ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិតអាហ្វ្រិកខាងត្បូង អះអាងថាកូវីដអូមីក្រុងមានសភាពមិនធ្ងន់ធ្ងរទេ

2 ឆ្នាំ មុន

វេជ្ជបណ្ឌិតជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដំបូងគេសង្ស័យថាមានកូវីដបម្លែងថ្មីលើអ្នកជំងឺរបស់ខ្លួន បាននិយាយកាលពីថ្ងៃអាទិត្យថា រោគសញ្ញានៃជំងឺកូវីដអូមីក្រុង រហូតមកដល់ពេលនេះ មានសភាពស្រាលហើយអាចព្យាបាលនៅផ្ទះបាន។ លោកស្រីវេជ្ជបណ្ឌិត Angelique Coetzee ដែលជាប្រធានសមាគមវេជ្ជសាស្រ្ដអាហ្រ្វិកខាងត្បូង…

វេជ្ជបណ្ឌិតជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ ដែលជាមនុស្សម្នាក់ក្នុងចំណោមអ្នកដំបូងគេសង្ស័យថាមានកូវីដបម្លែងថ្មីលើអ្នកជំងឺរបស់ខ្លួន បាននិយាយកាលពីថ្ងៃអាទិត្យថា រោគសញ្ញានៃជំងឺកូវីដអូមីក្រុង រហូតមកដល់ពេលនេះ មានសភាពស្រាលហើយអាចព្យាបាលនៅផ្ទះបាន។

លោកស្រីវេជ្ជបណ្ឌិត Angelique Coetzee ដែលជាប្រធានសមាគមវេជ្ជសាស្រ្ដអាហ្រ្វិកខាងត្បូង បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកស្រីបានកត់សម្គាល់ឃើញអ្នកជំងឺចំនួន ៧នាក់នៅគ្លីនីករបស់លោកស្រី ដែលមានរោគសញ្ញាខុសប្លែកពីប្រភេទដែលតា ហើយមានសភាពស្រាល។

គួរបញ្ជាក់ផងដែរថា កូវីដថ្មីនេះ ត្រូវបានដាក់ឈ្មោះថា “អូមីក្រុង”​ ដោយអង្គការសុខភាពពិភពលោក ក្រោយពីបានរកឃើញអាហ្រិ្វកខាងត្បូងនៅថ្ងៃទី២៥ ខែវិច្ឆិកា។

លោកស្រីបានមានប្រសាសន៍ថា៖ “អ្នកជំងឺកូវីដអូមីក្រុងដែលខ្ញុំជួប ភាគច្រើនឃើញរោគសញ្ញាស្រាល ហើយរហូតមកដល់ពេលនេះគ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានទទួលការព្យាបាលកម្រិតធ្ងន់ឡើយ។ យើងអាចព្យាបាលអ្នកជំងឺទាំងនេះនៅផ្ទះបាន។”

បន្ថែមលើសនេះទៅទៀត លោកស្រីវេជ្ជបណ្ឌិត Coetzee ដែលស្ថិតនៅក្នុងគណៈកម្មាធិការប្រឹក្សារដ្ឋមន្ត្រីទទួលបន្ទុកវ៉ាក់សាំងផងដែរ បាននិយាយថា វាមិនដូចកូវីដដែលតានោះទេ ព្រោះថាវាមិនធ្វើឱ្យបាត់ក្លិន ឬ រសជាតិឡើយ ហើយក៏មិនឃើញមានការធ្លាក់ចុះកម្រិតអុកស៊ីសែនខ្លាំងបើធៀបនឹងដែលតាដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ