ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​វ៉ាក់សាំង​ដែល​មាន ​ហាក់​មាន​ប្រសិទ្ធភាព​តិច​​ប្រឆាំង​នឹង​​វីរុស «អូ​មី​ក្រុង»

2 ឆ្នាំ មុន

ប្រធាន​អគ្គនាយក​សហគ្រាស​ឱសថ​អា​មេ​រិ​ក ​MODERNA លោក​STEPHANE BANCEL ក្នុង​បទ​សម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ក្នុង​កាសែត​ FINANCIAL TIMES បាន​ថ្លែង​ថា

សហរដ្ឋអាមេរិក ៖ ប្រធាន​អគ្គនាយក​សហគ្រាស​ឱសថ​អា​មេ​រិ​ក ​MODERNA លោក​STEPHANE BANCEL ក្នុង​បទ​សម្ភាសន៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែ​​វិច្ឆិកា ឆ្នាំ​២០២១ ក្នុង​កាសែត​ FINANCIAL TIMES បាន​ថ្លែង​ថា បណ្ដា​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-១៩​ដែល​មាន ហាក់​មាន​ប្រសិទ្ធភាព​តិច​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន​ «អូ​មី​ក្រុង» ហើយ​គេ​ត្រូវការ​ពេលវេលា​ច្រើន​ខែ​ទៀត ដើម្បី​អាច​ផលិត​​វ៉ាក់សាំង​ថ្មី​។

ប្រធាន​អគ្គនាយក​រូប​នោះ​ បាន​វាយតម្លៃ​ថា មានការ​ចុះ​ថយ​ខ្លាំង​នៃ​ប្រសិទ្ធភាព របស់​បណ្ដា​វ៉ាក់សាំង​ដែល​មាន​។ បណ្ដា​អ្នក​វិទ្យា​សាស្ត្រ​និយាយ​បែប​នេះ​ប្រាប់​ខ្ញុំ​។ លោក​គូសបញ្ជាក់​ទៅ​កាន់​កាសែត​នោះ​ថា បណ្ដា​ទិន្នន័យ​ស្ដី​ពី​ប្រសិទ្ធភាព របស់​បណ្ដា​វ៉ាក់សាំង​បច្ចុ​ប្បន្ន នឹង​ដឹង​ក្នុង​ពេល​២​ស​ប្ដា​ហ៍​ទៀត​។

ការ​ព្រមាន​នោះ​របស់​លោក ​STEPHANE BANCEL កើត​មាន ​ខណៈ​​ពេល​ដែល​រដ្ឋមន្ត្រី​សុខាភិបាល របស់​ក្រុម​ប្រទេស ​G7 ​រួម​ប្រជុំ​គ្នា​បន្ទាន់ ដើម្បី​លើក​ពី​វីរុស​អូ​មី​ក្រុង​នោះ ដែល​កំពុង​ឆ្លង​រាលដាល​លើ​ពិភពលោក នឹង​ថា​ប្រទេស​កាន់តែ​ច្រើន​សម្រេច​បិទ​ព្រំដែន​ពួក​គេ​ជា​ថ្មី​។ លោក​ពន្យល់​ថា​ បណ្ដា​អ្នក​ស្រាវជ្រាវ​កំពុង​មានការ​បារម្ភ ព្រោះ​ការ​បំប្លែង​៣២​ក្នុង​ចំណោម​ការ​បំប្លែង​៥០ រក​ឃើញ​ក្នុង​វីរុស​អូ​មី​ក្រុង ស្ថិត​ក្នុង​ប្រូ​តេ​អ៊ី​ន ​SPIKE ដែល​ជា​កូនសោ​សម្រាប់​វីរុស ចូល​ក្នុង​សរីរាង្គ​មនុស្ស​។

ប្រមុខ​ក្រុមហ៊ុន ​MODERNA យល់​ថា វ៉ាក់សាំង​បច្ចុប្បន្ន​នឹង​មិន​មាន​កម្រិត​ប្រសិទ្ធភាព ដូច​ប្រសិទ្ធភាព​ដែល​យើង​កំពុង​មាន​ប្រឆាំង​​វីរុស​ដែល​តា​ឡើយ​។ MODERNA ​ប្រកាស​រួច​ហើយពី​ចេតនា​របស់​ខ្លួន ផលិត​ដូ​ស​រំឭក​ពិសេស សម្រាប់​វីរុស​ប្រភេទ​ថ្មី​នោះ ក៏​ដូច​គ្នា​នឹង​ក្រុមហ៊ុន​អា​មេ​រិ​ក​ PFIZER​។

ប្រមុខ​ក្រុមហ៊ុន ​MODERNA វាយតម្លៃ​ទៀត​ថា សហគ្រាស​របស់​លោក អាច​ផ្ដល់​វ៉ាក់សាំង​រវាង​ពី​២​ទៅ​៣​ពាន់​លាន​ដូ​ស ក្នុង​ឆ្នាំ​២០២២ តែ​វា​នឹង​មាន​គ្រោះថ្នាក់​បើ​ផ្ដោត​តែ​លើ​ការ​ផលិត​វ៉ា​ក់​ពិសេស​មួយ​ប្រឆាំង​ «អូ​មី​ក្រុង» ខណៈ​វីរុស​ប្រភេទ​ដទៃ​ៗ​ទៀត​នៅ​កំពុង​រាតត្បាត​បន្ត​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ lapresse

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ