ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជារៀបចំធ្វើសន្និបាតសមុទ្រលើកទី៧និយាយពីការបង្កើតទស្សវត្សរ៍ថ្មីសុខុលមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១ ខែធ្នូ​នេះ…

ខេត្តព្រះសីហនុ ៖ មហាសន្និបាត​សមុទ្រ​អាស៊ី​បូព៌ា​លើក​ទី​៧ ក្រោម​ប្រធានបទ «​បង្កើត​ទសវត្សរ៍​ថ្មី​នៃ​សុខុមាលភាព​សមុទ្រ មនុស្ស និង​សេដ្ឋកិច្ច​» នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១ ខែធ្នូ​នេះ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

ឯកឧត្តម​គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​ក្នុង​មហាសន្និបាត នា​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​ឯករាជ្យ​ខេត្ត​ព្រះ​សីហ​នុ​ថា​៖​យើងខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​នា​ពេល​កន្លង​មក និង​សូម​ថ្លែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អង្គការ PEMSEA និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់​ដែល​បាន​នឹង​កំពុង​បន្ត​កិច្ច​គាំ ទ្រ​ក្នុង​ការ​អនុវត្ត​កម្មវិធី​គ្រប់គ្រង​ចម្រុះ​តំបន់ឆ្នេរ ICM) ក្នុង​ខេត្ត​ព្រះ​សីហ​នុ ។

ជា​ពិសេស​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​សូម​ថ្លែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំ ពោះ​បណ្តា​មន្ទីរ​អង្គភាព​ជំនាញ អង្គការ​ដៃគូ សង្គម ស៊ី​វិល សហគមន៍​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ព្រមទាំង​ប្រជាជន​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ និង​ការ​អនុវត្ត​សកម្មភាព​នៅ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ សំដៅ​ការ​ការពារ និង​ការ​ស្តារ​ឡើង​វិញ​នូវ​ទីជម្រក​ធនធានធម្មជាតិ ធានា​នូវ​សន្តិសុខ​ស្បៀង ការ​គ្រប់គ្រង​ប្រភព​ទឹក ផ្គត់ផ្គង់​ទឹក​ស្អាត និង​ការ​គ្រប់គ្រង​សំណល់​រឹង​-​រាវ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

លោក​បន្ត​ថា រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​សហការ​រៀបចំ​ផែនការ​រៀ ប​ចំ​ដែនដី​ខេត្ត​ព្រះ​សីហ​នុ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​ចក្ខុវិស័យ​ឆ្នាំ ២០៣៨ សម្រាប់​រដ្ឋបាល​ក្រុងព្រះសីហនុ និង​បាន​រៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍ និង​ក្រប​ខណ្ឌ​ទីក្រុង​ឆ្លាត សម្រាប់​ក្រុងព្រះសីហនុ​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្ន​ស្រប​តាម​ក្រប​ខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា ឆ្នាំ​២០២១-២០៣១ ។

ឯក​ឧត្ត​អភិបាលខេត្ត​បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ខេត្ត​កំពុង​ជំរុញ​ការងារ​រៀបចំ​ផែនការ ដើម្បី​អភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ ពហុ​បំណង ដោយ​បាន​កំពុងធ្វើការ​សិក្សា​ប្រមូល​ព័ត៌មាន​បឋម រៀបចំ​គោលបំណង​គោលដៅ និង​ផែនការ​សកម្មភាព ដើម្បី​ទ្រទ្រង់​ដល់​វិស័យសេដ្ឋកិច្ច​-​សង្គម និង​ការ​ប្រើប្រាស់​ធនធាន​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព ។

ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា ជាមួយ​មោទនភាព​នៃ​សម្រស់​ដ៏​ស្រស់​ស្អាត​នៃ​ឆ្នេរ និង​សមុទ្រ​កម្ពុជា នៅ​ពេល​ព្រឹក​មិ​ញ​នេះ​យើងខ្ញុំ​បាន​រៀបចំ​វេទិកា​ថ្នាក់​ក្រោម​ជាតិ​នៃ​បណ្តាញ​គ្រប់គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​-​បូព៌ា​ប្រចាំឆ្នាំ​២០២១ នៃ​អង្គការ PEMSEA ដែល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជា​សមាជិក​ទាំង​៥១​ខេត្ត​-​ក្រុង រួម​ទាំង​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត តំបន់ឆ្នេរ​ចំនួន​០៣​ផ្សេង​ទៀត​របស់​កម្ពុជា និង​មានការ​ចូលរួម​ពី​ប្រទេស​ជា​សមាជិក​ចំនួន​១១ ក្នុង​តំបន់ និង​អាស៊ាន ព្រមទាំង​អង្គការ អន្តរជាតិ​ចំនួន​២១ នៅ​ទូ​ទាំង​តំបន់​អាស៊ី​-​បូព៌ា បាន​ជួបជុំ ពិភាក្សា និង​ផ្លាស់​ប្ដូរ​នូវ​បទ​ពិសោធន៍​នៃ​ការ​គ្រប់គ្រង​តំបន់ឆ្នេរ និង​សមុទ​នៃ​ប្រទេស​នីមួយ​ៗ សំដៅ​សហការ​រួម​គ្នា​ថែរក្សា ការពារ និង អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​ក្នុង​តំបន់ ប្រកបដោយ​និរន្តរភាព​។

ឯកឧត្តម​បញ្ជាក់​ថា ៖ ក្នុង​នាម​ជា​សមាជិក​បណ្តាញ PNLG យើងខ្ញុំ​ទាំងអស់​គ្នា​បាន​រួម​គ្នា​អនុម័ត​នូវ​សេចក្តី​ប្រកាស​រួម​ខេត្ត​ព្រះ​សីហ​នុ (Preah Sihanouk Declaration) ដែល​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្ពស់​របស់ យើងខ្ញុំ​ក្នុង​នាម​ជា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បី​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ខៀវ តាម​រយៈ​កម្មវិធី ICM និង​គំនិត​ផ្តួចផ្ដើម​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ។

ហេតុ​ដូច្នេះ យើងខ្ញុំ​ទាំងអស់​គ្នា​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ធ្វើការ​សហ ការ​គ្នា​ជា​បណ្ដាញ ដើម្បី​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​សកម្មភាព PNLG ឆ្នាំ​២០២២-២០៣០ ឱ្យ​មាន​ប្រសិទ្ធភាព​ស្រប​តាម​កម្មវិធី ធំ​ៗ​ចំនួន​៣ រួម​មាន​: ១. ពង្រឹង​អភិបាលកិច្ច និង​ភាព​ជា​ដៃគូ ២. ការ​ចូលរួម​អនុវត្ត​កម្មវិធី​គ្រប់គ្រង​ពាក់ព័ន្ធ​នឹង​គោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចី​រ ភាព​(SDGs)​មាន​ជា​អាទិ៍​៖​គោលដៅ​ទី​៦ ស្តី​ពី​ការ​ប្រើប្រាស់ និង​ការ​គ្រប់គ្រង​ទឹក -​គោល ដៅ​ទី​១១ ស្តី​ពី​ការ​ការពារ​សមុទ្រ និង​ការ​កាត់​បន្ថយ ការ​បំពុល គោលដៅ​ទី​១៣ ស្តី​ពី​ការ​បន្សំ ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ ,​គោលដៅ​ទី​១៤ ស្តី​ពី​ការ​អភិរក្ស​ជីវៈចម្រុះ និង​ការ​ស្តារ ឡើង​វិញ​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​។

លើកកម្ពស់​ការ​គ្រប់គ្រង ការ​វាយតម្លៃ និង​ការ​រាយការណ៍​ក្នុង នាម​ជា​សមាជិក​បណ្តាញ ដើម្បី​អភិវឌ្ឍ​សក ម្ម​ភាព​ប្រកបដោយ​ចីរភាព សម្រាប់​ទស​វត្ស​ថ្មី ជាមួយ​ការ​ប្តេជ្ញា​ចិត្តជា​ថ្មី ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ ដូច​ជា​ផែនការ​យុទ្ធ​សា​ស្ត អភិវឌ្ឍ​ដោយ​ចីរភាព សម្រាប់​សមុទ្រ​អាស៊ី​-​បូព៌ា (SDS SEA) ឆ្នាំ​២០២៣-២០២៧ និង​ផែនទី​បង្ហាញផ្លូវ PEMSEA ឆ្នាំ​២០៣០ ក្រប​ខណ្ឌ​អភិ វ​ឌ្ឍ​ជីវៈចម្រុះ និង​ផែនការ​យុទ្ធ សាស្ត្រ​គ្រប់គ្រង និង អភិវឌ្ឍ​តំបន់ឆ្នេរ និង​សមុទ្រ​ដទៃ​ទៀត​។ ចំណែក​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា នេះ​គឺជា​លើក​ទី​១ ដែល​កម្ពុជា​បាន ទទួល​ធ្វើ​ម្ចាស់ផ្ទះ​នៃ​ការ រៀបចំ​មហាសន្និបាត​សមុទ្រ អាស៊ី បូព៌ា​លើក​ទី​៧ ចាប់តាំងពី​ការ​ចូល​ជា​សមាជិក​នៃ​អង្គការ​អន្តរជាតិ​ភាព​ជា​ដៃគូ​នៃ ការ​គ្រប់ គ្រង​បរិស្ថាន​សមុទ្រ​អាស៊ី​បូព៌ា (PEMSEA) នៅ​ឆ្នាំ ១៩៩៤​។

មហា សន្និបាត​ដែល​មាន រយៈពេល ២ ថ្ងៃនេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មានការ​ចូលរួម​ផ្ទាល់ និង​ការ​ចូលរួម​តាម រយៈ​ប្រព័ន្ធ​បញ្ជូន​សំឡេង​និង​រូបភាព​ពី​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​អង្គការ PEMSEA​។

មន្ត្រី​បាន​ថ្លែង​ថា មុន​នឹង​បើ​កម​ហាស​ន្និ បាតសមុទ្រ​អាស៊ី​បូព៌ា​ឆ្នាំ​២០២១ ជា​ផ្លូវការ​នៅ រសៀល​ម៉ោង ១ មានការ​បើក​កិច្ចប្រជុំ​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ការ​ជាតិ​នៃ​បណ្តា​ខេត្ត របស់​ប្រ​ទេ ស​សមាជិក PEMSEA ដែល​ក្នុង​នោះ រដ្ឋបាល​ខេត្ត​ជាប់មាត់​សមុទ្រ​ទាំង ៤ របស់​កម្ពុជា រួម​មាន​ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត កោះកុង និង​កែប ។

ក្រសួងបរិស្ថាន​បាន​ថ្លែង​ថា គោលបំណង​សំខាន់​ៗ​នៃ​ការ​រៀបចំ​ម ហា​សន្និបាត​សមុទ្រ​រួម​មាន​៖ ទី​១) ចែករំលែក​មេរៀន​ជា​បទ​ពិសោធន៍ តាមដាន​វឌ្ឍនភាព​ការងារ​កន្លង​មក និង​ពង្រីក​បន្ថែម​នូវ​ការ​អនុវត្ត​យុទ្ធសាស្ត្រ ដែល​បាន​ប្រតិបត្តិ​នៅ​ថ្នាក់​តំបន់ ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​។

ទី​២) បង្កើត​និង​រៀបចំ​ឡើង​វិញ​នូវ​យន្តការ​គ្រប់គ្រង​ដែល​មាន​ស្រាប់ និង​ជំរុញ​បង្កើត​ឱ​កា ស​ថ្មី​ៗ​បន្ថែម​ទៀត សម្រាប់​ភាព​ជា​ដៃគូ​ក្នុង​តំបន់ តាម​រយៈ​បច្ចេកវិទ្យា នវានុវត្តន៍ ការ​វិនិយោគ និង​ហិរញ្ញប្បទាន ដើម្បី​បន្ត​និរន្ត​ភាព​នៃ​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ និង ទី​៣) កំណត់​នូវ​ផែនទី​បង្ហាញផ្លូវ​ដ៏​ច្បាស់លាស់​មួយ សម្រាប់​ជា​ដំណោះស្រាយ​ចំ ពោះ​បញ្ហា​សមុទ្រ​នា​ទស្ស​វត្ស​ន៍​ខាង​មុខ ដោយ​អនុលោម​ទៅ​តាម​ផែនការ​មួយ​ទសវត្សរ៍ របស់​អង្គការសហប្រជាជាតិ នៃ​វី​ទ្យា​សាស្ត្រ​មហាសមុទ្រ របៀបវារៈ​របស់​អង្គការ​ស ហ​ប្រជា​តិ​ឆ្នាំ​២០៣០ អនុសញ្ញា​ក្របខ័ណ្ឌ​សហ​ប្រជា​តិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ក្របខ័ណ្ឌ​ជីវៈចម្រុះ​សកល​ក្រោយ​ឆ្នាំ​២០២០ ព្រមទាំង​បណ្តា​ក្របខ័ណ្ឌ​ពាក់ព័ន្ធ​នានា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ