ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួស​ៗ​ពី​ពានរង្វាន់ FIFA Club World Cup 2021 ដែល​នឹង​រៀបចំ​នៅ​អា​រ៉ាប់​រួម

2 ឆ្នាំ មុន

អា​រ៉ាប់​រួម ៖ ពានរង្វាន់ FIFA Club World Cup 2021 (​ពានរង្វាន់ World Cup សម្រាប់​ក្លិប​បាល់ទាត់​អាជីព​) នឹង​ចាប់ផ្តើម​ដំណើរ

អា​រ៉ាប់​រួម ៖ ពានរង្វាន់ FIFA Club World Cup 2021 (​ពានរង្វាន់ World Cup សម្រាប់​ក្លិប​បាល់ទាត់​អាជីព​) នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​នា​ថ្ងៃ​ទី​៣ រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​កុ​ម្ភៈ ឆ្នាំ​២០២២ ខាង​មុខនេះ​ នៅ​អា​រ៉ាប់​រួម​។ ដោយ​ក្នុង​នោះ ក្រុម​មក​ពី​ទ្វីប​ចំនួន​៦​ផ្សេង​គ្នា នឹង​ធ្វើការ​ប្រកួតប្រជែង​ដណ្តើម​ពានរង្វាន់​មួយ​នេះ​។

គួរ​រំលឹក​ថា ដើម​ឡើយ​ការ​ប្រកួត​ពានរង្វាន់ FIFA Club World Cup 2021 ត្រូវ​បាន​ផ្តល់​សិទ្ធិ​ទៅ​ប្រទេស​ជប៉ុន​ជា​អ្នក​រៀបចំ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា កន្លង​ទៅ សហព័ន្ធ​បាល់ទាត់​ជប៉ុន​បាន​ប្រកាស​ដកខ្លួន​ចេញពី​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ ដោយសារ​ការ​រាតត្បាត​ខ្លាំង​នៃ​ជំងឺ​កូ​វី​ដ​១៩​។ ទើប​ក្រោយមក FIFA សម្រេច​ផ្តល់​សិទ្ធិ​ដល់​អា​រ៉ាប់​រួម​ជា​អ្នក​រៀបចំ​។

សម្រាប់​ការ​ប្រកួត​ដែល​នឹង​ដំណើរការ​នៅ​ដើមខែ​កុ​ម្ភះ​ឆ្នាំ​ក្រោយ នឹង​មានការ​ចូលរួម​ពី​ក្រុម​ម្ចាស់​ជើងឯក​ទាំង​៧ មក​ពី​ទ្វីប​ចំនួន​៦​ផ្សេង​គ្នា​។

-​ម្ចាស់ផ្ទះ Al Jazira ជើងឯក​លី​គ​កំពូល​អា​រ៉ាប់​រួម UAE Pro League 2020-21
-​អឺរ៉ុប​៖ Chelsea (​អង់គ្លេស​) UEFA Champions League 2020-21
-​អា​មេ​រិ​ក​ខាងត្បូង​៖ Palmeiras (​ប្រេ​ស៊ី​ល​) Copa Libertadores 2021
-​អាស៊ី​៖ Al Hilal (​អា​រ៉ា​ប៊ី​សា​អូឌីត​) AFC Champions League 2021
-​អាហ្វ្រិក​៖ Al Ahly (​អេ​ហ្ស៊ី​ប​) CAF Champions League 2020-21
-CONCACAF ៖ Monterrey (​ម៉ិ​ក​ស៊ិ​ក​) CONCACAF Champions League 2021
-​អូ​សេ​អា​នី​៖ Auckland City (​នូ​វែ​ល​សេ​ឡង់​) Oceania Football Confederation​។

ដោយ​ក្នុង​ចំណោម​នោះ Chelsea និង Palmeiras ឡើង​ទៅ​អង្គុយ​រង់ចាំ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ​។

កម្មវិធី​ការ​ប្រកួត
ជុំ​ទី​១ ៖
ថ្ងៃ​ទី​៣ ខែ​កុ​ម្ភះ Al Jazira Vs Auckland City (​ប្រកួត​ទី​១)

ជុំ​ទី​២៖
Al Ahly Vs Monterrey (​ប្រកួត​ទី​២)
Al Hilal Vs អ្នក​ឈ្នះ​ប្រកួត​ទី​១ (​ប្រកួត​ទី​៣)
វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៖
Palmeiras Vs អ្នក​ឈ្នះ​ប្រកួត​ទី​២ (​ប្រកួត​ទី​៤)
អ្នក​ឈ្នះ​ប្រកួត​ទី​៣ Vs Chelsea (​ប្រកួត​ទី​៥)

មុន​បន្ត​ឈាន​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​កុ​ម្ភៈ ឆ្នាំ២០២២ ខាង​មុខ​នេះ ៕ (​ដកស្រង់​ចេញពី FIFA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ