ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​កូ​វី​ដ​​ថយ​មក​ត្រឹម​២២​នាក់ ​ខណៈ​ជាសះស្បើយ​​១៩​នាក់​ និង​ស្លា.ប់​៥​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ថយ​មក​ត្រឹម​២២​នាក់ ព្យាបាល​ជាះ​ស្បើយ​១៩​នាក់ និង​ស្លា​.​ប់​៥​នាក់​។

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ថយ​មក​ត្រឹម​២២​នាក់ ព្យាបាល​ជាះ​ស្បើយ​១៩​នាក់ និង​ស្លា​.​ប់​៥​នាក់​។

ក្រសួង​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​ថ្មី​ចំនួន ២២ (PCR) នាក់​ទៀត ជា​សះស្បើយ ១៩ នាក់ និង​ស្លា​.​ប់ ៥ នាក់ (៣ នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​)​។ ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី មាន​ករណី​ឆ្លង​សហគមន៍ ១៩ នាក់ នឹង​អ្នកដំណើរ​ពី​បរទេស ០៣ នាក់​។

ក្រសួង​ក៏​បាន​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹ ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​សរុប ១២០,១៣៤ នាក់ អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ១១៦,៥០៧ នាក់ និង អ្នក​ស្លា​.​ប់​ចំនួន ២,៩៤០ នាក់​។

សូម​ជម្រាប​ថា ការ​ឆ្លង​ជំងឺ​កូ​វី​ដ​ថយ​ចុះ​នេះ ខណៈ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​មាន​ចំនួន​ច្រើន​។

ក្រសួង​បន្ត​ថា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ នៅ​កម្ពុជា គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ គ្រូពេទ្យ​បាន​ចាក់​លើ​ប្រជាជន​អាយុ​ពី​១៨​ឆ្នាំ​ឡើង មាន ១០០,៨៨% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​១០​លាន​នាក់​។ ចាក់​លើ​កុមារ​-​យុវវ័យ​អាយុ​ពី​១២​ឆ្នាំ ទៅ​ក្រោម ១៨​ឆ្នាំ មាន ៩៨,៧១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១,៨២៧,៣៤៨ នាក់​។

ចាក់​លើ​កុមារ​អាយុ​ពី​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ មាន ១០៤,៣៨% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ១,៨៩៧, ៣៨២ នាក់​នឹង​លើ​កុមារ​អាយុ ០៥​ឆ្នាំ មាន ៨៧,២១% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤,៣១៧ នាក់​។ ក្រសួង​ថា ជា​លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​លាន​នាក់ មាន ៨៨,៣៦% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ