិន​ឈ្នះ ​បណ្តាល​ឲ្យ​សា​ឡង់​ទៅ​កៀរ​នឹង​បង្គោល​ស្ពាន​យ៉ាង​ពេញទំហឹង តែ​ប៉ះ​ត្រូវ​និង ពោង​សុវត្ថិភាព ការពារ​បង្គោល​ស្ពាន​បណ្តាល​ឲ្យ​ខូចខាត​តិចតួច ចំណែក​សា​ឡង់​គាត់​ឆ្កូត​ក្រ​​ពិត​មួយ​ចំហៀង​ខាងស្ដាំ​តិចតួច ។ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ សា​ឡង់​មិន​ទាន់​អស់​ល្បឿន​ក៏​បន្ត​ទៅ​មុខ​រហូត​ហួស​ស្ពាន​ជ្រោយចង្វា​បន្តិច ទើប​ពួក​គាត់​បញ្ជា​អោយ​ឈប់​ដើម្បី​ដោះស្រាយ​ជាមួយ​សមត្ថ​កិ​ច្ខ​ពាក់ព័ន្ធ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​សម្រេច​ផ្អាក​ដំណើរការ​លើ​ស្ពានដែក​បា​ឡេ​បណ្តោះអាសន្ន​ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ រង់ចាំ​ខាង​ជំនាញ​ចុះ​ត្រួតពិនិត្យ​សិន ​ទើប​សម្រេច​ជា​ថ្មី​ម្តងទៀត ។ ចំណែក​សា​ឡង់​ ត្រូវ​សមត្ថកិច្ចឃាត់ និង​ផ្អាក​ដំណើរការ
បណ្តោះអាសន្ន រង់ចាំ​ដោះស្រាយ​សងកា​ខូចខាត​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ