ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រួម​ភេទ​ល្អ​ទាំង​សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​ស្ត្រី

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​រួម​ភេទ គឺជា​ផ្នែក​មួយ​នៃ​ជីវិត ។ យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ WebMD បានឱ្យ​ដឹង​ថា ក្រៅពី​ដើម្បី​បន្ត​ពូជ ការ​រួម​ភេទ​អាច​ជួយ​ធ្វើ​ឱ្យ​គូស្នេហ៍​មាន​ភាព​ស្និទ្ធស្នាល​កាន់តែ​ខ្លាំង​ជាង​មុន…

រាជធានី​ភ្នំពេញ ៖ ការ​រួម​ភេទ គឺជា​ផ្នែក​មួយ​នៃ​ជីវិត ។ យោង​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​វេជ្ជសាស្ត្រ WebMD បានឱ្យ​ដឹង​ថា ក្រៅពី​ដើម្បី​បន្ត​ពូជ ការ​រួម​ភេទ​អាច​ជួយ​ធ្វើ​ឱ្យ​គូស្នេហ៍​មាន​ភាព​ស្និទ្ធស្នាល​កាន់តែ​ខ្លាំង​ជាង​មុន និង​សប្បាយ​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍ ។ វា​ជួយ​ទាំង​សុខភាព​ផ្លូវ​កាយ បញ្ញា​ស្មារតី អារម្មណ៍ ផ្លូវចិត្ត និង​ទំនាក់ទំនង​សង្គម ។

ការ​ឈាន​ដល់​ចំណុចកំពូល​របស់​ស្ត្រី ជួយ​បង្កើន​លំហូរ​ឈាម និង​បញ្ចេញ​សារធាតុ​បំបាត់​ការ​ឈឺចាប់​ធម្មជាតិ​ក្នុង​រាង​កាយ ។ ការ​រួម​ភេទ​មាន​ផលប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ស្ត្រី​ដូច​ជា ៖ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​បញ្ជា​ប្លោក​នោម កាត់​បន្ថយ​ការ​លេច​នោម​ដោយ​មិនដឹង​ខ្លួន បន្ថយ​ការ​ឈឺចាប់​ពេល​មក​រដូវ និង​ជួយ​បង្កើត​សមត្ថភាព​បង្ក​កំណើត ។

ក្រៅពី​នេះ​ការ​រួម​ភេទ​ជា​ប្រចាំ ក៏​ជួយ​បង្កើន​ភាពរឹងមាំ​របស់​សាច់ដុំ​ល្អាង​ត្រគាក ជួយ​ផលិត​ទឹករំអិល​ទ្វារមាស​ឱ្យ​បាន​ច្រើន និង​ជួយ​ការពារ​ជំងឺ​មាន​ស្រទាប់​ស្បូន​ផ្នែក​ខាងក្នុង នៅ​ក្រៅ​ស្បូន (Endometriosis) ផង​ដែរ ។

ការ​រួម​ភេទ​អាច​ជួយ​ពង្រឹង​អាង​ត្រគាក​របស់​ស្ត្រី ។ អាង​ត្រគាក​ដែល​រឹង​មាំ ក៏​អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​ដូច​ជា ៖ ការ​ឈឺចាប់​តិច​អំឡុង​ពេល​រួម​ភេទ និង​កាត់​បន្ថយ​ឱកាស​នៃ​ការ​លាន​ទ្វារមាស ។

ស្ត្រី​ដែល​បន្ដសកម្មភាព​ផ្លូវភេទ​ក្រោយ​ពី​អស់​រដូវ គឺ​ត្រូវ​បាន​គេ​ឃើញ​ថា មិនសូវ​ជួបនឹង​បញ្ហា​រួម​ស្វិត​ទ្វារមាស ឬ សឹក​ស្រទាប់​ផ្លូវ​ទ្វារមាស​នោះ​ទេ ដែល​ទាំង​ពីរ​នេះ គឺជា​មូលហេតុ​នៃ​ការ​ឈឺចាប់​ពេល​រួម​ភេទ និង​បង្ក​ជា​បញ្ហា​ដល់​ការ​បត់ជើងតូច​របស់​ស្ត្រី ។

តែ​អ្វី​ដែល​អ្នក​ត្រូវ​ចាប់អារម្មណ៍​នៅ​ពេល​អ្នក​រួម​ភេទ​ជា​ប្រចាំ អ្នក​ត្រូវ​តែ​ឧស្សាហ៍​ធ្វើ​អនាម័យ​ទ្វារមាស​ឱ្យ​បាន​ប្រសើរ ។ នេះ​មិន​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​អ្នក​ទេ ហើយ​ក៏​ជា​អ្វី​ដែល​ដៃគូ​អ្នក​ចូល​ចិត្ត​ផង​ដែរ ព្រោះថា គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ទ្វារមាស​មាន​ក្លិន​អាក្រក់​នោះ​ទេ ។ ទឹក​អនាម័យ​លាង​សម្អាត​ទ្វារមាស គឺ​ត្រូវ​តែ​ជា​ទឹក​អនាម័យ​មានគុណ​ភាពល្អ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​ទ្វារមាស​របស់​អ្នក ។

សូម​បញ្ជាក់​ផង​ដែរ​ថា គ្រូពេទ្យ​ជំនាញ​បាន​និយាយ​ថា មធ្យោបាយ​ដ៏​ល្អ​មួយ ដើម្បី​កុំឱ្យ​មាន​ក្លិន​ប្រដាប់​ភេទ​នោះ គឺ​ការ​ប្រើ​ទឹក​អនាម័យ ដើម្បី​សម្អាត​ជា​ទៀងទាត់ ។ ទឹក​អនាម័យ វ៉ា​ជី​ស៊ី​ល (Vagisil) គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​បំបាត់​ក្លិន​ប្រដាប់​ភេទ ពិសេស​ចំពោះ​ស្ត្រី ។ ដោយសារ​តែ​ប្រ​សិ​ទ​ភាព​របស់​វា​នោះ វ៉ា​ជី​ស៊ី​ល ដែល​ជា​ផលិតផល​អា​មេ​រិ​ក ត្រូវ​បាន​ស្ត្រី​ទូ​ទាំង​ពិភពលោក​និយម​ប្រើ ដើម្បី​ការពារ​កុំឱ្យ​មាន​ក្លិន​ប្រដាប់​ភេទ ។ ព័ត៌មាន​លម្អិត​អំពី Vagisil សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ 099 666 707 / 099 666 708 / 016 889 625 ៕