ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយខែ​កងទ័ព​ចិន​វាយ​លុក​​តំបន់​តៃវ៉ាន់​ដល់ទៅ​១៥៩លើក​ដោយ​យន្តហោះ​ចម្បាំង

2 ឆ្នាំ មុន

បណ្ដា​ទិ​ន្ន​ន័យ​ដែល​ថា បណ្ដា​យន្តហោះ​របស់​កងទ័ព​ចិន​ក្នុង​ខែវិច្ឆិកា បាន​ហោះ​លុកលុយ​ចូល​ក្នុង​តំបន់​ការពារ​អាកាស​តៃវ៉ាន់ ដល់​ទៅ​១៥៩​លើក ពេល​កំពុង​មានការ​គាប​សង្កត់​ខាង​

ប្រទេស​ចិន ៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១ ខែ​​ធ្នូ ឆ្នាំ​២០២១ បណ្ដា​ទិ​ន្ន​ន័យ​ដែល​ថា បណ្ដា​យន្តហោះ​របស់​កងទ័ព​ចិន​ក្នុង​ខែវិច្ឆិកា បាន​ហោះ​លុកលុយ​ចូល​ក្នុង​តំបន់​ការពារ​អាកាស​តៃវ៉ាន់ ដល់​ទៅ​១៥៩​លើក ពេល​កំពុង​មានការ​គាប​សង្កត់​ខាង​យោធា​កាន់តែ​ខ្លាំង​របស់​ក្រុង​ប៉េ​កាំ​ង​លើ​តៃវ៉ាន់​។

តាម​សេចក្ដីរាយការណ៍​នោះ​ថា ខែវិច្ឆិកា​ ជា​ខែ​ទី​៣ ​ជាប់​ៗ​គ្នា​ដែល​យន្តហោះ​ចម្បាំង​ចិន ជាង​១០០​ក្រឿ​ង​ហោះ​ចូល​ដែនអាកាស​ដ៏​​រសើប​នេះ​។ ក្នុង​ចំណោម​យន្តហោះ​ទាំងនេះ មាន​យន្តហោះ​ប្រដេញ​១០០​គ្រឿង យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ធុន​ H6 មាន​សមត្ថភាព​នុយក្លេអ៊ែរ​៩​គ្រឿង​។ រយៈពេល​១៤​ខែ​ចុង​ក្រោយ​នេះ ការ​គំរា.មកំហែង​មាន​ដល់​កម្រិត​កំពូល​ថ្មី បន្ទាប់​ពី​ចិន​ចាប់ផ្ដើម បញ្ជូន​យន្តហោះ​កាន់តែ​ច្រើន​ទៅ​កាន់​តំបន់​ការពារ​អាកាស​តៃវ៉ាន់​។

ការ​បង្កើន​ការ​គាបសង្កត់​តាម​អាកាស​នោះ​របស់​ក្រុង​ប៉េ​កាំ​ង​ចំពោះ​តៃវ៉ាន់ ក៏​បង្កើន​ការ​បារម្ភ​របស់​បណ្ដា​សម្ព័ន្ធមិត្ត​លោក​ខាង​លិច ដូច​ជា​សហរដ្ឋអាមេរិក​ និង​ជប៉ុន​ជាដើម ដែល​សង្ស័យ​ថា ចិន​អាច​លុក​លុ​​យ​តៃវ៉ាន់​ដែល​ខ្លួន​ចាត់​ទុក​ថា ជា​អាណាខេត្ត​មួយ​របស់​ខ្លួន​។ កាលពី​ថ្ងៃ​ទី​៣០ ​វិច្ឆិកា​ មន្ទីរ​ប៉ង់​តា​ហ្គោ​ន ក៏បាន​លាតត្រដាង​ពី​ផែនការ​នានា ដែល​សំដៅ​ពង្រឹង​ការ​ដាក់​ពង្រាយ​ទ័ព និង​បង្កើត​មូលដ្ឋាន​នានា​ប្រឆាំង​ចិន ដោយ​ធ្វើ​ឲ្យ​ទំនើប​ និង​ពង្រីក​បណ្ដា​ទីតាំង​យោធា​នៅ​កោះ​ហ្គា​ម​និង​នៅ​អូស្ត្រាលី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ