ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ខែ​ទៀត​ព្រះ​អង្គ​បរិនិព្វាន​ហើយ

2 ឆ្នាំ មុន

អដ្ឋកថា​លេខ​៥២ ព្រះ​សាស្ដា​កាល​គង់នៅ​ក្នុង​វត្ត​ជេតពន ទ្រង់​ប្រារព្ធ​ព្រះ​អត្តទត្ថ​ត្ថេ​រ​យ៉ាងនេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អំណឹះ​៤​ខែទៀត អំពី​ថ្ងៃនេះ តថាគត​នឹង​បរិនិព្វាន​ហើយ ។ ភិក្ខុ​ប្រមាណ​៧០០​រូប​ដែល​នៅ​ជា​បុថុជ្ជន​គ្រាន់តែ​ពុទ្ធដីកា​ដូច្នេះ​ក៏​កើត​សេចក្ដី​សង្វេគ ហើយ​មិន​លះ​សំណាក់​ព្រះ​សាស្ដា​ឡើយតែ​ត្រាច់​ប្រឹក្សា​គ្នា​ថា…

អដ្ឋកថា​លេខ​៥២ ព្រះ​សាស្ដា​កាល​គង់នៅ​ក្នុង​វត្ត​ជេតពន ទ្រង់​ប្រារព្ធ​ព្រះ​អត្តទត្ថ​ត្ថេ​រ​យ៉ាងនេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អំណឹះ​៤​ខែ
ទៀត អំពី​ថ្ងៃនេះ តថាគត​នឹង​បរិនិព្វាន​ហើយ ។

ភិក្ខុ​ប្រមាណ​៧០០​រូប​ដែល​នៅ​ជា​បុថុជ្ជន​គ្រាន់តែ​ពុទ្ធដីកា​ដូច្នេះ​ក៏​កើត​សេចក្ដី​សង្វេគ ហើយ​មិន​លះ​សំណាក់​ព្រះ​សាស្ដា​ឡើយ
តែ​ត្រាច់​ប្រឹក្សា​គ្នា​ថា អ្នកមាន​អាយុ ពួក​យើង​នឹង​ធ្វើ​ដូច​ម្ដេច​ហ្ន៎ ?

ចំណែក​ព្រះ​អត្តទត្ថ​ត្ថេ​រ​គ្រាន់តែ​ឮ​ថា ព្រះ​សាស្ដា​នឹង​បរិនិព្វាន​ដោយ​កាល​កន្លង​ទៅ​៤​ខែ​ទៀត ក៏​តាំងចិត្ត​ចម្រើន​ធម៌ ទាំង​យប់​ទាំង​ថ្ងៃ​មិន​ដាច់​ធុរៈ​ឡើយ​ដើម្បី​បាន​សម្រេច​ព្រះ​អរហត្ត​ឱ្យ​បាន​មុន​ព្រះ​អង្គ​បរិ​ព្វា​ន ។ ហេតុ​នោះ​ទើប​ព្រះ​ថេរៈ​នោះ​មិន
បាន​ទៅ​កាន់​សម្នាក់​ភិក្ខុ​ទាំងឡាយ​ដើម្បី​ប្រឹក្សា​អ្វី​ទេ ។

លំដាប់​នោះ ភិក្ខុ​ទាំងឡាយ​ពោល​នឹង​ភិក្ខុ​រូប​នោះ​ថា អ្នកមានអាយុ ហេតុ​អ្វី​ទើប​លោក​មិន​មក​សំណាក់​របស់​ពួក​យើង លោក​មិន​ប្រឹក្សា​អ្វី​ៗ ហើយ​ក៏​នាំ​ភិក្ខុ​នោះ​ទៅ​កាន់​សំណា​ក់​ព្រះ​សាស្ដា ក្រាបទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ភិក្ខុ​រូប​នេះ​ធ្វើ​យ៉ាងនេះ​គឺជា​​​ការ​មិន​គួរ​ឡើយ ។

រំពេចនោះ​ព្រះ​សាស្ដា ត្រាស់​ទៅ​កាន់​ភិក្ខុ​នោះ​ថា ម្នាល​ភិក្ខុ​ហេតុ​អ្វី​ទើបអ្នក​ធ្វើ​យ៉ាងនោះ តើ​ព្រោះ​ហេតុ​អ្វី ? អត្តទត្ថ​ត្ថេ​រ​ក៏​ក្រាបទូល​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន ឮ​ថា​ព្រះអង្គ​នឹង​បរិនិព្វាន​ដោយ​កាល​កន្លង​ទៅ​៤​ខែ​ទៀត ទើប​ខ្ញុំព្រះអង្គ​ព្យាយាម​ចម្រើន​ធម៌ដើម្បី​សម្រេច​ព្រះ​អរហត្ត​ក្នុង​កាលដែល​ព្រះ​អង្គ​កំពុង​នៅ​មាន​ព្រះ​ជន្ម ។

គ្រាន់តែ​ឮ​ពាក្យ​ភិក្ខុ​នោះ​ភ្លាម ព្រះ​បរម​សា​សា្ត​ត្រាស់​ប្រទាន​សព្ទសាធុការពរ​ដល់​ភិក្ខុ​នោះ ហើយ​មិនយូរ​ប៉ុន្មាន​ភិក្ខុ​នោះ​ក៏​បាន​សម្រេច​ព្រះ​អរហត្ត​ជា​ព្រះអរហន្ត​ដ៏​ប្រសើរ​ក្នុង​លោក ចំណែក​ពួក​ភិក្ខុ​ដែល​រវល់​តែ​ប្រឹក្សា​គ្នា​មិន​បាន​សម្រេច​ធម៌​អ្វី​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ