ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​មែន​! ទើប​វះកាត់​បេះដូង​រួច បុរស​អា​មេ​រិ​ក​ម្នាក់​ត្រូវឆ្នោត១​លាន​ដុល្លារ

2 ឆ្នាំ មុន

អាមេរិក ៖ បុរស​អា​មេ​រិ​ក​ម្នាក់​ដែល​ទើបនឹង​ជា​សះស្បើយ​ពី​ការ​វះកាត់​បេះដូង បាន​ឈ្នះ​រង្វាន់​ឆ្នោត​កោស​មាន​ទឹកប្រាក់ ១​លាន​

អាមេរិក ៖ បុរស​អា​មេ​រិ​ក​ម្នាក់​ដែល​ទើបនឹង​ជា​សះស្បើយ​ពី​ការ​វះកាត់​បេះដូង បាន​ឈ្នះ​រង្វាន់​ឆ្នោត​កោស​មាន​ទឹកប្រាក់ ១​លាន​ដុល្លារ​។

លោក Alexander McLeish ដែល​រស់នៅ​ក្នុង​រដ្ឋ Massachusetts បាន​ទទួល​សន្លឹក​ឆ្នោត​កោស ៣​សន្លឹក​ដាក់​ក្នុង​កាត​ជូនពរ​ពី​មិត្តភក្តិ​ម្នាក់​កាលពី​ដើមខែ​វិ​ច្ឆិកា ហើយ​ឆ្នោត​នោះ​ធ្វើ​ឲ្យ​លោក​មានសំណាង​ត្រូវ​រង្វាន់​ធំ​ដ៏​មិន​គួរ​ឲ្យ​ជឿ​។

គណៈ​ក​ម្មការ​ឆ្នោត​រដ្ឋ Massachusetts បាន​ឲ្យ​ដឹង​ថា​លោក Alexander McLeish ត្រូវ​រង្វាន់​ធំ​ទី ២​ដែល​មាន​ទឹកប្រាក់ ១​លាន​ដុល្លារ​។

នេះ​មិនមែន​ជា​លើក​ទី ១​នោះ​ទេ​ដែល​លោក​បាន​ឈ្នះ​រង្វាន់​ឆ្នោត​ដែល​ឲ្យ​ដោយ​មិត្តភក្តិ​។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន លោក​ក៏​ធ្លាប់​ត្រូវ​រង្វាន់​ជា​ទឹកប្រាក់ ១​ពាន់​ដុល្លារ​ផង​ដែរ បន្ទាប់​ពី​ទទួល​បាន​សន្លឹក​ឆ្នោត​កោស​ពី​មិត្តភក្តិ​ក្នុង​ថ្ងៃកំណើត​របស់​លោក​។

លោក​បាន​ធ្វើការ​បើក​រង្វាន់​ជា​លុយ​សុទ្ធ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ​។ មុន​ពេល​បង់ពន្ធ លោក​បើកទឹក​ប្រាក់​ម្តង​បាន ៦៥០.០០០​ដុល្លារ​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​គណៈ​ក​ម្មការ​ឆ្នោត​។

មិន​មានការ​បញ្ជាក់​ទេ​ថា​តើ​លោក​នឹង​ផ្តល់​ទឹកប្រាក់​ខ្លះ​ឲ្យ​មិត្តភក្តិ​ឬ​យ៉ាងណា​ទេ​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ