ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថាប័នរដ្ឋ​ត្រូវ​ប្រមូល​មនុស្ស​ពូកែ​ៗ​ឱ្យ​ជួយ​ធ្វើការ​ ដើម្បី​​ប្រយោជន៍​​ជាតិ

7 ឆ្នាំ មុន

ក្រុមបាល់ទាត់​មួយដែល​ខ្លាំង ​គឺ​អាស្រ័យ​ទៅ​លើ​មនុស្ស​ទាំងអស់ ​នៅ​ក្នុង​ក្រុម​ខ្លាំង​​តាម​ជំនាញ​តួនាទី​របស់​ពួក​គេ​ ។ វា​ដូច​គ្នា​​ដែរ ប្រទេស​ជាតិ​មួយ​ ដែល​ខ្លាំង​នៅ​ពេល​ដែល​រដ្ឋ​អាច​ប្រមូល​មនុស្ស​ខ្លាំង​ទាំងអស់​ មក​ជួយ​បម្រើ​ការងារ ​។

ក្រុមបាល់ទាត់​មួយដែល​ខ្លាំង ​គឺ​អាស្រ័យ​ទៅ​លើ​មនុស្ស​ទាំងអស់ ​នៅ​ក្នុង​ក្រុម​ខ្លាំង​​តាម​ជំនាញ​តួនាទី​របស់​ពួក​គេ​ ។ វា​ដូច​គ្នា​​ដែរ ប្រទេស​ជាតិ​មួយ​ ដែល​ខ្លាំង​នៅ​ពេល​ដែល​រដ្ឋ​អាច​ប្រមូល​មនុស្ស​ខ្លាំង​ទាំងអស់​ មក​ជួយ​បម្រើ​ការងារ ​។

ដរាប​ណា​ស្ថាប័នរដ្ឋ​ មិន​អាច​​ប្រមូល​មនុស្ស​ខ្លាំង​ និង​ពូកែ​ឱ្យ​មក​ធ្វើការ​ទេ​​នោះ ស្ថាប័នរដ្ឋ​​​មិន​អាច​រឹង​មាំ​​ជាង​នេះ​​ឡើយ​ ។ ការ​រក​មនុស្ស​ខ្លាំង ​និង​ពូកែ​​មក​ធ្វើការ ​គឺ​មិន​ងាយស្រួល​នោះ​ឡើយ​ ។ មនុស្ស​ខ្លាំង​ និង​ពូកែ​ច្រើន​​មាន​អំនួត ​ហើយ​គេ​នឹង​ធ្វើការ​កន្លែង​មួយ ​ដែល​គេ​វិភាគ​ឃើញ​ថា ​ជា​កន្លែង​ការងារ​​ដែល​មាន​បរិស្ថាន​ការងារ​ល្អ​ ដោយ​រួម​មាន​របៀប​របរ​ការងារ​ត្រឹមត្រូវ មានការ​បែង​ចែង​​ការងារ​ និង​ការ​ទទួលខុសត្រូវ​ត្រឹមត្រូវ មានការ​លើកទឹកចិត្ត មាន​យន្តការ​​ច្បាស់លាស់​ នៅ​ក្នុង​ការ​ដំឡើង​តំណែង​ និង​តួនាទី មិន​​បក្សពួក​និយម និងគ្រួសារ​និយម​ជាដើម​ ។

សំខាន់​ជាង​នេះ​ គឺ​ពួក​គេ​អាច​ទទួល​បាន​ចំណូល​សមរម្យ​ ដើម្បី​ចិញ្ចឹម​គ្រួសារ ​។ មនុស្ស​ដែល​ចេះ​ដឹង​ខ្ពង់ខ្ពស់ ​និង​មាន​សីលធម៌​គឺជា​មនុស្ស​ដែល​មិន​លោភលន់​នោះ​ឡើយ​ ។ គេ​យល់​ច្បាស់​អំពី​គោលដៅ​នៃ​ជីវិត ​ដោយ​មិនមែន​ជា​ការ​មានបាន​លុយរាប់​លាន​ក្រោម​​ការ​កេងប្រវ័ញ្ច​ពី​អ្នក​ដទៃ​ ឬ​ក្រោម​ការ​គាប​សង្កត់​អ្នក​ដទៃ​ឡើយ​ ។ គោលដៅ​ជីវិត​របស់​ពួក​គេ​មិនមែន​ជា​បរិមាណ​លុយរាប់​រយ​លាន​ឡើយ​ គឺ​គេ​ត្រូវការ​ជី​វិតត​ថ្លៃថ្នូរ​ និង​សមរម្យ​មួយ ​ដែល​អាច​​ឱ្យ​ពួក​គេ​រស់នៅ​បាន​សប្បាយ​រីករាយ​ជាមួយ​ក្រុម​គ្រួសារ អ្នក​ជិតខាង និងប្រជាជន​កម្ពុជា​ដទៃ​ទៀត ​។

ស្ថាប័នរដ្ឋ​ត្រូវ​តែ​យល់ចិត្ត​របស់​មនុស្ស​ពូកែ ​ហើយ​រៀបចំ​ស្ថាប័នរដ្ឋ​ដ៏​ត្រឹមត្រូវ​ និង​មាន​ប្រ​សិទ្ធ​​ភាព ​ដែល​មាន​បរិយាកាស​ការងារ​ដ៏​ល្អ បើសិនជា​ចង់​ទាក់ទាញ​មនុស្ស​មានចំណេះ​ដឹង​ខ្ពង់ខ្ពស់​ជា​ច្រើន​ទៀត ឱ្យ​​ចូលរួម​ធ្វើ​ការងារ​រដ្ឋ​កាន់តែ​សកម្ម​ជាង​នេះ​ ។

ការ​អំពាវនាវ​ដល់​ពួក​គេ​តែ​មួយ​មុខ​​នឹង​មិន​គ្រប់គ្រាន់​ទេ​ ។ វា​ទាមទារ​ឱ្យ​មានការ​បង្កើត​បរិ​យាស​ល្អ​មួយ​ សម្រាប់​ពួក​គេ​យល់​ថា​ ការ​បម្រើ​ការងារ​រដ្ឋ ​នឹង​ធ្វើ​ឱ្យ​​ពួក​គេ​អាច​មាន​ជីវភាព ​ដូច​ធ្វើ​ការងារ​ជាមួយ​អង្គការ​ ឬ​ក្រុមហ៊ុន​ឯកជន ​។ បន្ថែម​លើ​នេះ ពួក​គេ​មាន​
ឱ​កាស​កាន់តែ​ច្រើន​ នៅ​ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​កម្ពុជា​ ។

នៅ​ពេល​ដែល​ស្ថាប័នរដ្ឋ​អាច​ប្រមូល​មនុស្ស​ពូកែ​ៗ​ និង​មានចំណេះ​ដឹង​ឱ្យ​​ជួយ​ធ្វើការ​ងារ​ហើយ​នោះ ពេល​នោះ​ពួក​គេ​អាច​នឹង​ក្លាយជា​ខួរក្បាល​ សម្រាប់​ការ​រួមចំណែក​តាក់តែង​កម្មវិធី​នយោបាយ​កាន់តែ​ឆ្លើយ​តប​​នឹង​ស្ថានភាព​ប្រទេស​កម្ពុជា​ ។

ការ​ខកខាន​នៅ​ក្នុង​ការ​ប្រមូល​មនុស្ស​ពូកែ​​ឱ្យ​​ជួយ​ធ្វើ​ការងារ​រដ្ឋ ​នឹង​ធ្វើ​ឱ្យ​​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍​មិន​អាច​បាន​លឿន​ជាង​នេះ​ឡើយ​។