ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​មួយ​ដួង​បង្ហាញ​រូបភាព​សិច​ស៊ី​បញ្ចេញ​ខោ​ក្នុង​លើ​ឆ្នេរសមុទ្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ឆាយ នី​តា បាន​ធ្វើការ​បង្ហោះ​រូបភាព​លេង​ស្ទា​យ​ថ្មី​ប្លែក​ៗ​នៅ​លើ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ព្រះ​សីហ​នុ ដែល​ក្នុង​នោះ​រូបភាព​មួយ​សន្លឹក​ដែល​សិច​ស៊ី​បញ្ចេញ​ខោ​ក្នុង​របស់​នាង​ដែល​បាន​ទទួល​ការ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ឆាយ នី​តា បាន​ធ្វើការ​បង្ហោះ​រូបភាព​លេង​ស្ទា​យ​ថ្មី​ប្លែក​ៗ​នៅ​លើ​ឆ្នេរសមុទ្រ​នៃ​ខេត្ត​ព្រះ​សីហ​នុ ដែល​ក្នុង​នោះ​រូបភាព​មួយ​សន្លឹក​ដែល​សិច​ស៊ី​បញ្ចេញ​ខោ​ក្នុង​របស់​នាង​ បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ ដោយមានការបញ្ចេញមតិចម្រុះភាព អំពីភាពសិចស៊ីរបស់ស្រីស្រស់រូបនេះ ។

ស្ថិត​ក្នុង​ឈុត​អាវពណ៌លឿងខ្ចី ម៉ូដអត់ដៃ ជាម៉ូដចងពុង ​វាល​បញ្ចេញដើមទ្រូង និង​ខោ​ខូ​វ​ប៊​យ​ជើង​ខ្លី​ពណ៌​ស ធ្វើឱ្យតារាស្រីរូបនេះ ស្រស់ស្អាតប្លែក តែអ្វីដែលជាចំណុចគួរឱ្យចាប់អារម្មណ៍ជាងគេនោះ គឺក្នុងរូបថតមួយសន្លឹក ដែលនាងបានលុតជង្គង់លើឆ្នេរខ្សាច់សក្បុស រួតខោស បញ្ចេញលីអូ ពណ៌សឆ្នូតក្រហម គឺពិតជាប្លែកភ្នែកខ្លាំងតែម្តង។ ជាមួយនឹង​សាច់​សខ្ចី ស្រី​ស្អាត ឆាយ នី​តា បាន​ធ្វើ​អោយ​មហាជន​សម្លឹងមិនដាក់ភ្នែក ជាមួយស្ទាយបញ្ចេញខោក្នុងស្រស់ឆើតឆាយ ។ អ្នកគាំទ្រនាងខ្លះបានលើកឡើងថា នាងពិតជា​ស្រស់​ស្អាតប្លែក និង​សិច​ស៊ី​មិនធម្មតា​ ខណៈខ្លះទៀតបាន បញ្ចេញមតិរបៀបលេបដាយថា «ញាក់ទ្រើតៗ» និងខ្លះបានបញ្ជាក់ថា «ឡូយស្អាត ពណ៌ក្រហមលឿង» ដែលសំដៅដល់ខោលីអូឆ្នូតក្រហម អា​វវាលចំហរទ្រូងពណ៌លឿងខ្ចី ។

យ៉ាងណា​តាម​រយៈ​រូប​នេះ ត្រូវ​បាន ស្រីស្អាត ឆាយ នី​តា លើក​ឡើង​ថា នេះ​មិនមែន​ជា​រូបភាព​សិច​ស៊ី​លើស​ខ្លាំង​នោះ​ទេ ពោល​គឺ​នោះ​ជា​អ្វី​ដែល​ចង់​បង្ហាញ​អោយ​មាន​ភាព​ទាក់ទាញ​ប៉ុណ្ណោះ​ក្នុង​នាម​ជា​អ្នកសិល្បៈ​មួយ​រូប​។

ស្រីស្រស់សាច់សខ្ចីដូចបណ្តូលចេក ឆាយ នី​តា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា រូបភាព​ដែលនាង​បាន​បង្ហាញ​នា​ពេល​នេះ គឺ​គ្រាន់តែ​ជា​ការ​ថត​លេង​កំសាន្ត​របស់​នាង ពេល​សម្រាក​លម្ហែកាយ​នៅ​ខេត្ត​ព្រះ​សីហ​នុ​។

នាង​បញ្ជាក់​ថា ការ​នឹកឃើញ​រូបភាព​បែប​នេះ គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង តែ​មិន​មានគំនិត​ចង់​បង្ហាញ​អ្វី​អោយ​ជ្រុល​ហួសហេតុ​ជាង​នេះ​ឡើយ ពោល​គឺ​ត្រឹម​សិច​ស៊ី​តិចតួច ដើម្បី​ទទួល​បានការ​ចាប់អារម្មណ៍ និង​បង្កើតភាពទាក់ទាញ​ ក្នុងនាមជាអ្នកសិល្បៈមួយរូប ។

នាង​ថា ការ​ថត​បែប​នេះ វា​ក៏​សាក​សម​ទៅ​ទិដ្ឋភាព​ឆ្នេរសមុទ្រ ដែល​មើលទៅ​ស្រស់​ស្អាត និង​ទាក់ទាញ​បែប​សិល្បៈ​។ យ៉ាងណា​បើ​តាម ឆាយ នី​តា ថា រូបភាព​នេះ ប្រសិនបើ​គេ​សុភាព​នោះ គេ​ប្រាកដ​ថា នាង​សិច​ស៊ី ប៉ុន្តែ​សម្រាប់​សិល្បៈ​គឺ​មិន​សិច​ស៊ី​ពេក​ទេ ហើយ​កន្លង​មក​ក៏​មាន​អ្នកសិល្បៈ​មួយ​ចំនួន​ទៀត ក៏​ហ៊ាន​ថត​សិច​ស៊ី​ខ្លាំង​ជាង​នេះ​ផង​ដែរ​។

ទោះជា​យ៉ាងណា ស្រី​ស្អាត ឆាយ នី​តា បាន​លើក​ឡើង​ថា ការ​បង្ហោះ​រូប​បែប​លេង​ស្ទា​យ​ប្លែក​ៗ និង​សិច​ស៊ី​ជា​បន្តបន្ទាប់​នោះ គឺ​មួយ​ផ្នែក​ជា​ការងារ​សិល្បៈ​របស់​នាង​តែ​ប៉ុណ្ណោះ ហើយ​ការ​ថតរូប​បែប​នេះ គឺជា​ចំណង់​ចំណូលចិត្ត​របស់​នាង​ផង​ដែរ​។

គួរ​បញ្ជាក់​ថា តារា​សម្តែង​នាង ឆាយ នី​តា គឺជា​តារា​មួយ​ដួង​ដែល​កំពុង​មាន​ទីផ្សារ​ការងារ​សិល្បៈ​មួយ​ខ្ពស់​ម្នាក់​ផង​ដែរ បន្ទាប់​ពី​នាង​បាន​បង្ហាញ​វត្តមាន​សម្តែង​ភាពយន្ត MV និង​ថត​ម៉ូត​សំអាងការ​ជា​បន្តបន្ទាប់​។ បច្ចុប្បន្ន នាង​ក៏​កំពុង​មានការ​មមាញឹក​ជាប់​ថត​ភាពយន្ត​ភាគ​អោយ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ