ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្តហាមឃាត់ដំណើរការខារ៉ាអូខេ រង្គសាល តែអាពាហ៍ពិពាហ៍អាចរៀបចំបាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ៧ (​ប្រាំពីរ​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២១ ។ ក៏​ប៉ុន្តែ ការ​រៀបចំ​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​សាសនា​ផ្សេង​ៗ​ត្រូវ​បាន​លើកលែង តែ​ត្រូវ​គោរព​នូវ​វិធាន​ក្រសួងសុខាភិបាល និង​រក្សា​គម្លាត​យ៉ាង​ហោច​ណាស់ ១​ម៉ែត្រ​កន្លះ ។

យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​ចុះហត្ថលេខា​ដោយ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្នុង​កំលុង​ពេល​នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ​មុខរបរ ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ រួម​មាន ខារ៉ាអូខេ រង្គសាល និង​ឌី​ស្តូ​តែ​ក​។

លោក ឃួ​ង ស្រេង បាន​បន្ត​ថា ក្នុងអំឡុងពេល​នៃ​ការ​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬ ការ​ប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​មនុស្ស​ចូលរួម​លើស​ពី ៥០ (​ហាសិប​) នាក់ ប៉ុន្តែ លើកលែងតែ​ក្នុង​ករណី ដូច​ខាងក្រោម ៖ – ការ​ជួបជុំ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការ​ជួបជុំ និង​កម្មវិធី​ផ្សេង​ៗ​បែប​សាសនា ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​វិធានការ​សុខាភិបាល​រក្សា​គម្លាត​មួយ​ម៉ែត្រ​កន្លះ ៖ ការ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ និង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា ចុះ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ស្តី​ពី​ការ​រៀប​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី​នានា​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​, សេចក្តីណែនាំ​លេខ​២៣/២១ ក​.​ធ​.​ស​.​ស​.​ណ​.​ន ចុះ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​ក្រសួង​ធម្មការ និង​សាសនា ស្តី​ពី​ការ​បើក​ដំណើរការ​ឡើង​វិញ ពិធី​សាសនា ការ​ជួបជុំ និង​កម្មវិធី​ផ្សេង​ៗ​បែប​សាសនា និង​សេចក្តីសម្រេច​លេខ ៣៣៦/២១ សសរ ចុះ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តី​ពី​ការ​កែសម្រួល​ចំពោះ​ការ​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ប្រពៃណី ពិធី​សាសនា ការ​ជួបជុំ និង​កម្មវិធី​ផ្សេង​ៗ​បែប​សាសនា នៅ​រាជធានី​ភ្នំពេញ ព្រមទាំង​គោលការណ៍​ណែនាំ​របស់​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ។

អ្នក​នាង គ​ន្ធា​វី ដែល​នឹង​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​កូន​នា​ថ្ងៃ​ទី ១៨ ខែធ្នូ ខាង​មុខ​នេះ បាន​សាទរ​ចំពោះ​កា​រស​ម្រ​ចនេះ ដោយ​អ្នក​នាង​លើក​ឡើង​ថា ការ​អនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​កន្លង​មក គឺ​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ច្រើន មិនមែន​ត្រឹមតែ​គូ​ស្វាមី​-​ភរិយា​ថ្មី នោះ​ទេ ។

«​ពេល​ខ្ញុំ​ទំនាក់ទំនង​ខាង​ភ្នួ​ង​ការ​អី ឃើញ​ការ​មមាញឹក​ច្រើន ហើយ​ខ្ញុំ​ឃើញ​អ្នកសិល្បៈ ខាង​កាត់សក់ ច្រៀង​ពេល​ល្ងាច​អី គឺ​គាត់​ថា​មានការ​ងារ​ធ្វើ រក​ចំណូល​បាន​វិញ គឺ​សប្បាយចិត្ត​» ។ អ្នក​នាង គ​ន្ធា​វី បញ្ជាក់​។ អ្នក​នាង​បន្ត​ថា គ្រួសារ​អ្នក​នាង​រៀបចំ​តួច​តាង តែ​ជាង ៥០ តុ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​ជា​ចម្បង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ