ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ភរ​ប្រ​ព​ន្ធ​ គួរ​បន្ទោស​អ្នក​ណា?

7 ឆ្នាំ មុន

ស្វា​មី​ជា​ច្រើន​បាន​ទទួលស្គាល់ថា ​ខ្លួន​ចាំបាច់​ត្រូវ​ភរ​ប្រ​ព​ន្ធ​​ពេល​ខ្លះ ​ដើម្បី​កុំឱ្យ​​មាន​បញ្ហា​ក្នុង​គ្រួសារ​ ។ ចំណែក​​ភរិយា​ជា​ច្រើនគិត​ថា ​ពួក​គេ​ពិបាក​នឹង​ទទួល​ការ​ភូត​​កុហក​ពី​ប្តី​ ដែល​គួរតែ​ស្មោះត្រង់​ចំពោះ​ភរិយា​ ។

ស្វា​មី​ជា​ច្រើន​បាន​ទទួលស្គាល់ថា ​ខ្លួន​ចាំបាច់​ត្រូវ​ភរ​ប្រ​ព​ន្ធ​​ពេល​ខ្លះ ​ដើម្បី​កុំឱ្យ​​មាន​បញ្ហា​ក្នុង​គ្រួសារ​ ។ ចំណែក​​ភរិយា​ជា​ច្រើនគិត​ថា ​ពួក​គេ​ពិបាក​នឹង​ទទួល​ការ​ភូត​​កុហក​ពី​ប្តី​ ដែល​គួរតែ​ស្មោះត្រង់​ចំពោះ​ភរិយា​ ។

ការ​ភូតភរ​​ក្នុង​រង្វង់​គ្រួសារ​កើត​មាន​​ជា​​ញឹកញាប់​ ។ ប៉ុន្តែ​មនុស្ស​បាន​ចំណាយ​ពេលវេលា​តិច ​ដើម្បី​វិភាគ​ទៅ​លើ​បញ្ហា​មួយ​នេះ​ ដើម្បី​ដោះស្រាយ​វា​ចេញ​​ឱ្យ​​ស្រឡះ​ពី​ក្នុង​គ្រួសារ ​។ ដើម្បី​ឱ្យ​​មានការ​ស្មោះត្រង់​គ្នា​ នៅ​ក្នុង​ជី​វិត​ប្តី​ប្រ​ព​ន្ធ​​នោះ គេ​ត្រូវ​យល់​ច្បាស់​អំពី​បញ្ហា​ដែល​នាំ​ដល់​ការ​​ភូតភរ​ដោយ​​លោក​ប្តី​ ។

ខណ​:​ដែល​​មនុស្ស​ប្រុស​មួយ​ចំនួន​ភូតភរ ដោយសារ​តែ​ចង់​​សប្បាយ​ខ្លួនឯង​ នៅ​ខាងក្រៅ​ផ្ទះ​នោះ បុរស​មួយ​ចំនួន​ភូតភរ​ ដោយ​សារ​តែ​មិន​ចង់ឱ្យមាន​ជម្លោះ​គ្រួសារ​ ដោយសារ​តែ​ការ​និយាយ​ពិត​ត្រង់​ ។ ឧបមា​ថា ប្តី​អាច​នឹង​លាក់​​លុយ​មួយ​ចំនួន​ ដើម្បី​ជួយ​ដល់​ឪពុក​ម្តាយ ​ឬ​បងប្អូន ​ដែល​មានការ​ខ្វះខាត​ ។ បុរស​ខ្លះ​លាក់បាំង​​រឿង​នេះ ពីព្រោះ​គេ​ដឹង​ថា​ ប្រ​ព​ន្ធ​​ដែល​បាន​លុយ​ហើយ​ មិន​ព្រម​ចេញ​វិញ​ ដើម្បី​ជួយ​ដល់​ឪពុក​ម្តាយ​ ឬ​បងប្អូន​របស់​ខ្លួន​ជាដើម ​។ ដូច្នេះ​ ការ​ភូតភរ​​នៅ​ក្នុង​ករណី​នេះ ​នឹង​មិនកើត​មាន​ទេ បើសិនជា​ប្រ​ព​ន្ធ​ផ្តល់​ការ​យកចិត្តទុកដាក់​ដល់​ឪពុក​ម្តាយ ​ឬ​បងប្អូន​ខាង​ប្តី​បាន​ល្អ​ប្រសើ​ ដូចដែល​បុរស​ជា​ប្តី​ចង់បាន ​។

ហេតុផល​នៃ​ការ​ភូត​ភរ​ពេល​ខ្លះ ​អាច​បណ្តាល​មក​ពី​បុរស​ខិល​​ខូច ​។ ប៉ុន្តែ​ពេល​ខ្លះ​ ក៏​អាច​បណ្តាល​មក​ពី​​ប្រ​ពន្ធ ដែល​ធ្វើឱ្យ​ប្តី​មិន​មាន​​សុវត្ថិភាព និង​ប្រាប់​ប្រ​ព​ន្ធ​​គ្រប់​រឿង​ទាំងអស់​ ។

ដើម្បី​ដោះស្រាយ​បញ្ហា​ភូតភរ​​នៅ​ក្នុង​គ្រួសារ គេ​ត្រូវ​សម្លឹង​មើល​ដល់​ឬ​ស​គល់​នៃ​ការ​ភូតភរ​នោះ​ថា​ តើ​វា​បណ្តាល​មក​ពី​ប្តី​ ​ឬ​មក​ពី​
ប្រ​ព​ន្ធ ។ ពេល​ដែល​គេ​ដឹង​ថា​ ការ​ភូតភរ​បណ្តាល​មក​ពី​បញ្ហា​អ្វី​ច្បាស់លាស់ ​ហើយ​ប្តី​ប្រ​ព​ន្ធ​អាច​នឹង​និយាយ​គ្នា​​ដោយ​ត្រង់​ៗ ​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ ដើម្បី​បញ្ចប់​ការ​ភូតភរ​ទៅ​ថ្ងៃក្រោយ​។

ខណ​:​ដែល​បុរស​ជា​ប្តី​មិន​សម​​នឹង​ភរ​ប្រ​ព​ន្ធ ​ក៏​ព្រោះតែ​ដើម្បី​ការ​សប្បាយ​ខិលខូច ​នៅ​ខាងក្រៅ​ផ្ទះ​ដូច​ជា ​ដើម្បី​ផឹកស៊ី​អូន​បង​នោះ ស្ត្រី​ជា​ប្រ​ព​ន្ធ ​ក៏​គួរតែ​យល់​​ឱ្យ​​បាន​ច្រើន ​អំពី​ប្តី​ដើម្បី​ឱ្យ​​ប្តី​មាន​សុវត្ថិភាព ​នៅ​ក្នុង​ការ​និយាយ​ការ​ពិត​គ្រប់យ៉ាង​ប្រាប់​ប្រ​ព​ន្ធ ​៕