ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMSOC​ ​កំណត់​យក​ថ្ងៃ​១៨ ធ្នូ​ ប្រារ​ព្ធ​ពិធី​ដ៏​ធំ​មួយ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ បាន​កំណត់​យក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ​ឆ្នាំ​២០២១ ដើម្បី​ប្រារ​ព្ធ​

រាជធានី​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ បាន​កំណត់​យក​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ​ឆ្នាំ​២០២១ ដើម្បី​ប្រារ​ព្ធ​ពិធី​ដ៏​ធំ​មួយ​នេះ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣​ ។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​​លោក​​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​CAMSOC ​ដែល​បាន​មាន​ប្រសាសន៍​ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​លោក​​ប​ណ្ឌិ​ត​ថោ​ង ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​ជា​អនុប្រធាន​អចិ​ន្ត្រៃ ​CAMSOC​ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ​វិច្ឆិកា​ ។

​លោក​វ៉ា​ត់ ចំរើន​ បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ដំណើរការ​នៃ​ការ​ត្រៀម​ប្រារ​ព្វ​ធ្វើ​ពិធី​ដ៏​ធំ​នា​ពាក់កណ្ដាល​ខែធ្នូ​ខាង​មុខ​នេះ គឺ​នៅ​វេលា​ពេល​ព្រឹក ដោយ​បានការ​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ដ៏​ខ្ពង់​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​​លោក​​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា តំណាង​ឱ្យ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជា​គណៈអធិបតី​ក្នុង​ការ​ប្រារ​ព្វ​ធ្វើ​ពិធី​ចំនួន​៣​បញ្ចូល​គ្នាទី​១ ​ការ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​វិមាន​ពហុ​កីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ ពិធី​ទី​២​ គឺ​ធ្វើការ​អបអរ​សារ​ទរ​នៃ​ដំណើរការ​រាប់​ថយក្រោយ​៥០០​ថ្ងៃ ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣ និង​អត្ថន័យ​ទី​៣​គឺ​ការ​ប្រកាស​យុទ្ធនាការ​ជាតិ​ផ្សព្វផ្សាយ ស៊ី​ហ្គេ​ម បាន​ន័យ​ថា​ការ​ផ្សព្វផ្សាយ​ស៊ី​ហ្គេ​ម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នឹង​ត្រូវ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៨ ​ខែធ្នូ​នេះ​ទៅ រួម​គ្នា​កម្លាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាតិ​ទាំងមូល បូក​រួម​ជាមួយ​ការងារ​ការទូត​ក្រៅប្រទេស​បូក​ចូក​គ្នា ផ្គុំ​គ្នា សម្លេង​តែ​មួយ ថា​ជួយ​គាំទ្រ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ក្រោម​ប្រធានបទ​ «កីឡា​រស់​ក្នុង​សន្តិភាព​» ​។ ​

នេះ​ជា​ពិធី​មួយ​ដ៏​មាន​សារៈសំខាន់​និង​ជា​កំណត់​ត្រា​មួយ​ថ្មី​សម្រាប់​កត់ត្រា​ទុក​ក្នុង​ដំណើរ​ឆ្ពោះទៅ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ផង និង​ជា​កំណត់​ត្រា​មួយ​ប្រចាំ​ឱ្យ​ការ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផង​។​នៅ​ក្នុង​កម្មវិធី​ដ៏​មហោឡា​រឹក​នេះ​ទៀត​ក៏​មានការ​ចូលរួម​ពី​សិល្បៈករ សិល្បៈ​ការិនី​ និង​កីឡាករ កីឡាការិនី​ជាង​១០០០​នាក់​ថែម​ទៀត ដើម្បី​បង្ហាញ​និង​សម្ដែង​ចេញពី​អត្ថន័យ​នូវ​កា​រឹតចំណង​សាមគ្គីភាព​មិត្តភាពកម្ពុជា​-ចិន​ ជា​មិត្ត​ដែកថែប​នេះ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ