ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ប្រមាណ​៣​ម៉ោង អ្នក​បន្ទាយ​មាន​ជ័យ​ធូរទ្រូង​បន្តិច

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ស្ទើរ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​ម៉ោង​ប្រមាណ​១​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៦

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា នៅ​ស្ទើរ​គ្រប់​ស្រុក​ទូ​ទាំង​ខេត្តបន្ទាយមានជ័យ​កាលពី​វេលា​ម៉ោង​ប្រមាណ​១​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១០ ឧសភា ២០១៦ ភ្លៀង​លាយឡំ​និង​ខ្យល់​បាន​ធ្លាក់​និង​បោកបក់​ខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភាគច្រើន​មានការ​ត្រេកអរ​សប្បាយ​រីករាយ​ក្នុង​ចិត្ត បន្ទាប់​ពី​ជួប​ភាពរាំងស្ងួត​និង​ធាតុអាកាស​ក្តៅ​ហួតហែង​អស់​រយៈពេល​ជា​ច្រើន​ស​ប្តា​ហ៍​នោះ​រួច​មក ។

យ៉ាងណា​ក៍ដោយ ភ្លៀង​លាយឡំ​ខ្យល់​ខ្លាំង​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ មិន​ទាន់​មាន​របាយការណ៍​ពី​ការ​ខូចខាត​ផ្ទះសម្បែង ឬ​បាត់បង់​ជីវិត​ប្រជាពលរដ្ឋ​បណ្តាល​មក​ពី​ខ្យល់​កន្ត្រាក់ និង​ផ្គរ រន្ទះ​នោះ​នៅឡើយ​ទេ ។

ជាមួយ​គ្នា​នេះ​ដែរ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ជួបនឹង​កង្វះខាត​ទឹក​ប្រើប្រាស់ គឺ​មានទឹក​ប្រើប្រាស់​និង​អាច​ប្រកប​មុខរបរ​កសិកម្ម​ផ្សេង​ៗ​បាន តាម​រយៈ​ភ្លៀង​កាលពី​ថ្ងៃ​ម្សិលមិញ​និង​ការ​ជួយ​ជ្រោមជ្រែង​ដឹក​ទឹក​និង​បូមទឹក​ពី​អាជ្ញាធរ​ពាក់​ព័​ន្ឋ​ពិសេស​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ៕