ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ពី​ការ​ឆ្លង​រីក​រាលដាល​វីរុស​បំប្លែង​​ថ្មី​ជុំវិញ​ពិភពលោក

2 ឆ្នាំ មុន

WHO ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា​ វីរុស​បំប្លែង​​ថ្មី Omicron កំពុង​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រីក​

WHO ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​ថា​ វីរុស​បំប្លែង​​ថ្មី Omicron កំពុង​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រីក​រាលដាល​ជុំវិញ​ពិភពលោក និង​អាច​បង្ក​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​។

លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ បន្ត​អំពាវនាវ​ឲ្យ​មានការ​ជំរុញ​ជាស​កល​ដើម្បី​ឲ្យ​ប្រទេស​ក្រីក្រ​ទទួល​បាន​វ៉ាក់សាំង ដោយ​លោក​លើក​ឡើង​ថា កូ​វី​ដ ១៩​មិន​ទាន់​ចប់​ជាមួយ​យើង​នោះ​ទេ​។

វីរុស​បំប្លែង​​ថ្មី Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​អា​ហ្វ្រិ​ច​ខាងត្បូង​កាលពី​ដើមខែ​នេះ​ ដោយ​ភ​ស្ថុ​តាង​ដំបូង​បាន​បង្ហាញ​ថា​វា​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​រ​ឆ្លង​រីក​រាលដាល​ខ្លាំង​។ អា​ហ្វ្រិ​ច​ខាងត្បូង​បាន​រាយការណ៍​ពី​វីរុស​​បំប្លែង​​ថ្មី​ទៅ​កាន់​អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិ​ច្ឆ​ការ​កន្លង​ទៅ​នេះ​។

វីរុស​​បំប្លែង​​ថ្មី​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា កា​ណា​ដា ចក្រភព​អង់គ្លេស ព័រ​ទុ​យ​ហ្គា​ល់ ប៊ែ​ល​ហ្សិ​ក និង​ហូ​ឡង់​ជាដើម​។

សូម​បញ្ជាក់​ថា ប្រទេស​ជា​ច្រើន​បាន​ដាក់​អា​ហ្វ្រិ​ច​ខាងត្បូង និង​ប្រទេស​ចំនួន ៧​ទៀត​ក្នុង​តំបន់​អា​ហ្វ្រិ​ច​ចូល​ក្នុង​បញ្ជីខ្មៅ ដោយ​ហាមប្រាម​អ្នកដំណើរ​មក​ពី​ប្រទេស​ទាំងនោះ ក្រោយ​ពេល​អ្នក​វិទ្យាសាស្ត្រ​អា​ហ្វ្រិ​ច​ខាងត្បូង​បាន​រក​ឃើញ​វីរុស​​បំប្លែង​​ថ្មី ដែល​អាច​ឆ្លង​រីក​រាលដាល​យ៉ាង​លឿន និង​ធន់​នឹង​វ៉ាក់សាំង​។

ប៉ុន្តែ​ប្រធានាធិបតី​អា​ហ្វ្រិ​ច​ខាងត្បូង​បាន​ហៅ​ការ​រឹត​បន្តឹង​នោះ​ជា​ការ​រើសអើ.ង​ប្រឆាំង​អា​ហ្វ្រិ​ច​ខាងត្បូង និង​ប្រទេស​ក្នុង​តំបន់​អា​ហ្វ្រិ​ច​។ លោក​ក៏​បាន​អំពាវនាវ​ឲ្យ​មានការ​លុប​ចោល​បម្រាម​នោះ​ជា​បន្ទាន់​។

ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស​កូ​វី​ដ ១៩​ចេញពី​ប្រទេស​ចិន​ចុងឆ្នាំ ២០១៩ រហូត​ដល់​បច្ចុប្បន្ន អា​ហ្វ្រិ​ច​ខាងត្បូង​មាន​អ្នក​ឆ្លង​សរុប​ជាង ២,៩៦​លាន​នាក់ និង​អ្នក​ស្លា​.​ប់​ជិត ៩០.០០០​នាក់​។ អា​ហ្វ្រិ​ច​ខាងត្បូង​មាន​ប្រជាជន​ជាង ៦០​លាន​នាក់​។

នៅ​អា​ហ្វ្រិ​ច​ខាងត្បូង ពលរដ្ឋ​ប្រមាណ២៤​ភាគរយ​ប៉ុណ្ណោះ​ ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញលេញ ដែល​ការ​ឆ្លង​រីក​រាលដាល​ខ្លាំង​អាច​នឹង​កើត​មាននៅ​ទីនោះ​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ