ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​កម្ពុជា ចិន ​មា​ន​ទុន​វិនិ​យោ​គ ២៧ ពាន់​លាន​ដុល្លារ និង​ជំនួយ​ជា​ង ៤ ពាន់​លាន​ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ខែតុលា ២០២១ ទុន​វិនិយោគ​ពី​ប្រទេស​ចិន​នៅ​កម្ពុ​ជា​មាន​ចំនួន​ប្រមាណ ២៧ ពាន់​លាន​ដុល្លារ​អាមេរិ​ក ។ ​នៅក្នុង​ជំនួប​ជាមួយឯកអគ្គ​រដ្ឋទូត​ចិន ​ប្រចាំ​កម្ពុ​ជា​កាលពី​ថ្ងៃទី…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ខែតុលា ២០២១ ទុន​វិនិយោគ​ពី​ប្រទេស​ចិន​នៅ​កម្ពុ​ជា​មាន​ចំនួន​ប្រមាណ ២៧ ពាន់​លាន​ដុល្លារ​អាមេរិ​ក ។ ​នៅក្នុង​ជំនួប​ជាមួយឯកអគ្គ​រដ្ឋទូត​ចិន ​ប្រចាំ​កម្ពុ​ជា​កាលពី​ថ្ងៃទី ២៩ វិច្ឆិកា ២០២១ ដើម្បី​ផ្សព្វផ្សា​យ​ពី​ច្បា​ប់​វិនិយោគ​ថ្មី​របស់​កម្ពុ​ជា លោក ​សុខ ចិន្ដា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុ​ជា ​បានឱ្យ​ដឹង​ថា​ ក្រៅពី​ការ​ទុន​វិនិយោគ​នៅ​កម្ពុជា​ច្រើ​ន​ជា​ង​គេ​ហើយ​នោះ ចិន ​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​យ៉ាងច្រើន​ផង​ដែរ​ជាក់ស្ដែង​ចាប់តាំងពី​ឆ្នាំ ១៩៩២ ដល់​ឆ្នាំ ២០២០ ចិន ​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​គិតជា​ទឹកប្រាក់ ៤.៦៥៥ លាន​ដុល្លារ​អាមេរិក ។

លោក ​សុខ ចិន្តា​សោភា បាន​ជម្រាប​ទៅកាន់​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ថា ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ត្រូវ​បាន​តាក់តែង​ឡើង​ស្របតាម​ការ​ចង្អុលបង្ហាញ​របស់​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ដើម្បី​ឆ្លើយតបទៅនឹង​ការប្រែប្រួល​នៃ​ភូមិសាស្​ត្រ នយោបាយ​ និង​សេដ្ឋកិច្ច បដិវត្តន៍​ឧស្សាហកម្ម ៤.០ បរិវត្ត​កម្ម​ឌីជីថល និង​ការ​រអាក់​រ​អួល​នៃ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​សាកល​ដែល​បណ្ដា​លម​ក​ពី​កូ​វីដ ១៩ សំដៅ​ច្បាម​យក​កាលានុវត្ត​ភាពជា​អតិ​បរ​មាន​ពី​និម្​មាបនកម្ម សេដ្ឋកិច្ច​ក្នុង​តំបន់​ដែល​កំពុង​វិវត្ត​យ៉ាង​ឆាប់​សហ័ស ក៏ដូចជា​ទាញ​យក​ផលប្រយោជន៍​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពហុភាគី និង​ទ្វេភាគី ។

មន្រ្តី​កម្ពុជា​បញ្ជាក់​ថា ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​និង​កែទម្រង់​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាបន្តបន្ទាប់ និង​ចុងក្រោយ​នេះ បាន​ចុះហត្ថលេខា​ស្ដីពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិ​ការ​សមត្ថភាព​ផលិត និង​ការ​វិនិយោគ ។ តាមរយៈ​ការ​ផ្សព្វផ្សាយ លោក​រំពឹង​ថា ​វិនិយោគិន​ចិន​នឹង​បាន​យល់កាន់តែ​ច្បាស់​ និង​ស៊ីជម្រៅ ពី​ច្បាប់​វិនិយោគ​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា និង​សម្រេចចិត្ត​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត និង​ក្នុង​ពេល​ដែល​កម្ពុជា​បាន​លើកលែង​ការ​ធ្វើ​ចត្តា​ឡីស័​ក អ្នកដំណើរ​បរទេស​ចូល​មក​កម្ពុជា សម្​រាប់​អ្នកដំណើរ​ចាក់​វ៉ាក់សាំង​ដូ​សមូល​ដ្ឋាន​រួចរាល់ ។

លោក ​វ៉ាង វិន​ធាន ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ បាន​មានប្រសាសន៍ថា ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​ និង​ចិន ធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​ទិសដៅ​វិនិយោគ​ដ៏​សំខាន់​សម្រាប់​ចិន ហើយ​តាមរយៈ​ច្បាប់​ស្ដីពី​ការ​វិនិយោគ​ថ្មី នឹង​ធ្វើ​ឱ្យ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ​មួយ​ខ្សែ​ក្រ​វ៉ាត់​មួយ និង​ការ​ចូលជាធរមាន​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា ចិន កិច្ច​សហប្រតិបត្តិ​ការ​វិនិយោគ​កម្ពុជា ចិន​នឹង​ទទួល​បាន​លទ្ធផល​គួរ​ជាទី​គាប់ប្រសើរ​ជាក់ជា​មិនខាន ។

ក្នុងរយៈពេល ៦ ខែ​ដំបូង​ឆ្នាំ ២០២១ នេះ កម្ពុជា​ក៏​ទទួល​បាន​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រមាណ ៣៩ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ចិន​នៅតែ​ឈរ​លំដាប់​កំពូល​ជា​អ្នក​វិនិយោគ​ច្រើន​ជាង​គេ ដោយមាន​ទឹកប្រាក់​ប្រមាណ ១៧,៣ ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ប្រមាណ ៤៤,២ ភាគរយ​នៃ​ទឹកប្រាក់​វិនិយោគ​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ