ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ជាង៣០នាក់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ឃាត់ខ្លួន​ពេល​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ធ្វើការ​នៅ​បាងកក

2 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ជនជាតិ​ខ្មែរ ៣២ នាក់​និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា ៦៣ នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លូ​ន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​

ប្រទេស​ថៃ ៖ ជនជាតិ​ខ្មែរ ៣២ នាក់​និង​ជនជាតិ​មី​យ៉ា​ន់​ម៉ា ៦៣ នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លូ​ន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ខុស​ច្បាស់ គ្មាន​ឯកសារ​សម្គាល់​ខ្លួន ដើម្បី​ចូល​ទៅ​ធ្វើការ​នៅ​ក្រុង​បាងកក និង​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ។ នេះបើតាមការចុះផ្សាយរបស់កាសែតថៃ បាងកកប៉ុស្តិ៍ នាថ្ងៃទី ៣០​ ខែវិច្ឆិកា ឆ្នាំ២០២១។

អាជ្ញាធរ​ថៃ​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន ពលករ​ចំណាកស្រុក​ជិត​១០០​នាក់ មក​ពី​ប្រទេស​កម្ពុជា និង​មី​យ៉ា​ន់​ម៉ា ត្រូវ​បាន​ធ្វើ​ឡើង នៅ​ខេត្ត​រ៉ា​ណ​ង (Ranong) និង​ស្រះ​កែវ (Sa Kaeo) ក្នុង​ការ​បង្ក្រាប​ការ​ឆ្លង​ព្រំដែន​ខុសច្បាប់​។

នៅ​ខេត្ត​ស្រះ​កែវ កម្លាំង​ចម្រុះ​បាន​ចាប់​ជនជាតិ​ខ្មែរ​ចំនួន ៣២ នាក់ ក្នុង​នោះ​មាន​ក្មេង​ប្រុស ៣ នាក់ ខណៈ​ពួក​គេ​កំពុង​លួច​ចូល​ស្រុក​ថៃ តាម​ច្រក​ខុ​ក​ស៊ុ​ង​។ គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​ខែ្ម​រដែ​ល​ត្រូវ​បាន​ឃាត់ខ្លួន «​មាន​ឯកសារ​ធ្វើ​ដំណើរ​ទេ​» ។

ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន បាន​និយាយ​ថា ពួក​គេ​ត្រូវ​បាន​ភ្នាក់ងារ​កម្ពុជា​រត់ពន្ធ​ចូល ហើយ​គ្រោង​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ទីក្រុង​បាងកក ខេត្ត​សា​មុត​ប្រា​កាន ខេត្ត​រ៉ា​យ៉ង ខេត្ត​ឈុ​ន​បុរី និង​ខេត្ត ឆា​ឈឿ​ង​សៅ​។

ករណី​នេះ ត្រូវ​បាន​គេ​ជឿ​ថា​លំហូរ​ចូល​នៃ​ពលករ​ចំណាកស្រុក​នា​ពេល​ថ្មី​ៗ​នេះ ត្រូវ​បណ្តាល​មក​ពី​ការ​កៀក​នឹង​ថ្ងៃ​ផុតកំណត់ (​ថ្ងៃ​អង្គារ ទី ៣០ ខែវិច្ឆិកា​) សម្រាប់​កម្មករ ពលករ (​ដែល​បាន​ជួល​ដោយ​ខុសច្បាប់​) ដើម្បី​ធ្វើ​សេចក្តីរាយការណ៍ និង​ត្រូវ​សុំ​នូវ​ការ​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ និង​ធ្វើការ​ដោយ​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ ។

នៅ​ក្នុងស្រុក La-un នៃ​ខេត្ត Ranong កម្មករ​សរុប​ចំនួន ៦៣ នាក់​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា ក៏​ត្រូវ​បាន​ឃាត់ខ្លួន នៅ​ពេល​ដែល​អាជ្ញាធរ​បាន​បញ្ឈប់ និង​ឆែកឆេរ​រថយន្ត​មួយ ហើយ​បាន​រក​ឃើញ​បុរស ២១ នាក់​បាន​ញាត់​នៅ​ខាងក្នុង​ឃ្លុប​ឡាន ។

អ្នកបើកបរ​ជនជាតិ​ថៃ អាយុ ២៩​ឆ្នាំ បាន​សារភាព​ថា ខ្លួន​កំពុង​ដឹក​ពួក​គេ​ទៅ​កាន់​ចំការ​ដូងប្រេង ដែល​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន ២១ នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ដាក់ចុះ​រួចរាល់ ហើយ​។ បើ​តាម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា ពលករ​ចំណាកស្រុក​ទាំងនោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្រុក Hat Yai ខេត្ត Songkhla និង​ប្រទេស​ម៉ា​ឡេ​ស៊ី ។

ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Prawit Wongsuwon បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ ខណៈ​ដែល​ប្រទេស​នេះ​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចំណាត់ថ្នាក់​របស់​ប្រទេស​នៅ​ក្នុង​របាយការណ៍​ស្តី​ពី​ការ​ជួញដូរ​មនុស្ស​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ