ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមៗតំបន់មួយចំនួននៅកម្ពុជានឹងចុះត្រជាក់ដល់១៦អង្សាសេ ចាប់ថ្ងៃទី១ ដល់៧ធ្នូ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បាន​បញ្ជាក់​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់ រហូត​ដល់​១៦​អង្សា​សេ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី ១-៧…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បាន​បញ្ជាក់​ថា តំបន់​មួយ​ចំនួន​របស់​ប្រទេស​កម្ពុជា​នឹង​ចុះ​ត្រជាក់ រហូត​ដល់​១៦​អង្សា​សេ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី ១-៧ ខែធ្នូ ឆ្នាំ​២០២១​បាន​លើក​ឡើង​ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់​ប្រទេស​ចិន ដែល​បន្ត​រំកិល​ចុះ​មក​ក្រោម​ជាមួយ និង​ខ្យល់មូសុង​ឦសាន បង្កើន​ល្បឿន​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ។

ក្រសួង​បាន​លើក​ឡើង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៧-១៩ អង្សា​សេ​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៦-២៨ អង្សា​សេ ។ អាច​មាន​អាកាសធាតុ​ត្រជាក់​បង្គួរ និង​ខ្យល់​ខុសធម្មតា (​ខ្យល់​រដូវ​)​។

ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​១៦-១៨ អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី ២៦-២៨ អង្សា​សេ ។ ក្នុង​នោះ​ខេត្តមណ្ឌលគិរី , ខេត្តរតនគិរី , ខេត្តព្រះវិហារ និង​ខេត្តឧត្តរមានជ័យ សីតុណ្ហភាព​អប្បបរមា អាច​ចុះ​ដល់ ១៥​អង្សា​សេ ។

ចំណែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​១៨-២០ អង្សា​សេ​សីតុណ្ហភាព​អតិបរមា មាន​ពី​២៧-២៩​អង្សា​សេ ។ អាច​មាន​អាកាសធាតុ​ត្រជាក់​បន្តិចបន្តួច និង​ខ្យល់​ខុសធម្មតា (​ខ្យល់​រដូវ​) ។

ក្រសួង​សូម​សាធារណជន​ទទួល​ជ្រាប​ជា​ព័ត៌មាន និង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សីតុណ្ហភាព​ត្រជាក់​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ