ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​មន្ត្រី​បើកភ្លើង​ខៀ​វ៖ ​​វៀតណាម​ដាក់​យ៉​ប្រមូល​​ផល​ត្រី​យ៉ាង​រំភើយ

2 ឆ្នាំ មុន

ខេត្តកណ្តាល ៖ យោង​តាម​ប្រភព​ព័ត៌មានបាន​បង្ហើប​ប្រាប់​ថា សហគមន៍​អតីត​ឡូត៍​លេខ១១ សណ្តារ​-​ក្អម​សំណ ស្រុក​លើក​ដែក សង្ស័យឃុបឃិត​ត្នា​ជាមួយ​មន្ត្រី​ជលផល​កាត់​ព្រែក​លក់ក្នុង​តម្លៃ​រាប់​ពាន់​ដុល្លារ ទៅ​ឱ្យ​ជនជាតិ​វៀតណាមដាក់​យ៉​ប្រមូល​ផល​ត្រី​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​តោន ដោយ​ជ្រក​ក្រោម​ផ្លា​ក​សហគមន៍ ។…

ខេត្តកណ្តាល ៖ យោង​តាម​ប្រភព​ព័ត៌មានបាន​បង្ហើប​ប្រាប់​ថា សហគមន៍​អតីត​ឡូត៍​លេខ១១ សណ្តារ​-​ក្អម​សំណ ស្រុក​លើក​ដែក សង្ស័យឃុបឃិត​ត្នា​ជាមួយ​មន្ត្រី​ជលផល​កាត់​ព្រែក​លក់ក្នុង​តម្លៃ​រាប់​ពាន់​ដុល្លារ ទៅ​ឱ្យ​ជនជាតិ​វៀតណាមដាក់​យ៉​ប្រមូល​ផល​ត្រី​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់​តោន ដោយ​ជ្រក​ក្រោម​ផ្លា​ក​សហគមន៍ ។

ជាក់ស្ដែង កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នក​សារព័ត៌មាន​យើង​បាន​ទៅ​ថត​ផ្ដិតយក​រូបភាព​យ៉​ក្រឡា​ញឹក​ដែល​ជន ជាតិ​វៀតណាមដាក់​កាត់​ទទឹង​ព្រែក​២​កន្លែង​ផ្សេង​គ្នា ។ នៅ​ចំណុច​ទី​១-​ព្រែក​បា​តឹង ស្ថិត​ក្នុង​ឃុំ​ព្រែក​ជ្រៃ ស្រុកកោះធំ គ្រប់គ្រង​ដោយ​ជនជាតិ​វៀតណាម​ឈ្មោះ ណា​ម ។ នៅ​ចំណុច​ទី​២-​ព្រែក​បឹង​តូច ស្ថិត​ក្នុងភូមិ​ក្អម​សំណ​ក្រោម ឃុំ​ក្អម​សំណ ស្រុក​លើក​ដែក គ្រប់គ្រង​ដោយ​ជនជាតិ​វៀតណាម​ឈ្មោះ ឌឿ​ក កំពុង​ធ្វើ​សកម្មភាព​ល្មើស​នេសាទ​ដាក់​យ៉​ស្បៃ​មុង​ក្រឡា​ញឹក​កាត់​បិទ​ជិត​ទទឹង​ព្រែក ប្រមូល​ផល​ត្រី​តូច​ធំ​គ្រប់​ប្រភេទ​ដឹក​យក​ទៅ​លក់​បន្ត​ឱ្យ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម ក្នុង​១​ថ្ងៃ​ៗ​រាប់​តោន ។


មិនតែប៉ុណ្ណោះ គេ​សង្កេត​ឃើញ​វត្តមាន​មន្ត្រីរដ្ឋបាល​ជលផល​កោះធំ​នៅ​ប្រចាំការ ថែម​ទាំងស្រែក​គំរាម​មក​លើ​អ្នក​សារព័ត៌មាន ដែល​បាន​ទៅយក​ព័ត៌មាន​នៅ​ចំណុច​នោះ ដោយ​ហាម​មិន​ឱ្យ​អ្នក​សារព័ត៌មាន​ថត​យក​រូបភាព​ទៀត​ផង ។ ប្រភព​ព័ត៌មាន​ខាង លើ​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ដាក់​យ៉​ប្រមូល​ផល​ត្រី​របស់​ជនជាតិ​វៀតណា​ម​បាន​ដោយ​រលូន​បែប​នេះ គឺ​ដោយសារ​តែ​ជន ជាតិ​ វៀតណាម​ចំណាយ​លុយ​ទិញ​ត​ពី​សហគមន៍​អតីត​ឡូត៍​១១(​សណ្តារ​-​ក្អម​សំណ​) ក្នុង​១​កន្លែង​តម្លៃ​ប្រហែល​១០.០០០​ដុល្លារ​ទៅ
១៥.០០០​ដុល្លារ ទៅ​២០.០០០​ដុល្លារ​សហរដ្ឋអា​មេ​រិ​ក​ក្នុង​មួយ​រដូវ ។


គួរ​បញ្ជាក់​ថា នៅ​ក្នុងស្រុក​លើក​ដែក ចាប់ពី​ឃុំ​ព្រែក​ដាច់​រហូត​ដល់​ឃុំ​ក្អម​សំណ មានការ​ដាក់របាំង​យ៉​ធំ​ៗ​កាត់​ទទឹង​ព្រែ​កម្រ​មូល​ផល​ត្រី​ចំនួន​២៥​កន្លែង ដែល​អ្នកគ្រប់គ្រង​មាន​ទាំង​ខ្មែរ​និងជនជាតិ​វៀតណាម ដោយ​ជ្រក​ក្រោម​ផ្លា​ក​សហគម​ន៍​ក្រោម​លេស​ប្រមូល​ផល​ត្រី​លក់​យក​លុយ ធ្វើការ​អ​ភ​វ​ឌ្ឍ​មូលដ្ឋាន ។ ប៉ុន្តែ​ពី​១​ឆ្នាំទៅ​១​ឆ្នាំមិន​ដែល​ឃើញ​មានការ​អភិវឌ្ឍ​ស្តារ​ព្រែក ឬ​ធ្វើ​ផ្លូវ​នោះ​ឡើយ ចំណែក​ព្រែក​គោក​រាក់ ផ្លូវ​ខូចខាត​ពិបាកធ្វើ​ដំណើរ​យ៉ាងណា​ក៏​មិន​ខ្វល់ ។ រីឯ​ផ្លូវ​តាម​មាត់​ព្រែក​ខ្លះ​ដែល​ធ្វើ​រួច គឺ​លុយ​គម្រោង​អភិវឌ្ឍន៍​ភូមិ​-​ឃុំ ឬ​លុយ​របស់​ក្រុមការងារ​រាជរ​ដ្ឋាភិ​បាល​ចុះ​ជួយ​មូលដ្ឋាន​ធ្វើ​ទេ ។


ទន្ទឹម​នឹង​នោះ នៅ​តាម​ព្រែក​មួយ​ចំនួន​គ្រាន់តែ​ពលរដ្ឋ​ទៅ​ធ្វើ​ចម្ការ​ក្បែរ​ព្រែក ហើយ​ដាក់​សំណា​ញ់​គ្រាន់​បាន​ត្រី​ខ្លះមក​ធ្វើ​ម្ហូប ក៏​ត្រូវ​ក្រុម​សហគម​ន៍​ទាំងនោះ​រារាំង​និង​គំរាម​ចាប់​យក​សំណាញ់​ក៏​មាន​ដែរ ។ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក មាស សាន់ នាយ
សង្កាត់​រដ្ឋបាល​ជលផល​លើក​ដែក ធ្លាប់​បាន​ប្រាប់ភ្នាក់ងារ​យើង​យ៉ាង​ខ្លី​ថា នៅ​ក្នុងស្រុក​លើក​ដែក មាន​សហគមន៍​ដាក់​របាំង​យ៉​តាម​ព្រែក​យក​ត្រី តែជាង​១០​កន្លែង​ទេ ។ រីឯ​លោក ប៉េង លី ប្រធាន​សហគមន៍​អតីត​ឡូត៍​១១(​សណ្តារ​-​ក្អម​សំណ​)បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២១​ថា រឿង​នេះ​រូប​លោក​មិនដឹង​ទេ សូម​សួរ​ទៅ​ខាង​ជលផល​ខេត្ត​ចុះ ។


ដោយឡែក លោក ហេង ធា​រិ​ទ្ធ នាយ​ខណ្ឌរដ្ឋបាល​ជលផល​កណ្តាល បាន​ប្រាប់​ភ្នាក់ងារ​យើង​តាម​ទូរស័ព្ទ​ថា រឿង​មួយ​ចំនួន​រូប​លោក​ មិនបានដឹង​ទេ សូម​សួរ​ទៅ​ខាង​សង្កាត់​បានដឹង ។ បើ​តាម​លោក​ដឹង ការ​ដាក់​របាំង​យ៉​ប្រមូល​ផលត្រី​នោះ គឺ​សុទ្ធតែ​សហ គមន៍​ខ្មែរ រីឯ​ជនជាតិ​វៀតណា​ម​គ្រាន់តែ​ជួល​គេ​យក​មក​ធ្វើ​ជា​អ្នក​បច្ចេកទេស​ដាក់​ទេ ។ ទោះជា​យ៉ាងណា លោកនាយ​ខណ្ ឌ​ជលផល មិន​បាន​បញ្ជាក់​ប្រាប់​ពី​ការ​កាត់​ព្រែក​លក់ និង​ការ​កំណត់​ក្រឡា​ឱ្យ​ដាក់​របាំង​យ៉​ទំហំ​ប៉ុន្មាន​នោះទេ គ្រាន់តែ​ប្រាប់​ថា មិន​អនុញ្ញាត​ឱ្យ​ដាក់​ក្រឡា​ញឹក​ទេ ហើយ​ក៏​បើក​ឱ្យ​ពលរដ្ឋ​បង់សំណាញ់​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ សម្រាប់​ផ្គត់ផ្គង់​ជីវភាព ៕