ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនប្រកាសបិទការចេញចូលភ្លាមៗ ក្រោយពីបានបន្ធូរមួយរយៈ

2 ឆ្នាំ មុន

ប្រទេសជប៉ុនបានប្រកាសថា ខ្លួននឹងបិទការចូលមកក្នុងប្រទេសរបស់ខ្លួនពីសំណាក់ភ្ញៀវបរទេសទាំងអស់ពីជុំវិញពិភពលោកចាប់ពីថ្ងៃនេះតទៅ ត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងការចេញចូល ក្រោយពីការលេចឡើងនៃកូវីដបម្លែងថ្មីអូមីក្រុង (Omicron)។ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា៖…

ប្រទេសជប៉ុនបានប្រកាសថា ខ្លួននឹងបិទការចូលមកក្នុងប្រទេសរបស់ខ្លួនពីសំណាក់ភ្ញៀវបរទេសទាំងអស់ពីជុំវិញពិភពលោកចាប់ពីថ្ងៃនេះតទៅ ត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីមានការបន្ធូរបន្ថយការរឹតបន្តឹងការចេញចូល ក្រោយពីការលេចឡើងនៃកូវីដបម្លែងថ្មីអូមីក្រុង (Omicron)។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា៖ “យើងនឹងហាមឃាត់ការចូល (ថ្មី) របស់ជនបរទេស មកពីជុំវិញពិភពលោក ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា។”

នៅចុងសប្តាហ៍កន្លងមកថ្មីៗនេះ ប្រទេសជប៉ុនបានរឹតបន្តឹងការហាមឃាត់ការចូលសម្រាប់ប្រជាជនដែលមកពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួនប្រាំបីផ្សេងទៀតនៅក្នុងតំបន់  ដោយតម្រូវឱ្យពួកគេឆ្លងកាត់ការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១០ថ្ងៃនៅកន្លែងដែលកំណត់ដោយរដ្ឋាភិបាល។

សេចក្តីប្រកាសកាលពីថ្ងៃចន្ទមានន័យថា ប្រទេសជប៉ុននឹងរឹតបន្តឹងឡើងវិញទៅលើការគ្រប់គ្រងការចេញចូលច្រកព្រំដែន ដែលខ្លួនបានបន្ធូរបន្ថយកាលពីដើមខែនេះ សម្រាប់អ្នកចូលមកធ្វើធុរកិច្ច និសិ្សតបរទេស និង អ្នកធ្វើការមកពីក្រៅ។

ប្រទេសនេះបានរកឃើញត្រឹមតែជាង ១៨៣០០ករណីស្លាប់ ដោយសារជំងឺកូវីដកំឡុងពេលមានការផ្ទុះរីករាលដាល ហើយមិនធ្លាប់ធ្វើការបិទខ្ទប់ប្រទេសក្នុងកម្រិតខ្ពស់ឡើយ។ ប្រហែល ៧៦.៥% នៃចំនួនប្រជាជនឥឡូវនេះ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់ បើទោះបីជាមានការចាក់យឺតយ៉ាវពីដំបូងក៏ដោយ។

ប្រទេសជាច្រើនផ្សេងទៀត ក៏បានរឹតបន្តឹងព្រំដែនរបស់ខ្លួនផងដែរ ក្រោយពីរកឃើញវត្តមានរបស់កូវីដបម្លែងថ្មីអូមីក្រុង ដែលត្រូវបានរកឃើញកាលពីសប្តាហ៍មុននៅទ្វីបអាហ្រ្វិចខាងត្បូង។

គេដឹងតិចតួចអំពីមេរោគនេះ រួមទាំងថាតើវាឆ្លងខ្លាំងជាងមុន ឬ​ ងាយនឹងបង្កជាជំងឺធ្ងន់ធ្ងរ  ឬអាចគេចពីវ៉ាក់សាំងបាន។ ប៉ុន្តែវាមិនបានរារាំងប្រទេសពីអ៊ីស្រាអែល ម៉ារ៉ុក ចក្រភពអង់គ្លេស និងសិង្ហបុរី ពីការចាត់វិធានការបន្ទាន់នោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ