ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនសន្យាថានឹងផ្តល់វ៉ាក់សាំង១ពាន់លានដូសបន្ថែមទៀតដល់អាហ្វ្រិក

2 ឆ្នាំ មុន

ប្រធានាធិបតីចិន Xi Jinping បានមានប្រសាសន៍ថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងកូវីដ ចំនួនមួយពាន់លានដូសទៀត ដល់បណ្តាប្រទេសនៅអាហ្វ្រិក ហើយនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនវិនិយោគមិនតិចជាង ១០ពាន់លានដុល្លារ នៅក្នុងទ្វីបអាហ្វ្រិកក្នុងរយៈពេលបីឆ្នាំខាងមុខ។…

ប្រធានាធិបតីចិន Xi Jinping បានមានប្រសាសន៍ថា ប្រទេសចិននឹងផ្តល់វ៉ាក់សាំងកូវីដ ចំនួនមួយពាន់លានដូសទៀត ដល់បណ្តាប្រទេសនៅអាហ្វ្រិក ហើយនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនវិនិយោគមិនតិចជាង ១០ពាន់លានដុល្លារ នៅក្នុងទ្វីបអាហ្វ្រិកក្នុងរយៈពេលបីឆ្នាំខាងមុខ។

ការសន្យានៃការចាក់វ៉ាក់សាំងបន្ថែមទៅលើការផ្តល់ឱ្យជាង២០០លានដូសនាពេលកន្លងមកនេះ ធ្វើឡើងនៅពេលដែលការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរីករាលដាលនៃមេរោគប្រភេទថ្មី ដែលត្រូវបានគេស្គាល់ថាជាកូវីដអូមីក្រុង ដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅអាហ្វ្រិកខាងត្បូង។

មេដឹកនាំចិនបាននិយាយថា ប្រទេសរបស់លោកនឹងបរិច្ចាគ ៦០០លានដូសដោយផ្ទាល់ និង ៤០០លានដូសបន្ថែមទៀត នឹងមកពីប្រភពផ្សេងទៀត ដូចជាការវិនិយោគលើកន្លែងផលិតជាដើម។

ការសន្យារបស់លោក Xi ធ្វើឡើងជាផ្នែកនៃវេទិការរវាងប្រទេសចិន និងរដ្ឋអាហ្វ្រិក ដោយសង្កត់ធ្ងន់លើពាណិជ្ជកម្ម និងសន្តិសុខ ដែលប្រារព្ធឡើងនៅទីក្រុង Diamniadio ក្បែររដ្ឋធានី Dakar មាត់សមុទ្រ របស់ប្រទេសសេណេហ្គាល់។

លោក Xi បានប្រាប់កិច្ចប្រជុំកំពូលកាលពីថ្ងៃច័ន្ទថា៖ “យើងត្រូវតែបន្តប្រយុទ្ធប្រឆាំងជាមួយគ្នាប្រឆាំងនឹងកូវីដ។ យើងត្រូវតែផ្តល់អាទិភាពដល់ការការពារប្រជាជនរបស់យើង និងបង្កើនការចាក់វ៉ាក់សាំង។”

គួរបញ្ជាក់ផងដែរថា អត្រានៃការចាក់ថ្នាំបង្ការនៅទ្វីបអាហ្រ្វិក មានកម្រិតទាបបើធៀបនឹងប្រទេសដទៃទៀតនៃពិភពលោក បើទោះបីជាចិនបានបរិច្ចាគវ៉ាក់សាំងស៊ីណូហ្វាមរាប់លានដូសតាំងពីមានកូវីដដំបូងក៏ដោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ