ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុញ្ញាត​ឱ្យ​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ បើក​ដំណើរការ​ឡើង​វិញ​ចាប់ពី​ថ្ងៃ​ទី​៣០​វិច្ឆិកា​នេះ

2 ឆ្នាំ មុន
  • ភ្នំពេញ

មិន​ទាន់​បាន​មួយ​ថ្ងៃ​ស្រួលបួល​ផង ស្រាប់តែ​អាជ្ញា​រាជធានី​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​សម្រេច​អនុ​ញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ចំពោះ​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​

រាជធានី​ភ្នំពេញ ៖ មិន​ទាន់​បាន​មួយ​ថ្ងៃ​ស្រួលបួល​ផង ស្រាប់តែ​អាជ្ញា​រាជធានី​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​សម្រេច​អនុ​ញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​ចំពោះ​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​។

យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ បានឱ្យ​ដឹង​ថា អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក ឱ្យ​បើក​ដំណើរការ​ឡើង​វិញ ពិតមែនតែ​ត្រូវ​តែ​អនុវត្ត​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​។ ការសម្រេចជាថ្មីឱ្យបើកដំណើរការនេះ គឺប្រែប្រួលយ៉ាងលឿនជាទីបំផុត ព្រោះកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា រដ្ឋបាល​រាជធានី​ភ្នំពេញ​ បានសម្រេចឱ្យ រ៉ាអូខេ រង្គសាល និង​ឌី​ស្កូ ត្រូវបន្តបិទដំណើរការ ៧ ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី ៥ ខែធ្នូ ។

ជាមួយ​គ្នា​នោះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា « ម្ចាស់​​ទីតាំង ឬ ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក ចាំបាច់​ត្រូវ​មាន​កាតព្វកិច្ច​ចាត់តាំង​បុគ្គលិក​ប្រចាំការ​នៅ​មុខ​ច្រកចេញ​-​ចូល​ទីតាំង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង ស្រប​តាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​ប្រកាន់ខ្ជាប់​ជា​និច្ច​នូវ​វិធានការ «៣ ការពារ និង ៣ កុំ​» របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា (SOP)​របស់​ក្រសួងទេសចរណ៍ គោលការណ៍​ណែនាំ​របស់​​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់ គឺ ការ​វាស់​កម្តៅ ការ​ធ្វើ​អនាម័យ និង​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ជាដើម​។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា ប្រគល់​ភារកិច្ច​ជូន​គណៈ​បញ្ជាការ​ដឹកនាំ​ការ​អនុវត្ត​ច្បាប់​នៅ​ថ្នាក់​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​​១៤ មន្ទីរ ទេសចរណ៍​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​សហការ​ចុះ​ណែនាំ និង​ត្រួតពិនិត្យ​ដូច​មាន​ចែង​ក្នុង​ខ្លឹមសារ​នៃ​សេចក្តីសម្រេច​នេះ​៖ ឱ្យ​មាន​ប្រសិទ្ធ​ភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។ ក្នុង​ករណី​រក​ឃើញ​ម្ចាស់​ទីតាំង ឬ ម្ចាស់​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល និង​ឌី​ស្តូ​តែ​ក​ណាមួយ មិន​អនុវត្ត ឬ អនុវត្ត​មិន​បាន​ត្រឹមត្រូវ​តាម​ការ​ណែនាំ​នេ​៖ ត្រូវ​ចាត់វិធានការ​ដកហូត​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត និង​អាច​ឈាន​ទៅ​បិទ​ទីតាំង​ទាំងស្រុង​។

ដោយឡែក ចំ​ពោ​៖ បុគ្គល​ល្មើស​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួម​ទាំង​ការ ផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​​បុគ្គល​ល្មើស ស្រប​តាម​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សា.ហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង​ឡើយ​។ បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណា ដែល​បាន​ដាក់​ចេញ​ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ មុន​ពេល​សេចក្តីសម្រេច​លេខ​ចូល​ជា​​ធរមាន ហើយ​ដែល​មិន​ផ្ទុយ​នឹង​សេចក្តីសម្រេច​លេ​៖ ត្រូវ​មាន​អានុភាព​អនុវត្ត បន្ត​រហូត​ដល់​មាន​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ថ្មី​មក​ជំនួស​។ ប្រការ​២ នៃ​សេចក្តីសម្រេច​លេខ ៣៤២/២១ សសរ ចុះ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៥​ខែធ្នូ ឆ្នាំ​២០២១ និង​បទ​ប្បញ្ញត្តិ​ទាំងឡាយ​ណា ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេះ ត្រូវ​ទុកជា​និរាករណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ