ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ “ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​”

1 ខែ មុន

ខេត្តព្រះសីហនុ ៖ នៅ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន…

ខេត្តព្រះសីហនុ ៖ នៅ​ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បកស្រាយ​ថា ដើមឈើ​ចាំ​ស្នេហ៍ ឬ​សិលា​ចាំ​ស្នេហ៍ គឺ​តំណាង​ឲ្យភាព​គង់វង្ស បាន​ន័យ​ថា ការពារ​សន្តិភាព​មិនឲ្យ​បាត់បង់ ការពារ​ឯករាជ្យ​អធិបតេយ្យ​ជាតិ ការពារ របប​រាជា​និយម រាជបល្ល័ង្ក និង​ការពារ​អ្វី​ដែល​មាន​នា​ពេល​បច្ចុប្បន្ន ឲ្យ​បាន​គង់វង្ស​យូរអង្វែង​តទៅ​ ។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ពាក្យ​ដើមឈើ​ចាំ​ស្នេហ៍ ឬ​សិលា​ចាំ​ស្នេហ៍ គឺថា​ ពាក្យ​ថា ​ចាំ​មិន​ដែល​ជួប គឺ​បាន​សេចក្តី​នៅ​ទី​នេះ​ គឺ​ចាំ​រហូត​តែ​ម្តង បើ​ជួប​គ្នា​ ហើយ​គេ​មិន​ហៅ​ថា​ចាំ​ទេ សិលា​ក៏​អ​ញ្ចឹ​ង​ដែរ ដែល​ហៅ​ថា​ ពាក្យ​ថា ​ចាំ​គឺ​មិន​ដែល​ជួប​ទេ ​។

ក្នុង​ចំណុច​នេះ សម្ដេច​តេ​ជោ​ចង់​សំដៅ​ទៅ​លើ​ភាព​គង់វង្ស​ជា​អមតៈ​របស់​វា គឺ​សំដៅ​ច្បាស់ ទៅ​លើ​សន្តិភាព​ នៃ​ប្រទេស​នេះ​ មិន​ត្រូវ​បាត់បង់​ទេ មិន​អាច​ឲ្យនរណា​បំផ្លាញ​ទេ របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ រាជបល្ល័ង្ក​មិន​ត្រូវ​បាន​នរណា​ប្រឆាំង​ទេ ទោះបី​នរណា​គំរាមកំហែង​បំផ្លាញ​ក៏​ដោយ ​។

ដោយឡែក​ស្ថានភាព​នៅ​ទី​នេះ​ក៏​ដូច​គ្នា​ដែរ ផ្លូវ​នេះ ​មិន​ត្រូវ​ឲ្យ​បាត់បង់ តំបន់​នេះ​មិន​ត្រូវ​ឲ្យ​បាត់បង់​ទេ នៅ​តែ​ជា​របស់​ប្រជាជន​កម្ពុជា​ជា​និច្ច ដែល​គាត់​មាន​សិទ្ធិ​មក​លេង​កំសាន្ត​នៅ​ទី​នេះ​ ៕