ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេប៉ូលិសខេត្ត​កោះហៅ៦នាក់មកបំភ្លឺ…​អ្នក​ស្រុក​លើក​គ្នាមួយភូមិមកជាមួយ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ប្រជាពលរដ្ឋរាប់រយនាក់​នាំ​គ្នាដើរ​ដង្ហែ​និងឈរ​ត្រៀបត្រានៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដោយសារ​តែមានការ​កោះហៅតំណាង​សហគមន៍ចំនួន​០៦​នាក់ បំភ្លឺ​រឿងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និងគំរាមកំហែង​ជេរ​ប្រមាថ​ជា​សា​ធា​រណៈ ក៏​ព្រោះតែបងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់នោះ ការពារ​ព្រៃ​សហគមន៍ ​(​ឧត្តម​ស្រែ​ពស់​) ឱ្យ​នៅ​គង់វង្ស…

ខេត្តកំពង់ស្ពឺ​ ៖ ប្រជាពលរដ្ឋរាប់រយនាក់​នាំ​គ្នាដើរ​ដង្ហែ​និងឈរ​ត្រៀបត្រានៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដោយសារ​តែមានការ​កោះហៅតំណាង​សហគមន៍ចំនួន​០៦​នាក់ បំភ្លឺ​រឿងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និងគំរាមកំហែង​ជេរ​ប្រមាថ​ជា​សា​ធា​រណៈ ក៏​ព្រោះតែបងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់នោះ ការពារ​ព្រៃ​សហគមន៍ ​(​ឧត្តម​ស្រែ​ពស់​) ឱ្យ​នៅ​គង់វង្ស ដើម្បី​ទុក​ឱ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ​បាន​ស្គាល់​។

ជាក់ស្តែង​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​ពលរដ្ឋ​សហគមន៍​ប្រ​ម៉ា​ណ​ជិត​៦០០​នាក់ នាំ​គ្នា​ជិះ​រថយន្ត និង​ដង្ហែ​ក្បួនមក ឈរ​នៅ​មុខ​របង​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តកំពង់ស្ពឺ ខណៈ​នគរបាល​បាន​កោះ​តំណាង​សហគមន៍ មក​ធ្វើការ សាក​សួរ​នាំ​បំភ្លឺ ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​និង គំរាមកំហែង​ជេរ​ប្រមាថ​ជា​សាធារណៈ​រឿង​ដី​សហគមន៍​នៅ​ស្រុក​ឱ​រ៉ា​ល់ ។

ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់ ដែល​លើកគ្នា​មក​ធ្វើការ​តវ៉ា​នេះ ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​ការពារ​ដី​ព្រៃ​សហគមន៍ ឧត្តម​ស្រែ​ពស់ រាប់រយ​ហិតា ដែល​គេ​ដឹង​ថា​មាន ក្រុម​មនុស្ស​មួយ​ក្រុម អ្នកមាន​លុយ​មាន​អំណាច​(​យោធា កងរថក្រោះ ដែល​សង្ស័យ​ធ្វើ​ឯកសារ បំភ័ន្ត​ថ្នាក់លើ ចង់​រំលោភ​បំពាន​ដី​ព្រៃ ព្រៃឈើ របស់​សហគមន៍​ឧត្តម​ស្រែ​ពស់​) និង​បាន​ដាក់​គ្រឿងចក្រ​មក​ធ្វើការ
ឈូស​ឆាយ​ចង់បាន​យក​ទៅ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ហើយ​ករណី​បាន​កើតជា​យូរ​មក​ហើយ​រហូត​មក​ទល់​ពេល​នេះ​។

ប៉ុន្តែ​ត្រូវ​បាន​ប្រជា​សហគមន៍​ជា​ច្រើន​នាំ​គ្នា​ធ្វើការ​តវ៉ា ឃាត់​យក​គ្រឿងចក្រ​(​អា​ប៊ុល​) យក​មក​រក្សា​ទុក​នៅផ្ទះ​របស់​លោក ប្រធាន​សហគមន៍ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ ជំនាញ​ចាត់​បន្ត​តាម​ផ្លូវច្បាប់​។​ក្រោយមក​ត្រូវ​បាន​ភាគី​ម្ខាង​ទៀត​ដាក់​ពាក្យបណ្តឹង រហូត​មក​ដល់​ពេល​នេះ រឿងរ៉ាវ​ឈាន​មក​ដល់ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​កោះហៅ តំណាង​សហគមន៍ មក​សួរនាំ ក៏​ប្រជាពលរដ្ឋ​លើកគ្នា​មក​ធ្វើការ​តវ៉ា​តែ​ម្តង​ទៅ​។

ជុំវិញ​បញ្ហា​នេះ​លោក​ឧត្តមសេនីយ៍ទោ សម សា​មួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​មាន​មេធាវី​តំណាង​បាន​ដាក់​បណ្ដឹង ក្រោយ​ពី​គេ​ប្ដឹង​ទាមទារ ជំនាញ​បាន​កោះ​អញ្ជើញ​គាត់​តែ​ចំនួន​៤-៥​នាក់ ឲ្យ​មក​ធ្វើការ​បំភ្លឺ តែ​ដល់​ពួក​គាត់​ឡើង​មក​គ្នា​ច្រើន​ដែល​មិន​អាច​ដោះស្រាយ​គ្នា​កើត ។

លោកស្នងការ​បាន​បន្ត ពេល​នេះ​ជំនាញ​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ ហើយ​រើស​ពេលវេលា​បន្ត​ដើម្បី​ដោះស្រាយគ្នា ។ ​មាន​ន័យ​ថា ថ្ងៃនេះ​យើង​អត់​បាន​ធ្វើការ​ដោះស្រាយ​កើត​ទេ ដោយសារ​តែ​គាត់​លើកគ្នា​មក​ច្រើន​ពេក ។ ជា​ពិសេស ​អ្នក​កាន់​សំណុំរឿង​គាត់​អត់​នៅដាក់​ពាក្យសុំ​ច្បាប់យើង​ឲ្យ​គាត់​ត្រឡប់​ទៅ​វិញ​សិន ​រង់ចាំកោះ​ពួក​គាត់​ក៏​លើក​ក្រោយ​បន្ត​ទៀត​ ៕​​

អត្ថបទសរសេរ ដោយ