ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ពីអត្ថន័យនៃពាក្យ “​ខ្មែរ​ធ្វើ​បាន​”

2 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា អត្ថន័យ “​ខ្មែរ​ធ្វើ​បាន​”…

ខេត្ត​ព្រះ​សីហ​នុ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា អត្ថន័យ “​ខ្មែរ​ធ្វើ​បាន​” គឺ​សំដៅ​ថា ខ្មែរ​គ្រប់​ជំនាន់​ទាំងអស់ តាំងពី​បុរាណកាល​មក ខ្មែរ​កសាង​ប្រាសាទអង្គរវត្ត​បាន ខ្មែរ​អាច​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើន​បាន​ដល់​សព្វថ្ងៃ ហើយ​ទៅ​ថ្ងៃ​អនាគត​ក៏​ខ្មែរ​នៅ​តែ​ធ្វើ​បានជា​និច្ច ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​បែប​នេះ​ថា ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ខេត្ត​ព្រះ​សីហ​នុ នា​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២១ ។

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍ ដូច្នេះ​ថា អ្វី​ទៅ​ដែល​ហៅ​ថា ខ្មែរ​ធ្វើ​បាន ? នេះ​មិនមែន​សំដៅ​ទៅ​រជ្ជកាល ឬ​ដំណាក់​កាលដែល​សម្តេច​គ្រប់គ្រង​ប្រទេស​នោះ​ទេ ក៏​ប៉ុន្តែ​សម្តេច​ចង់​គ្របដណ្ដប់​ទៅ​លើ​ដំណើរ​ជាតិ​របស់​កម្ពុជា តាំងពី​ដើម​រៀង​មក ។ ពាក្យ​ខ្មែរ​ធ្វើ​បាន គឺ​ខ្មែរ​ធ្វើ​បានជា​និច្ច ខ្មែរ​ធ្វើ​ប្រាសាទអង្គរវត្ត ខ្មែរ​ធ្វើ​ប្រាសាទព្រះវិហារ ខ្មែរ​ធ្វើ​ប្រាង្គ​ប្រាសាទ ខ្មែរ​កសាង​ទឹកដី​នេះ ដូច្នេះ​នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​តូច នៃ​អ្នក​ជំនាន់​ក្រោយ​តែ​ប៉ុណ្ណោះ ដែល​សម្តេច​ដាក់​នេះ មិនមែន​សំដៅ​លើកកម្ពស់ តួនាទី​របស់​សម្តេច ឬ​គណបក្ស​ប្រជាជន​កម្ពុជា ឬ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ទេ ប៉ុន្តែ​ចង់​គ្របដណ្ដប់​ទឹកដី​ទាំងអស់ ដែល​ខ្មែរ​អាច​ធ្វើ​បាន​តាំងពី​ពេល​មុន​រហូត​មក​ដល់​ពេល​នេះ ហើយ​ពេល​នេះ ទៅ​មុខ ខ្មែរ​ក៏​នៅ​តែ​ធ្វើ​បាន នៅ​ពេល​ដែល​ខ្មែរ​មានឱកាស គឺ​ខ្មែរ​ធ្វើ​បាន​ទាំងអស់ ។

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា អ៊ីចឹង នេះ​គឺជា​ចំណុច​ដែល​ខ្ញុំ​ចង់​បញ្ជាក់ ប្រយ័ត្ន​ច្រឡំ​ថា នេះ​គ្រាន់តែ​សំដៅ​ផ្នែក​មួយ នៃ​ក្នុង​ទីតាំង​នេះ ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​គ្រប់គ្រង​ទូ​ទាំង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ដែល​ជា​មោទនភាព​ជាតិ ដូនតា​របស់​យើង បន្សល់​ទុក​នូវ​ប្រាង្គ​ប្រាសាទ នៅ​របស់​ដែល​មាន​តម្លៃ​ច្រើន​ណាស់ សម្រាប់​ប្រទេស​ជាតិ​របស់​យើង ដែល​យើង​គ្រាន់តែ​ជា​អ្នក​បន្ត ហើយ​យើង​កសាង​ប្រទេស​នេះ​ដោយ​មានការ​ពុះ​ភ្នំ ដើម្បី​ធ្វើ​ផ្លូវ អ៊ីចឹង ខ្មែរ​ធ្វើ​បាន គឺ​ធ្វើ​ពិត​ហើយ មិនមែន​គ្រាន់តែ​មួយ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ទេ ប៉ុន្តែ​គ្របដណ្ដប់​ទូ​ទាំង​ដំណាក់កាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ