ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការសិទ្ធិមនុស្ស​ថា ប្រជាជន​តៃវ៉ាន់​ជាង៦០០​នាក់​​ត្រូវ​បាន​ចាប់ខ្លួន​នៅ​បរទេស និង​បញ្ជូន​ទៅ​ចិន

2 ឆ្នាំ មុន

តៃវ៉ាន់ ៖ របាយការណ៍​ថ្មី​របស់​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​រក​ឃើញ​ថា ប្រជាជន​តៃវ៉ាន់​ជាង៦០០​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​

តៃវ៉ាន់ ៖ របាយការណ៍​ថ្មី​របស់​ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​រក​ឃើញ​ថា ប្រជាជន​តៃវ៉ាន់​ជាង៦០០​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​បរទេស ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

អង្គការសិទ្ធិមនុស្ស Safeguard Defenders បាន​និយាយ​ថា ​ការ​អនុវត្តន៍​នោះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​ដើម្បី​បំផ្លាញ​អធិបតេយ្យភាព​របស់​តៃវ៉ាន់​។

កោះ​តៃវ៉ាន់ ដែល​ចាត់​ទុក​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​បាន​ទ​ទូ​ច​ជា​យូរ​មក​ហើយ​ថា ប្រជាជន​តៃវ៉ាន់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្រៅប្រទេស​គួរ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​តៃវ៉ាន់​វិញ​។

ប៉ុន្តែ​ទីក្រុង​ប៉េ​កាំ​ង​បាន​ចាត់​ទុក​តៃវ៉ាន់​ជា​អាណាខេត្ត​មួយ​របស់​ខ្លួន និង​បាន​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​អនាគត។

អង្គការ Safeguard Defenders បាន​និយាយ​ថា ការ​និរទេស​នៃ​ជនជាតិ​តៃវ៉ាន់​ទាំងនោះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ក្រុង​ប៉េ​កាំ​ង​នៅ​បរទេស និង​បាន​ចោទ​ប្រទេស​ចិន​ថា​តាម​ប្រមាញ់​ជនជាតិ​តៃវ៉ាន់​ទាំងនោះ​។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​អេ​ស្ប៉ា​ញ​នេះ​បាន​លើក​ឡើង​ថា ជនជាតិ​តៃវ៉ាន់​ដែល​ត្រូវ​បា​នប​ញ្ជូ​ន​​ត្រឡប់​ទៅ​ចិន​វិញ គ្មាន​ទីកន្លែង និង​គ្រួសារ​ឡើយ និង​បាន​ព្រមាន​ថា ពួក​គេ​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​ធ្វើទុក្ខបុកម្នេញ និង​ការ​រំ​លោ​.​ភ​បំពា.ន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។

អង្គការ​ក៏​បាន​និយាយ​ទៀត​ថា ប្រទេស​មួយ​ចំនួន​កំពុង​បំពាន​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ក្នុង​ការ​ធ្វើ​កិច្ចព្រមព្រៀង​បត្យាប័ន​ជាមួយ​ក្រុង​ប៉េ​កាំ​ង និង​ជ្រើសរើស​យក​ប្រទេស​អេ​ស្ប៉ា​ញ និង​កេ​ន​យ៉ា​សម្រាប់​ការ​ធ្វើ​បត្យាប័ន​ប្រជាជន​តៃវ៉ាន់​ទៅ​កាន់​ចិន​។

កន្លង​ទៅ​នេះ មហា​យក្ស​ចិន​បាន​អះអាង​ថា ជនសង្ស័យ​តៃវ៉ាន់ ក្នុង​ករណី​ខ្លះ​គួរ​ត្រូវ​បាន​ធ្វើ​បត្យាប័ន​ទៅ​កាន់​ប្រទេស​ចិន​។

មិន​មាន​របាយការណ៍​ណា​ដឹង​ច្បាស់​ពី​ជោគវាសនា​របស់​ជនជាតិ​តៃវ៉ាន់​ដែល​ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​ឡើយ ប៉ុន្តែ​ក្រុម​អង្គការសិទ្ធិមនុស្ស​នេះ​បាន​កត់សម្គាល់​ឃើញ​ថា យ៉ាង​ហោច​ណាស់​ជនជាតិ​តៃវ៉ាន់​ចំនួន ២​នាក់​ដែល​ត្រូវ​បាន​ដាក់​បង្ហាញ​តាម​ទូរទស្សន៍​បាន​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ​។

របាយការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​អំពី​ករណី​ឆ្នាំ ២០១៦ ក្នុង​ប្រទេស​កេ​ន​យ៉ា ដែល​អាជ្ញាធរ​នៅ​ទីនោះ​បាន​បញ្ជូន​ខ្លួន​ជនជាតិ​ចិន និង​តៃវ៉ាន់​មួយ​ក្រុម​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ ដោយសារ​តែ​ប្រទេស​អា​ហ្វ្រិ​ចនេះ​មិន​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់​។

ក្នុង​ឆ្នាំ ២០១៧ តៃវ៉ាន់​បាន​ព្យាយាម​ចរចារ​ជា​ច្រើន​ដង​ជាមួយ​អាជ្ញាធរ​កម្ពុជា​ដើម្បី​ឲ្យ​មានការ​លុប​ចោលការ​ធ្វើ​បត្យាប័ន​ជនជាតិ​តៃវ៉ាន់​មួយ​ក្រុម​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ ប៉ុន្តែ​ការ​ចរចារ​បាន​បរាជ័យ​។

រដ្ឋាភិបាល​តៃវ៉ាន់​បាន​និយាយ​ថា ចិន​មិន​មាន​យុ​ត្ថា​ធិ​ការ​លើ​ជនជាតិ​តៃវ៉ាន់​ដែល​ត្រូវ​បាន​ចាប់ខ្លួន ឬ​កាត់ទោស​នៅ​ក្រៅប្រទេស​ឡើយ ហើយ​ទីក្រុង​ប៉េ​កាំ​ង​មាន​បំណង​បង្ហាញ​ពី​អធិបតេយ្យ​របស់​ខ្លួន​លើ​តៃវ៉ាន់​។

សូម​បញ្ជាក់​ថា ក្រោម​គោលនយោបាយ​ចិន​តែ​មួយ ទីក្រុង​ប៉េ​កាំ​ង​បាន​បញ្ជាក់​ថា ប្រទេស​ណា​ដែល​ចង់​មាន​ទំនាក់ទំនង​ការទូត​ជាមួយនឹង​ចិន ត្រូវ​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​កោះ​តៃវ៉ាន់​ជា​មុន​សិន​។ គោលនយោបាយ​របស់​ចិន​នេះ បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការទូត​របស់​តៃវ៉ាន់​មាន​ភាព​ឯកោ​ពី​សហគមន៍​អន្តរជាតិ​។

បច្ចុប្បន្ន តៃវ៉ាន់​នៅ​សេសសល់​សម្ព័ន្ធមិត្ត​ការទូត​ចំនួន ១៥​ប៉ុណ្ណោះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ