ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមកម្លាំង​ជាង​២០០​នាក់​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​តំបន់​បឹង​ទន្លេសាប

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ត្រៀមកម្លាំង​ចំនួន​២១៩​នាក់​ដើម្បី​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក តំបន់​បឹង​ទន្លេសាប ហើយ​ការ​ត្រៀមកម្លាំង​នេះ គឺ​ធ្វើ​ឡើង​នៅ

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ត្រៀមកម្លាំង​ចំនួន​២១៩​នាក់​ដើម្បី​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក តំបន់​បឹង​ទន្លេសាប ហើយ​ការ​ត្រៀមកម្លាំង​នេះ គឺ​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជា​ការ​ណែនាំ​ពី ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស និង​វិធានការ​ពី​ឯកឧត្តម អ៊ុ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ ក្រោយ​សារ​ណែនាំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​វិធានការ​ទប់ស្កាត់​ការ​រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ តំបន់​លិច​ទឹក ដែល​ជា​ជម្រក​មច្ឆា​ជាតិ​។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ប្រជុំ​រៀបចំ​គណៈកម្មការ​ហើយ ក៏​បាន​ត្រៀមកម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ចំនួន​២១៩​នាក់ ដើម្បី​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​កាប់​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក​តំបន់​៣​ជាប់​បឹង​ទន្លេសាប នៅ​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ស្ថិត​នៅ​ក្នុងភូមិ​ស្រុក​ព្រះនេត្រព្រះ និង​ស្រុក​មង្គល​បូ​រី​។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន បាន​បញ្ជាក់​ថា ៖ កម្លាំង​កងរាជអាវុធហត្ថ ត្រូវ​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ពេល​ចុះ​ប្រតិបត្តិការ​ទប់ស្កាត់​ការ​រុករាន​ទន្ទ្រានព្រៃ​លិច​ទឹក និង​វាតទី​យក​ដី​បឹង​ទន្លេសាប​តំបន់​៣ ត្រូវ​អនុវត្ត​អោយ​បាន និង​មាន​ប្រសិទ្ធភាព តម្លាភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ