ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញារងមួយរូប ជាប់ពាក់ព័ន្ធការរំលោ.ភដីព្រៃលិចទឹក នៅខេត្តកំពង់ធំ

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ធំ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សា​ខុន បាន​ទម្លាយ​ឱ្យ​ដឹង​ថា គ្រាន់តែ​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ គឺ​មាន​ករណី​កាប់​ទន្ទ្រាន…

ខេត្តកំពង់ធំ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម វេ​ង សា​ខុន បាន​ទម្លាយ​ឱ្យ​ដឹង​ថា គ្រាន់តែ​នៅ​ក្នុង​ទឹកដី​ខេត្តកំពង់ធំ គឺ​មាន​ករណី​កាប់​ទន្ទ្រាន ឈូស​ឆាយដី​ព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ មាន​ចំនួន ៤០ ករណី លើ​ផ្ទៃដី​ចំនួន ៣ ៥៦៦,៥៦១ ហិ​កតា ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ ។

បើ​តាម​ឯកឧត្តម វេ​ង សា​ខុន បានឱ្យ​ដឹង​ថា «​ក្នុង​ចំណោម ៤០ ករណី គឺ​មាន​តែ​មួយ​ករណី​តែ​ប៉ុណ្ណោះ ដែល​បាន​ធ្វើ​ជំនុំ​ជម្រះក្តី ប៉ុន្តែ​មិន​ទាន់​បាន​ចេញ​សាលក្រម​ជំ​រះ​ក្តី​នៅឡើយ ដែល​អ្នក​ត្រូវ​បាន​ចោទប្រកាន់​នោះ គឺជា​ព្រះរាជអាជ្ញា​រង ខេត្តកំពង់ធំ​» ។ យ៉ាងណាមិញ លោក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ឈ្មោះ​របស់​ព្រះរាជអាជ្ញា​រង​ដែល​ត្រូវ​បាន​ចោទប្រកាន់​នោះ​ទេ ។
ឯកឧត្តម វេ​ង សា​ខុន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា កាលពី​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមការងារ​អន្តរក្រសួង​ដែល​ដឹកនាំ​ដោយ ឯកឧត្តម ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរ​រូប​នី​យ​កម្ម និង​សំណង់ បាន​បន្ដដំណើរ​ទៅ​ជួប​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត ខេត្តកំពង់ធំ និង​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត លើ​បញ្ហា​ការ​រំលោភ​យក​ព្រៃ​លិច​ទឹក ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់​ថា​៖ នៅ​ខេត្តកំពង់ធំ​មាន​ករណី​កាប់​ទន្ទ្រាន ឈូស​ឆាយដី​ព្រៃ​លិច​ទឹក និង​កាន់កាប់​ដី​ខុសច្បាប់ មាន​ចំនួន ៤០ ករណី លើ​ផ្ទៃដី​ចំនួន ៣ ៥៦៦,៥៦១ ហិ​កតា ចាប់ពី​ឆ្នាំ ២០១៩ រហូត​ដល់​ឆ្នាំ ២០២១ ស្ថិត​នៅ​ក្នុងស្រុក​ចំនួន​បួន​៖ ក្រុង​ស្ទឹង​សែន មាន ៣ ករណី​, ស្រុក​បារាយ មាន​ចំនួន ២ ករណី​, ស្រុក​ស្ទោង មាន​៦ ករណី​, និង​ស្រុក​កំពង់ស្វាយ មាន​១៩ ករណី ដែល​ក្នុង​នេះ​នៅ​៖ -​ឆ្នាំ​២០១៩ មាន​១៤​ករណី ស្មើនឹង ៩៤៣,១៦៥ ហិ​កតា ស្ថិត​ក្នុងស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ។ -​ឆ្នាំ​២០២០ មាន​ចំនួន ១២​ករណី ស្មើនឹង ១៩០,៥ ហិ​កតា ស្ថិត​នៅ​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​បារាយ​ណ៏ ។ លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា នៅ​ឆ្នាំ​២០២១ មាន​ចំនួន ១៤​ករណី ស្មើនឹង ១២១៣,៣៣៦ ហិ​កតា ស្ថិត​នៅ​ក្នុងស្រុក កំពង់ស្វាយ ស្រុក​ស្ទោង និង​ក្រុង​ស្ទឹង​សែន ។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​បន្ត​ថា «​ករណី​ទាំង​អស់នេះ គឺ​ត្រូវ​បាន​មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ខេត្តកំពង់ធំ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ធំ​រួច​អស់ហើយ ហើយ​កំពុង​ក្នុង​ដៃ​ចៅក្រម​សើ​ប​សួរ »​។

ទាក់ទង​ទៅ​នឹង​ករណី​ដែល​មាន​កើតឡើង​នៅ​ក្នុង​ខេត្ត​នេះ ឯកឧត្តម​ប្រធាន​អង្គប្រជុំ បាន​ស្នើ​ឲ្យ​ព្រះរាជអាជ្ញា និង​តុលាការខេត្ត​កំពង់ធំ​ព​ន្លឿ​ន​និ​តិ​វិធី និង​ឈាន​ទៅ​ដល់​ការ​កាត់ក្តី​ឲ្យ​បាន​ឆាប់​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ