ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណុចដ៏ក្តៅក្នុងទឹកដី​ស្រុក​កំពង់លែង​​ ​ខេត្ត​កំពង់​ឆ្នាំង បន្ទាប់​​មានបទបញ្ជា​ផ្ទាល់​របស់​សម្តេច​​តេ​ជោ​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង​ប្រមាណ​​​៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា មានរថយន្ត​ជា​ច្រើន​គ្រឿងរបស់​ក្រុមការងារ​អន្តរ​ក្រសួង និង​អាជ្ញាធរ​ខេត្ត​ព្រមទាំង​មន្ត្រី​ជំនាញក្នុង​ខេត្ត បាន​តម្រង់​ជួរ​គ្នា​ចុះ​សាឡា​ង ឆ្ពោះទៅ​ស្រុក​កំពង់លែង ហើយ​បាន​បន្តដំណើរ​ដល់​ចំណុច​ភូមិសាស្ត្រ គោក​ព្រះ…

ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង​ប្រមាណ​​​៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា មានរថយន្ត​ជា​ច្រើន​គ្រឿងរបស់​ក្រុមការងារ​អន្តរ​ក្រសួង និង​អាជ្ញាធរ​ខេត្ត​ព្រមទាំង​មន្ត្រី​ជំនាញក្នុង​ខេត្ត បាន​តម្រង់​ជួរ​គ្នា​ចុះ​សាឡា​ង ឆ្ពោះទៅ​ស្រុក​កំពង់លែង ហើយ​បាន​បន្តដំណើរ​ដល់​ចំណុច​ភូមិសាស្ត្រ គោក​ព្រះ ក្នុង​ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង ដែល​ជា​ចំណុចក្តៅព្រោះ​ព្រៃ​លិច​ទឹក​រាប់​ពាន់​ហិ​កតា បាន​​រង​​ការ​កាប់​បំផ្លាញ​យក​ធ្វើក​ម្មសិ​ទ្ឋិឯកជន ។

​នៅ​ព្រឹក​ថ្ងៃដដែលនោះដែរ ស្ថិតនៅ​សាលាខេត្ត​កំពង់ឆ្នាំង គឺមានវត្តមានរបស់​ឯកឧត្តម ជា សុ​ផា​រ៉ា ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ជា​ច្រើន​រូប និង​អាជ្ញាធរ​ខេត្ត រួម​និង​មន្ត្រី​ជំនាញ​ ពាក់​ព័​ន្ឋ​ក្នុង​ខេត្តប្រជុំ​បន្ទាន់​មួយ ដើម្បី​ចេញ​ប្រ​តិ​បត្ត​ការបង្ក្រាបការ​រុករាន​ដី​ព្រៃ​លិច​ទឹក រាប់​ពាន់​ហិ​កតា នៅ​ស្រុក​កំពង់លែង​ជាបឋម ហើយនឹង​បន្តទៅ​តាម​ស្រុក និង​ខេត្ត​មួយ​ចំនួន​ទៀត​ នៅ​ជុំវិញ​បឹង​ទន្លេសាប​។ សូមរំលឹកថា៖ លោក ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់​វិធានការទប់ស្កាត់ និងបង្ក្រាបបន្ទាន់នូវការកាប់​ព្រៃលិចទឹក និងទន្ទ្រានដីបឹង​ទន្លេ​សាប

ក្រោយ​កិច្ចប្រជុំ​បញ្ចប់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជំវិញ​ខេត្ត បើក​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​ចល​នា​កាប់​ទន្ទ្រានឈូស​ឆាយដី​ព្រៃ​លិច​ទឹក នៅ​តំបន់​ទន្លេសាប ពិសេស​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ឆ្នាំង​។

ក្រោយ​បញ្ចប់​ការ​ចុះ​ត្រួតពិនិត្យ​នៅ​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ដដែលនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា អម​ដំណើរ​​ដោយក្រុមការងារ​អន្តរក្រសួង នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយ​ឧត្តមសេនីយ៍ ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ជា​ច្រើន​នាក់​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ធំ ដើម្បី​ចុះ​ស្រាវជ្រាវ​បន្ត​ទៀត​ចំពោះ​បទល្មើស​នេះ​។

សូម​រលឹក​ថា សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ បាន​ចេញ​សារ​ជា​សម្លេង​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឱ្យ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អភិបាលខេត្ត​ជាប់​បឹង​ទន្លេសាប ត្រូវ​ធ្វើការ​ទប់ស្កាត់ និង បង្ក្រាប​ជា​បន្ទាន់​ចំពោះ​ការ​លួច​កាប់​ព្រៃ​លិច​ទឹក និង​វាទ​ទី​យក​ដី​នៅ​តាម​បឹង​ទន្លេសាប ជា​ពិសេស​នៅ​ខេត្តកំពង់ឆ្នាំង​តែ​ម្តង​។

សម្រាប់​ខេត្តកំពង់ឆ្នាំង ក្រោយ​ពី​បទបញ្ជារ​យ៉ាង​ម៉ឹង​ម៉ាត់ របស់​សម្តេច តេ​ជោ ហ៊ុន សែន ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ មាន​សេចក្តី​រីករាយ​សប្បាយចិត្ត ព្រោះ​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក​នេះ បាន​បំផ្លាញ ដល់​ជីវចម្រុះ ជម្រក​ត្រី​ពង​កូន ក៍​ដូច​ជា​បំផ្លាញ ការ​បន្ត​ពូជ​ត្រី​គ្រប់​ប្រភេទ​ផង​ដែរ​។ ចំណែក អ្នក​ប្រព្រឹត្ត​បទល្មើស​ទាំងនេះ មិនមែន​ប្រជាពលរដ្ឋ​ក្រីក្រ​អាច​ធ្វើ​ទៅ​បាន​ទេ គឺ​សុ​ទ្ឋ​តែ​អ្នកមាន​អំណាច មាន​សក្តិ​យស លើ​ស្មា ទើប​អាច​ធ្វើ​ទៅ​បាន ។

ប្រជាពលរដ្ឋ ភាគច្រើន​រស់​តាម​ដង​ទន្លេ បាន​បញ្ជាក់​ថា​៖ ភូមិសាស្ត្រ​ដែល​រង​ការ​កាប់​បំ​ផា្ល​ញ​ព្រៃ​លិច​ទឹក ក្នុង​ខេត្តកំពង់ឆ្នាំង​មាន​៖ ឃុំ​ច្រ​ណូ​ក និង ឃុំ​ផ្លូវ​ទូក ក្នុងស្រុក​កំពង់លែង , ឃុំ​ឆ្នុកទ្រូ និង​ឃុំ​ខុន​រ៉​ង ក្នុងស្រុក​បរិបូណ៌ និង​ឃុំ​ពាម​ឆ្កោក ស្រុក​ជល
​គី​រី ៕ ​សូមរំលឹក៖ សម្តេចតេជោ ព្រមានដកហូត រឹបអូសទ្រព្យ និងចាប់ខ្លួនមន្ត្រី អ្នកពាក់ព័ន្ធ ដែលរំលោភដី​ព្រៃលិចទឹកបឹង​ទន្លេសាប បើមិនចេញមក​សារភាព

អត្ថបទសរសេរ ដោយ