ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ពិជ័យ​សេនា ទៀ បា.ញ់ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ​ទីបញ្ជាការ​ជួរ​មុខ នៅ​កោះ​ព្រាប

1 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​១ ខែធ្នូ…

ខេត្ត​ព្រះ​សីហ​នុ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ពុធ ទី​១ ខែធ្នូ ឆ្នាំ​២០២១ អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​អគារ ទីបញ្ជាការ​ជួរ​មុខ អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ នៅ​កោះ​ព្រាប ខេត្ត​ព្រះ​សីហ​នុ ។

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មាន​ប្រសាសន៍​ថា «​ថ្ងៃនេះ ខ្ញុំ​ពិតជា​មានការ​សប្បាយ​រីករាយ និង​មោទនភាព​ក្រៃ​លែង ដែល​បាន​មក​ដល់ទី​បញ្ជាការ​ជួរ​មុខ​ថ្មី របស់​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ ។ ខ្ញុំ​សូម​សម្តែង​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អគ្គលេខាធិការដ្ឋាន ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​សាងសង់​អគារ​ទីបញ្ជាការ​ជួរ​មុខ​ថ្មី “​កោះ​ព្រាប​” នេះ​សម្រេច​បាន​លទ្ធផល​៨០% នៃ​ផែនការ​រួម​» ៕